ព្រៃ​អភិរក្ស​នៅ​វាល​វែង និង​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នៅ​ភ្នំក្រវាញ​រង​ការបំផ្លាញ​ដោយ​ក្រុមហ៊ុន​ទ្រី​ភាព​

ព្រៃ​អភិរក្ស​នៅ​វាល​វែង និង​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នៅ​ភ្នំក្រវាញ​រង​ការបំផ្លាញ​ដោយ​ក្រុមហ៊ុន​ទ្រី​ភាព​

បន្ទាប់​ពី​តំបន់​ព្រៃ​នៅ​អូរ​សោម ក្នុង​ស្រុក​វាល​វែង​ជាប់​ខេត្ត​កោះកុង ត្រូវបាន​ក្រុមហ៊ុន​ទ្រី​ភាព​កាប់​បំផ្លាញ​អស់​គ្មាន សល់ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព​បាន​បន្ត​ប្រើ​កម្លាំង​ចុះ​មក​ចំណុច​ពង​ពុង ក្នុង​ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ដើម្បី​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស ស្ថិតក្រោម​អំណាច​មេការ​ឈ្មោះ ម៉ៅ ច​ន្នី ។ ឈើ​ប្រណីត​ដែល​ដឹក​យក​មក​គរ ទុក​នៅ​ចំណុច​ពង​ពុង ក្បែរ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វាលវែង ដែល​មាន​លោក ជា ហួត ជា​នាយ​សង្កាត់​បាន​ការ​ពារ​ឈើ​ប្រណីត ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ដោយ​ទទួលបាន​លាភសក្ការៈ​ពី​មេការ​ឈ្មោះ ម៉ៅ ច​ន្នី មិន​តិច​ទេ ទើប​សម្រេច​ក្ប​ត់ទៅ​នឹង​តួនាទី​ខ្លួន​ជា អ្នកការពារ​ដែន​ព្រៃ​អភិរក្ស​នៅតាម​ជួរ​ភ្នំ​ជាប់​នឹង​ស្រុក​ភ្នំក្រវាញ​បែប​ហ្នឹង ។

​ដូច​ឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់ ប្រភេទ​ឈើ​ធ្នង់ និង​នាងនួន ដែល​ដឹក​តាម​រទេះ​យក​មក​ស្តុក​ទុក​នៅ​ចំណុច​ពង​ពុង ស្ថិតនៅ​ក្បែរ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វាលវែង ក្រោម​អំណាច​លោក ជា ហួត បើ​គ្មាន​ការឃុបឃិត តើ​អាច​ស្តុប​ឈើ​រាប់រយ​ដុំ ដើម្បី​ដឹកនាំ​ចេញទៅ​ដាក់​នៅ​ឃ្លាំង ទ្រី ភាព នៅ​ដំណាក់​ឈើ​ក្រំ ក្នុងស្រុក​ក្រវាញ​បាន​ដោយ​របៀប​ណា ? ។ ម្យ៉ាងវិញទៀត​នៅ​ចំណុច​ពង​ពុង ក្នុង​ឃុំ​ប្រ​ម៉ោយ អត់​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន MDS ឧកញ៉ា​ទ្រី​ភាព​ឡើយ ទើប​តម្រូវឱ្យ​លោក​មេ​សង្កាត់រដ្ឋបាល​ព្រៃឈើ ជា ហួត​បោះទីតាំង​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ វាលវែង ដើម្បី​ធានា​ដល់​ការការពារ​ដែន​ព្រៃ​អភិរក្ស​របស់​រដ្ឋ​ឱ្យ​នៅ​គង់វង្ស ។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​វាលវែង បាន​បញ្ជាក់​ឱ្យដឹងថា កុំថាឡើយ​កម្លាំង​មេព្រៃ​លោក ជា ហួត សូម្បី​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ក៏​ត្រូវ​ការពារ និង​តាមឃ្លាំមើល​ប្រជាពលរដ្ឋ​ណា​ដែល​គេចវេស មិន​ព្រម​យក​ឈើ មក​លក់​ឱ្យ​មេការ​ក្រុមហ៊ុន ទ្រី​ភាព ឈ្មោះ ម៉ៅ ច​ន្នី ក្នុង​តម្លៃ​ថោក​ដែរ ។ ព្រោះ​បាន​ជា​មេការ​ក្រុមហ៊ុន MDS ទិញ​ក្នុង​តម្លៃ ថោក គឺ​ទុក​ការចំណាយ​មួយផ្នែក​ទៅ​ឱ្យ​មេព្រៃ​រួម​ទាំង​កម្លាំង​សមត្ថកិច្ច និង​មួយ​ផ្នែក​ទៀត គឺ​សម្រាប់​មេៗ​នៅ​ខាងលើ​ដែល បាន​បង្គាប់បញ្ជា​ឱ្យ​សមត្ថកិច្ច​ថ្នាក់ក្រោម​ត្រូវ​គោរព​តាម​បទបញ្ជា​របស់​មេការ​ក្រុមហ៊ុន MDS ឈ្មោះ ម៉ៅ ច​ន្នី ដោយ​គ្មាន​ការ យោគយល់​ដល់​ពលរដ្ឋ​ណា​ម្នាក់​ឡើយ ។​

