អ្នកកាសែត រងការបាញ់ សម្លាប់ នៅស្រុកស្នួល សង្ស័យ ឧក្រឹដ្ឋជន ជាមេឈ្មួញឈើ

អ្នកកាសែត រងការបាញ់ សម្លាប់ នៅស្រុកស្នួល សង្ស័យ ឧក្រឹដ្ឋជន ជាមេឈ្មួញឈើ

ឈ្មោះ តាំង ទ្រី អាយុប្រហែល ជាង៤០ឆ្នាំ ជាភ្នាក់ងារ​ យកព័ត៌មាន នៅក្នុងសមាគម អ្នកសារព័ត៌មាន ´ ខ្មែរប្រជាធិបតេយ្យ ´ ត្រូវបានជន មិនស្គាល់មុខ បាញ់សម្លាប់ នៅចំណុចភូមិ ទួលពន្លៃ ឃុំ ខ្សឹម ស្រុក ស្នួល ខេត្ត ក្រចេះ ស្របពេល រថយន្ត ជនរងគ្រោះ កល់ជាប់ ដោយឲ្យឈ្មោះ សា ពិសិដ្ឋ អ្នកកាសែត ´ វាលឥន្ទ្រីយ៍ ´ ចេញទៅរក ឡានមកអូស ។ ហេតុការណ៍ បាញសម្លាប់ អ្នកព័ត៌មាន កើតឡើងនៅយប់ ថ្ងៃទី ១១ ខែ តុលា ដោយគេ សង្កេតឃើញ រថយន្តLexus៤៧០ ពណ៌ខ្មៅ មួយគ្រឿង ក្រឡាប់ នៅពីមុខឡាន ជនរងគ្រោះ ប្រហែល ២០០ម៉ែត្រ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា សមត្ថកិច្ច កំពុងកំណត់ មុខសញ្ញា ជនដៃដល់ ដោយដាក់ ការ សង្ស័យ លើម្ចាស់រថយន្ត Lexus ៤៧០ ដែលក្រឡាប់ នៅខាងមុខ រថយន្ត ជនរងគ្រោះ ។ ម៉្យាងវិញទៀត ម្ចាស់រថយន្ត Lexus៤៧០ គេពុំបាន ប្រទះឃើញ នៅក្នុងឡានទេ សង្ស័យរត់ គេចខ្លួនតែម្តង ។ ចំណែក រថយន្តLexus ដែលក្រឡាប់ ត្រូវបាន កម្លាំង សមត្ថកិច្ច អូសយកមក រក្សាទុក ដើម្បីស្រាវជ្រាវ លើហេតុការណ៍ បាញ់សម្លាប់ អ្នកកាសែត ឈ្មោះ តាំង ទ្រី បន្តទៅទៀត ៕10660357_303971639787933_2526085320339070643_n

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.