លោក និល ប្រធាន ការិយាល័យ ធម្មការ ស្រុកវាលវែង ត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៤ ពីបទ ចាប់រំលោភលើ នារីមិនគ្រប់ទឹកម្នាក់ បង្កឲ្យមាន ការរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ នៅក្នុងស្រុក វាលវែង យ៉ាងខ្លាំង ។ បើយោងតាម ការបញ្ជាក់ពី លោក សូ សែម អធិការរង ស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យ កំពុងរៀបចំ បែបបទបញ្ជូន ទៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ហើយ ដោយគ្រាន់តែ រង់ចាំ រថយន្តឈ្នួល ចាប់ម៉ូយពេញឡាន តែប៉ុណ្ណោះ ។ ប៉ុន្តែបើតាម មតិប្រជាពលរដ្ឋ បានលើកឡើងថា ការឃុំខ្លួន ជនសង្ស័យ អាចនឹងមាន អ្នករត់ការ ពីក្រោយខ្នង ដើម្បីដោះស្រាយ ក្រៅប្រព័ន្ធច្បាប់ ទៅវិញ ។ តែទោះបី ជាយ៉ាងណា លោក សូ សែម បានបញ្ជាក់ថា វាជារឿង មិនពិតនោះទេ ៕
ប្រធាន ការិយាល័យ ធម្មាការ ស្រុកវាលវែង ត្រូវចាប់ខ្លួន ពីបទរំលោភ នារីមិនគ្រប់ទឹក

Filed in: ព័ត៌មានសង្គម