​ចំណែក​នៅ​ឯ​ស្រុក​ភ្នំក្រវាញ​វិញ ស្ថិត​ក្នុង​ព្រៃ​ជួរ​ភ្នំក្រវាញ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​មហន្ត រាយ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ។ ព្រោះ​ក្រោម​អំណាច​របស់​ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព បានដាក់​មេការ​ឈ្មោះ ហេង តារា ឱ្យ​ឈូសឆាយ​ផ្លូវ​ចូល​ទៅ​តំបន់​ជួរ​ភ្នំក្រវាញ ហើយ​ប្រើ​គោយន្ត​ប្រភេទ​កែច្នៃ​កង់​អា​ត្រាក់​ខ្នាត​ធំ​ដូច​ឃើញ​ក្នុង​រូបភាព​នេះ ស្រាប់​ចូលទៅ​ដឹកឈើ​ប្រណីត​ដោយ​ពុំ​បាន គិត​ដល់​សារៈសំខាន់ ស្ថិតក្រោម​ព្រះរាជកិច្ច​របស់​អតីត​អង្គ​ព្រះមហាក្សត្រ​ឡើយ ។ មិនតែប៉ុណ្ណោះ ស្ថិតក្រោម​អំណាច​មេការ ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព ឈ្មោះ ហេង តារា បានដាក់​កុងត្រូល​នៅ​ចំណុច​ខ្សាច់​ពូក ក្នុង​ភូមិ​វាល​វែង ឃុំរ​កាត ដោយ​ប្រើ​កម្លាំង​នគរបាល​ស្រុក ទាហាន​ស្រុក និង​កងរាជអាវុធហត្ថ​ស្រុក​ស្ទាក់​ចាប់​អ្នកដឹកឈើ​ណា​ដែល​មាន​បំណង​គេចវេស មិន​លក់​ឱ្យ​ក្រុមហ៊ុន​ថែមទៀត​ផង ។

