បែកធ្លាយ​រឿង​ប៉េអឹម​ប៉ោយប៉ែត​យក​លុយ​១៣០០​ដុល្លារ​បន្ទាប់​ពីវាយ​គេ​ឲ្យ​បែក​ក្បាល

បែកធ្លាយ​រឿង​ប៉េអឹម​ប៉ោយប៉ែត​យក​លុយ​១៣០០​ដុល្លារ​បន្ទាប់​ពីវាយ​គេ​ឲ្យ​បែក​ក្បាល

បន្ទាយមានជ័យ ៖ ជនរងគ្រោះម្នាក់ និងម្ដាយ​បាន​ទម្លាយអាថ៏ កំបាំង​រឿង​ចាស់ ក្រោយពី​រឿងថ្មី​ទទួលរង​នូវ​ភាព​អយុត្តិធម៌​​ខ្លាំង​ពេក​គេវាយ​ឲ្យរបួស ហើយ​ប៉េអឹម​ចាប់ញាត់​​ទ្រុង​ទាំង​​របួស​​ថែម​​ទៀត ខណៈ​ក្រុម​បង្ក​បាន​ត្រឹមតែ​សមត្ថកិច្ច​ហៅ​សួរនាំ​រួច​ឲ្យវិល ត្រឡប់វិញ​ដោយ​គ្មាន​បញ្ហា​អ្វីសោះ ។ ការរៀប​រាប់​ដូច​ខាង​​លើ​នេះ គឺកាល​ពីវេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី ២៥ មិថុនា ឆ្នាំ​២០១៣ ក្នុងគ្លីនិក​មួយយី​ហោ​រក្សា​សុខ​ទេវិន្ទ​នៅភូមិក្បាល​ស្ពាន ០១ សង្កាត់និង ក្រុងប៉ោយប៉ែត ដែលជន​រង​គ្រោះ​ឈ្មោះហួត ចាន់ សៀក ភេទប្រុស អាយុ​២២​ឆ្នាំ ជាអ្នកជ្រេ​ទំនិញ​ចេញ​ពីដី​ថៃ​នៅច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត និងស្រ្តី ជាម្ដាយ​ឈ្មោះ​សឹង នី អាយុ​៤៩​ឆ្នាំ អ្នកទាំង​២​មាន​ទីលំនៅ​ភូមិ​ព្រៃព្រិច សង្កាត់​និង​ក្រុងប៉ោយ​ប៉ែត។

ទាំង២នាក់ម្ដាយកូនបានប្រាប់ក្រុមអ្នកយកព័ត៏មានថា កាលពីវេលារំលង​អាធ្រាត្រ​យប់​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៣ ឈានចូលវេលារំលងអាធ្រាត្រថ្ងៃទី២៣ (ជនរងគ្រោះ) បានទៅផឹកស៊ីនៅមជ្ឈ មណ្ឌល សាន់កូសឹនធ័រ ឬហៅ​ឌីស្ក​ខាវ័ររី ,ឌីស្កូ និងបៀកាដឹន ជាមួយមិត្តភ័ក្រម្នាក់ ហើយបានហៅ ស្រីបំរើនៅទីនោះម្នាក់ឲ្យ​អង្គុយជាមួយ​លុះ​បញ្ឈប់​ការផឹកស៊ីក៍ដើរចេញប្រុងត្រឡប់មកផ្ទះ ប៉ុន្តែត្រូវក្រុមសន្តិសុខនៅទីនោះ​ព្រួតវាយធ្វើបាប​និងឈើជ្រុងព្រមទាំងទាត់​ធាក់យ៉ាងទ្រមខ្លួន ។ ជនរងគ្រោះបានរងរបួស បែកក្បាល​​២កន្លែងនិងដេរជាច្រើនថ្នេរព្រមទាំងអះអាងថា ត្រូវគេ​វាយទាត់ធាក់ ស្ទើរពេញខ្លួន។

