​មេ​ឈ្មួញ ៤​នាក់ ដឹកឈើ​តាម​ឡាន​ទំនើប​ពី​ក្រចេះ​យកទៅលក់​ឱ្យ​ថៅកែ ឆុង នៅ​មេ​មាត់​ដោយ​សេរី​

​មេ​ឈ្មួញ ៤​នាក់ ដឹកឈើ​តាម​ឡាន​ទំនើប​ពី​ក្រចេះ​យកទៅលក់​ឱ្យ​ថៅកែ ឆុង នៅ​មេ​មាត់​ដោយ​សេរី​

​ដោយ​ ៖ ដា​រី​
​​ឈើ​ប្រណីត​ដឹក​មក​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី តាម​រទេះគោ​ទាំង​ខ្សែៗ​យក​មក​ស្តុក​ទុក​នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ត្រូវបាន​មេ​ឈ្មួញ ៤​នាក់ ប្រើ​រថយន្ត​ប្រភេទ​ទំនើប​ដឹក​ចេញ​យក​ទៅ​លក់​ឱ្យ​លោក ឆុង នៅ​ភូមិ​ក្តុរ ស្រុក​មេមត់​ជា​សមត្ថកិច្ច​កាង​យកទៅ​លក់​បន្ត​នៅ​វៀតណាម ។ មេ​ឈ្មួញ​ដឹក​លក់​ឱ្យ​មន្ត្រី​សមត្ថកិច្ច​កាង​ឈើ​យកទៅ​លក់​ដល់ វៀតណាម​មាន​ឈ្មោះ ១-​មេ​ឈ្មួញ​ឈ្មោះ ធុង​, ២-​ឈ្មោះ ថា​, ៣-​មេ​ឈ្មួញ​ឈ្មោះ លី និង​៤-​មេ​ឈ្មួញ​ឈ្មោះ ពក ។​

​ប្រភេទ​ដែល​មេ​ឈ្មួញ​ទាំង ៤​នាក់ ប្រើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​រួម​មាន​កាំ​រី​ឆ្លាម​, កាំ​រី​បា​ឡែន ដោយ​ក្នុង​មេ​ឈ្មួញ​ម្នាក់ ៗ​មាន​រថយន្ត​ទំនើប​ចាប់ពី ៤​គ្រឿង ទៅ ៦​គ្រឿង ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​ដឹកជញ្ជូន​ដល់​ទៅ ៥​ជើង ឯណោះ ។ ម្យ៉ាងវិញទៀត ប្រភេទ​ឡាន​ទំនើប​របស់​មេ​ឈ្មួញ​ដឹកឈើ​ប្រណីត​លោតឆ័ត្រ​ទាំង ៤ អត់​មាន​ផ្លាក​លេខ​ទេ ដូច​ឃើញ​ក្នុង​រូប ភាព​នេះ ស្រាប់​រថយន្ត​កាំ​ម​រី​បា​ឡែន របស់​មេ​ឧក្រិដ្ឋជន​ឈើ​ឈ្មោះ ពក ដែល​ល្បី​ថា បើក​ផ្តាច់​ព្រលឹង​ថែមទៀត​ផង ។​

​មានការ​បញ្ជាក់​ឱ្យដឹងថា រថយន្ត​ទំនើប​ដឹកឈើ​ដែល​មេ​ឈ្មួញ​ទាំង ៤ នាក់ មិន​ប្រើ​ផ្លាកលេខ គឺជា​សញ្ញា​បញ្ជាក់​ឱ្យ សមត្ថកិច្ច​ស្គាល់​ថា ជា​ឡាន​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈើ​ទាំង ៤​នាក់ ព្រោះ​បើ​គ្មាន​ការឃុបឃិត​ពី​សមត្ថកិច្ច​មេ​ខណ្ឌ​នាយផ្នែក រហូត​ដល់​នាយ​សង្កាត់ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​ទេនោះ គឺ​រថយន្ត​មេ​ឈ្មួញ​ទាំង ៤ ពិតជា​មិន​អាច​គេច​ចេញ​ត្រឹម​កម្លាំង នគរបាល​ចរាច​របា​ន​ផង កុំថាឡើយ​កម្លាំង​កងរាជអាវុធហត្ថ ឬ​មេព្រៃ​ខេត្តក្រចេះ​នោះ ។​

​ចំពោះ​មន្ត្រី​សមត្ថកិច្ច​ឈ្មោះ ឆុង ដែល​ចាំ​ទទួល​ទិញ​ឈើ​ប្រណីត​ពី​មេ​ឈ្មួញ​ដឹក​ឈើ​ប្រចាំ​នៅ​ទីតាំង​ភូមិ​ក្តុរ គឺ​បាន​ប្រើ កម្លាំង​យាមកាម​យ៉ាង​តឹងរ៉ឹង​អត់​មាន​អ្នកកាសែត​ណា​ហ៊ាន​ចូល​ទៅ​ថត​បាន​នោះឡើយ ព្រោះ​នៅ​តាម​ផ្លូវ​ចូល​ក្នុង​ចំការកៅស៊ូ ឆ្ពោះ​ទៅកាន់​ភូមិ​ក្តុរ គឺ​ពិតជា​មិនធម្មតា​ឡើយ អាច​មាន​ខ្នង​នៅ​ពីក្រោយ​លោក ឆុង ក៏​មិនតូច​នោះដែរ ទើប​អាច​កាង​ឈើ យកទៅលក់​នៅ​វៀតណាម ដោយ​សេរី បាន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​កម្លាំង​គយ​ប្រចាំ​ច្រក​ព្រំដែន​ឡើយ ។​

​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​ឈើ​ប្រណីត​របស់​មេ​ឈ្មួញ​ទាំង ៤​នាក់ ដូច​រៀបរាប់​ខាងលើ​ត្រូវបាន​មជ្ឈដ្ឋាន​មន្ត្រី​ក្នុង ខេត្តក្រចេះ​បញ្ជាក់​ឱ្យដឹងថា មេខ្លោង​ធំ​ដែល​កាង​ឱ្យ​មេ​ឈ្មួញ​ទាំង ៤​នាក់ គឺ​មាន​ឈ្មោះ​ឧកញ៉ា លឹម ប៊ុណ្ណា ។ ហើយ លឹម ប៊ុណ្ណា បច្ចុប្បន្ន​គឺ​បាន​កាង​ឈើ​ប្រណីត​នៅ​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌល​គី​រី ដោយ​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​លក់ ឱ្យ​ខ្លួន​ថែមទៀត​ផង ៕

2014_10_01c1 (6) 2014_10_01c1 (5)

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.