​ចំពោះ​អង្គការ CI បោះ​ទីតាំង​នៅ​ចំណុច​តាង​រាង ភូមិ​វាល ឃុំ​សំរោង ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​បរទេស​ដើម្បី ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ គឺ​បាន​នឹង​កំពុង​ឃុបឃិត​ជាមួយ​មេការ​ទ្រី​ភាព​ឈ្មោះ ហេង តារា ដើម្បី​ស្វែងរក​ផលប្រយោជន៍​មួយ​ជាន់​ទៀត ទើប ធ្វើឱ្យ​ប្រភេទ​ឈើ​ប្រណីត​នៅ​ជួរ​ភ្នំក្រវាញ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត​ត្រូវ​ទទួលរង​ការវិនាស​ហិនហោច កាន់តែ​មាន វិសាលភាព​ធ្ងន់ធ្ងរ​ទៅហើយ ។ បើ​និយាយ​ដល់​ស្ថាប័ន​ជំនាញ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ មាន​ស្នាក់ការ​នៅ​ភូមិ​ព្រែគ ១ ឃុំ​សំរោង ក្រោម​អំណាច​លោក ថេត វិញ នោះ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ​ធ្វើការ​អះអាង​ថា បាន​រួមចំណែក​ឃុបឃិត​ជាមួយ​មេការ​ក្រុមហ៊ុន MDS យ៉ាង ពេញទំហឹង​តែ​ម្តង ។​

​ស្ថិតក្នុង​ស្ថានភាព​ដែល​មិន​អាច​គ្រប់គ្រង និង​ការពារ​តំបន់​ព្រៃ​អភិរក្ស​នៅ​តំបន់​ពង​ពុង​បាន រួម​ទាំង​តំបន់​ព្រៃ​នៅ​ជួរ​ភ្នំ ក្រវាញ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត​ផង​នោះ ត្រូវបាន​មជ្ឈដ្ឋាន​អ្នកតាមដាន​ពី​បទល្មើស​ព្រៃឈើ​ចាត់ទុក​ឥទ្ធិពល​របស់​ក្រុម ហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព បាន​គ្របដណ្តប់​ទៅលើ​មន្ត្រី​គ្រា​ក់ៗ​ទាំង​កម្លាំង​សមត្ថកិច្ច​រួមទាំង​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ថែមទៀត​ផង ។ ទោះបីជា​ពេលនេះ ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព បាន​សរសេរ​នៅក្នុង​បទបញ្ជា​ចុះ​ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ​២០១៣ ថា ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ព្រមទាំង​ទប់ស្កាត់ និង​ជៀសវាង​រាល់​បទល្មើស​ផ្សេងៗ​ដែល​អាច ប៉ះពាល់​ដល់​កិត្តិយស​ក្រុមហ៊ុន​លោក​សម្រេច​ចេញ​នូវ​បទបញ្ជា​ឱ្យ​នាយក​គ្រប់គ្រង​មណ្ឌល​ពោធិ៍សាត់ និង​ប្រធាន​ផ្នែក​អាជីវ កម្ម​វាលវែង​ត្រូវធ្វើ​សេចក្តីជូនដំណឹង​ទៅគ្រប់​មេ​ការដែល​ប្រកប​អាជីវកម្ម​ឈើ​នៅ​ក្នុង​ដែន​ដី​សម្បទាន​វិនិយោគ​អភិវឌ្ឍន៍​ដំ ណាំ​កសិឧស្សាហកម្ម​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​ទាំងអស់​ជ្រាបថា ក្រុមហ៊ុន ទ្រី ភាព គ្រុប ធ្វើ​អាជីវកម្ម​ឈើ ចំពោះ​អាជីវកម្ម ឈើ​ផ្សេងៗ​ទៀត ដែល​នៅ​ក្រៅ​ដែន​ដី​សម្បទាន​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នោះ ក្រុមហ៊ុន​នឹង​មិន​អនុញ្ញាត និង​មិន​ទទួលស្គាល់​ជា​ដាច់​ខាន ។ ត្រូវ​ទុក​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត ។​