គ្រួសារខាងលើបន្តទៀតថា ការទទួលរងគ្រោះនេះហាក់អយុត្តិធម៏ណាស់ ព្រោះក្រោយពី​រងរបួស (ជនរងគ្រោះ) ត្រូវបានសមត្ថកិច្ចប៉េអឹមនាំយកទៅឲ្យគ្រូពេទ្យជួយដេររបួស បន្ទាប់​មកក៍បញ្ជូនទៅ ញាត់ទ្រុងដ៏រាបណាមានមន្ត្រី​អង្គការសិទ្ធិមនុស្សមួយ​ជួយ​អន្តរា​គមន៍ទើបត្រូវគេដោះលែងវិញ នាវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃកើតហេតុ ចំណែក​ឯក្រុមសន្តិសុខបង្ករ សមត្ថកិច្ចមិនមានចំណាត់ការ អ្វីសូម្បីតែបន្តិច គឺបានត្រឹម​តែហៅ​សួរនាំរួច​ឲ្យវិលត្រឡប់។

ដោយឡែក ភ្ជាប់ជាមួយនិងការជួបសម្ភាសជាមួយអ្នកយកព័ត៏មាន​គ្រួសារមួយ​ខាង​លើ​នេះបានទម្លាយរឿងមួយ​ទៀតដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៣​ថា ខ្លួន (ជនរង គ្រោះ) នៅយប់ថ្ងៃទី១៣ ខែ​ឧសភានោះ ខណះកំពុងជិះម៉ូតូ​ដើលេង​នៅផ្លូវដើមពុទ្រា ឆ្ពោះទៅទឹក ដីកាស៊ីណូ ក៍ជួបអ្នកស្គាល់ម្នាក់សុំជិះ​ម៉ូតូ​ដោយ​មិនដឹងថា អ្នកស្គាល់នោះមានបញ្ហាអ្វីនោះទេ លុះកំពុងជិះម៉ូតូក៍ស្រាប់តែកម្លាំងប៉េអឹម​តាមប្រម៉ាញ់ដេញ​ប៉ផាប់ចាប់ប៉ភីង ឯអ្នកសុំជិះនោះក៍លោតចុះ ពីម៉ូតូគេចខ្លួនបាត់។

គ្រួសារខាងលើបន្តថា ពេលនោះជនរងគ្រោះត្រូវប៉េអឹមក្របួចយក​ទៅមូលដ្ឋាន​ប៉េអឹម​ក្រុង​ទាំងម៉ូតូ ម៉ាកសង់សេ​១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១០មួយគ្រឿង ។ ជនរងគ្រោះខាង​លើបន្តថា ភ្លាមៗខ្លួនមិនបានដឹងថា អ្នកសុំជិះពាក់ ព័ន្ធរឿងអ្វីនោះទេ ទាល់តែសមត្ថ​កិច្ច​យកខ្លួនទៅដល់មូលដ្ឋានប៉េអឹមក្រុង ទើបដឹងថាអ្នកសុំជិះនោះពាក់ព័ន្ធនិង​រឿងបង្ក​ហឹង្សា​​​​គឺវាយគេឲ្យរបួស ។​ទោះ​ជាបែបណាគ្រួសារ​រងគ្រោះខាង​លើនិយាយថា​ក្រោយ​ហេតុ​ការណ៍កើត ឡើង ត្រូវ ប៉េអឹមក្រុងជម្រឹតទារប្រាក ់រហូតដល់ ទៅ៣០០០ដុល្លា ហើយបានតថ្លៃគ្នាទៅមកស្អិតដូចទាញស្ករតាំងម៉ែ ទីបំផុតបានបញ្ចប់ត្រឹមតម្លៃ ១២០០ ដុល្លា បូករួមទាំងថ្លៃទឹកតែនាយអាយអស់សរុប១៣០០ដុល្លា ទើបបញ្ចប់រឿង ហើយខ្លួន (ជនរងគ្រោះ)ត្រូវសមត្ថកិច្ចដោះលែងទាំងម៉ូតូផងដែរ។