​មានការ​ចោទសួរ​ថា ស្ថិតក្នុង​តំបន់​ពង​ពុង ក្នុង​ស្រុក​វាលវែង ដែល​មេការ ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព ប្រមូល​ទិញ តើ​មាន​ពាក់ព័ន្ធ​ទៅនឹង​ដី​សម្បទាន​របស់​ក្រុមហ៊ុន ទ្រី​ភាព គ្រុប មកពីណា ? ។ ឬថា ការឃុបឃិត​របស់​មេ​ការ ទ្រី​ភាព ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​អាជ្ញាធរ​ថ្នាក់​ស្រុក​រហូត​ដល់​ថ្នាក់​ខេត្ត ដែល​មាន​លោក ម៉ៅ ធនិន ជា​គណៈ​បញ្ជា ការឯកភាព​ខេត្ត ស្ថិត​នៅ​ពីក្រោយ​បទល្មើស​ឈើ​ប្រណីត​ទាំងអស់នេះ ដែល​មាន​លោក ម៉ៅ ច​ន្នី ជា​មេខ្លោង ។ ស្ថិតក្នុង​តំបន់​អា​រ៉ៃ​តាម​ជួរ​ភ្នំក្រវាញ ដែល​ជា​ព្រៃ​ការពារ ដោយ​ព្រះរាជក្រឹត្យ​ត្រូវបាន​មេការ ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព ឈ្មោះ ហេង តារា ដាក់​កុងត្រូល​ប្រើ​កម្លាំងយោធា នគរបាល និង​កងរាជអាវុធហត្ថ​ឱ្យ​ត្រួត ពិនិត្យ​ទៅលើ​អ្នក​កាប់​ឈើ​ណា​ដែល​គេច​ចេញ​មិន​ព្រម​លក់​ឱ្យ​មេការ​ក្រុមហ៊ុន តើ​ជា​តំបន់​ដែល​មាន​ការពាក់ព័ន្ធ​ទៅនឹង ដី​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​មកពីណា ?​។ ឬ​ថា​មាន​ការឃុបឃិត​រហូត​ដល់​លោក ម៉ៅ ធនិន គណៈបញ្ជាការ​ឯកភាព​ខេត្ត ពោធិ៍សាត់ ទើប​មេការ​ឈ្មោះ ហេង តារា អាច​ប្រើ​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​មក​បំរើ​ឱ្យ​ផលប្រយោជន៍​បទល្មើស​ព្រៃ​ឈើ នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​ជា​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​បាន ។​

​ព្រោះ​បើ​ផ្អែក​លើ​ភស្តុតាង​ក្នុង​រូបភាព​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​វាល​វែង​រួម​ទាំង​ស្រុក​ភ្នំក្រវាញ ប្រសិនបើ​គ្មាន​ការ ឃុបឃិត​ពីលើ​ដល់​ក្រោម​មេការ​ឈ្មោះ ម៉ៅ ច​ន្នី ប្រចាំ​នៅ​ស្រុក​វាលវែង និង​មេការ​ឈ្មោះ ហេង តារា ប្រចាំ​នៅ​ស្រុក​ភ្នំ ក្រវាញ​ក៏​មិន​អាចមាន​លទ្ធភាព​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បាន​យ៉ាង​គគ្រឹកគគ្រេង​បែប​ហ្នឹង​បានដែរ ។ ហើយ​រឿង ដែល​ចម្លែំក​នោះ គឺ​ស្នាក់ការ​អង្គការ CI ដែល​ស្ថិតនៅ​ក្បែរ​នោះ​ដែរ តើ​កំពុង​ធ្វើ​អ្វី​ឱ្យ​ប្រាកដ ឬ​ថា​ប្រាក់​ជំនួយ​ក៏​យក​លុយ​ពុក រលួយ​ក៏​ទទួល​ដែល​តម្រូវ​ឱ្យ​ម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស​ត្រូវតែទទួលស្គាល់​ពី​ភាព​អសកម្ម លើ​ការចំណាយ​ដើម្បី​ទប់ស្កាត់​បទ ល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំក្រវាញ ទើប​អាច​ឈាន​ទៅរក​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យមាន​ប្រសិទ្ធភាព​ពិត ប្រាកដ​បាន ៕

 Project1-1 Project1-2

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.