ជុំវិញរឿងរ៉ាវខាងលើរឿងសន្តិសុខ មជ្ឈមណ្ឌលសាន់កូសឹនធ័រ វាយធ្វើបាបជនរង​គ្រោះ​ត្រូវលោក ហម ម៉ុត មេ បញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា វាពិតជា​កើត​មានមែន ប៉ុន្តែលោកថា ហេតុការណ៍នោះធាតុ ពិតជនរងគ្រោះជាភាគីបង្កមុន ហើយ​ផ្ទុះជម្លោះក្នុងពេលផឹកស៊ី ។ លោកបានបដិសេធន៍ភ្លាមៗថា មិនបានធ្វើការ ឃុំខ្លួនជន​រង​គ្រោះដូចការចោទប្រកាន់នោះទេ ហើយលោកបញ្ជាក់ថា បញ្ហាហ្នឹងលោកកំពុងចាត់​ការស្រាវជ្រាវជួយ រកយុត្តិធម៌ជូនជនរងគ្រោះផងដែរ។

ដោយឡែកឯរឿងយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣ រឿងចោទប្រកាន់ជម្រឹតទារប្រាក់រហូត​ដល់​ទៅ​៣០០០ដុល្លា ហើយហាងឆេងតថ្លៃគ្នាធ្លាក់ចុះយ៉ាងត្រដែតដល់ ១២០០ ដុល្លា រួមទាំងថ្លៃក្រោមតុ សរុប១៣០០ដុល្លា ជាថ្នូរនឹង ការដោះលែងទាំងគ្មានកំហុសផងនោះ ត្រូវលោកមេប៉េអឹមឈ្មោះ ហម ម៉ុតបដិសេធន៍ថា ជារឿងមិនពិត ។

គេចាំបានថា កន្លងមក ក៏ធ្លាប់មានអ្នកម៉ូតូឌុបមួយចំនួនបានមកប្រាប់អ្នកយកព័ត៏មានថា ពួកខ្លួន​ត្រូវប៉េអឹមក្រុង ប៉ោយប៉ែតចាប់ទៅវាយធ្វើបាបខ្លះវាយទាំងរបួសនិងជម្រឹតទារប្រាក់ដូចគ្នា ប៉ុន្តែពេល​អ្នកសាព័ត៏មានសាកសួរ លោក ហម ម៉ុតតែងតែបដិសេធន៍មិនទទួលខុសត្រូវឡើយ​ឬមួយរឿងនេះ អ្នកប្រព្រឹត្តបានព្យាយាមលាក់លៀមលោក ហម ម៉ុត ឬក៏លោក ហម ម៉ុត ដឹងហើយធ្វើជាមិន ដឹង?????

គួរបញ្ជាក់ថា ដោយសារមានករណីអយុត្តិធម៏ជាបន្តបន្ទាប់ហើយគ្មានអ្នកទទួល​ខុស​ត្រូវ​នេះឯង ទើបកន្លងមកមាន សមាគមន៍មួយសុំធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារ​សិទ្ធ​និងលក្ខ័ណ្ឌការងារ ៦ ចំណុចដែលពេលក្បួនបាតុកម្ម កើតឡើង ក្រុមបាតុករបានស្រែក​ដៀមដាមទៅលើសមត្ថកិច្ច ពិសេស ប៉េអឹមរឿងចាប់ពលករតាមផ្ទះ សំណាក់, ចាប់ម្ចាស់​ផ្ទះសំណាក់ទាំងគ្មានកំហុស បញ្ជូនទៅតុលាការ និងការចាប់ក្រុមអ្នកម៉ូតូឌុបទៅ​ជម្រិត​ទារប្រាក់ជាដើម ។ សល់មិនប៉ុន្មានថ្ងៃទៀតនោះទេ នឹងដល់ ថ្ងៃបោះឆ្នោតហើយ ដូច្នេះបើ​ស្រលាញ់តេជោ ត្រូវតែស្រលាញ់ប្រជាពលរដ្ឋ ព្រោះសន្លឹកឆ្នោតសំខាន់ ណាស់ ៗៗៗៗៗ ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5700 La Presse Nationale. All rights reserved. XHTML / CSS Valid.