​លោក ចាន់ នួន ចោទ​លោក ស្វាយ សាម៉េត ថា បាន​ចាយលុយ​ប្តឹង​យក​ដី​នៅ​ថ្មដា​

​លោក ចាន់ នួន ចោទ​លោក ស្វាយ សាម៉េត ថា បាន​ចាយលុយ​ប្តឹង​យក​ដី​នៅ​ថ្មដា​

​ដោយ​ ៖ រ៉ា​យ ភុ​ន​
​​ផ្អែក​តាម​ដីកាកោះ​របស់លោក ញាណ សុវណ្ណ អនុប្រធាន​សាលាដំបូង​ខេត្តពោធិ៍សាត់​បង្គាប់​ឱ្យ​ភាគី​ដើមចោទ​ឈ្មោះ ស្វាយ សាម៉េត ជា​ដើមចោទ និង​ចុង​ចម្លើយ​ឈ្មោះ ចាន់ នួន ចូលខ្លួន​មក​សាលា​ដំបូង​នៅ​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​ព្រឹក លើ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ ។​

​តាមពិត​ទៅ​លោក ស្វាយ សាម៉េត អត់​មាន​ឯកសារ​អ្វី​ទាំងអស់​រួម​ទាំង​សាក្សី​ក៏​គ្មាន​រួច​ប្តឹង​ចោទ​លោក ចាន់ នួន​ថា បាន​រំលោភ​យក​ដី​ខ្លួន​ដោយ​មិន​គោរព​ទៅ​តាម​ការសម្រេច​របស់​អាជ្ញាធ​ឃ្រុំ​ទៅវិញ ។ មិនដឹងថា តុលាការខេត្ត​ពោធិ៍សាត់ មាន​វត្ថុតាង​សម្អាង​អ្វី​នោះ​ទេ ទើប​ចេញ​ដីកាកោះ​តាម​បណ្តឹង​លោក ស្វាយ សាម៉េត ព្រោះថា បើ​លោក ចាន់ នួន រំលោភ​យក​ដី​ខ្លួន​ដោយ​មិន​គោរព​តាម​ការ​បង្គាប់​បញ្ជា​ពី​មេឃុំ ហេតុអ្វី​ក៏​លោក ចាន់ នួន ទទួលបាន​ស​លាកប​ត្រ​ព័ត៌មាន​ក្នុង ការចុះវាស់វែង​ពី​ក្រុមនិស្សិត​ដោយ​មាន​ការចុះហត្ថលេខា​ទទួលស្គាល់​ពី​លោក​មេឃុំ​ថ្មដា​ផង​នោះ ។​

​ម្យ៉ាងវិញទៀត​លោក ចាន់ នួន មាន​បង្កាន់ដៃ​កាន់កាប់​ដី ចេញ​ដោយ​ភូមិបាល​ស្រុក​វាលវែង មាន​ពាក្យ​ស្នើសុំ​កាន់ កាប់​ដី​ដោយ​មាន​ការទទួលស្គាល់​ចុះហត្ថលេខា និង​ត្រា​ដោយ​មេ​ភូមិ​កណ្តាល និង​មេឃុំ​ថ្ម​ដា តើ​អាច​ចាត់ទុកបាន​ថា លោក ចាន់ នួន ទៅ​រំលោភ​យក​ដី​លោក ស្វាយ សាម៉េត បាន​ដោយ​របៀប​ណា ? ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា បាន​ផ្តិតមេដៃ​គាំទ្រ​ទទួលស្គាល់ថា ជា​ដី​របស់​លោក ចាន់ នួន រហូតដល់ ៨៧​នាក់ ចំណែក​លោក ស្វាយ សាម៉េត ផ្តិតមេដៃ​ប្តឹង​តែម្នាក់ឯង​សោះ តើ​អាច​ចាត់ទុក​ភាពស្របច្បាប់ ក្នុង​ការទាមទារ​តាម​បណ្តឹងសុំ​ដី​ការសម្រេច​រក្សា​ការពារ​ពី លោក ស្វាយ សាម៉េត បាន​ដោយ​របៀប​ណា ក្រៅ​ពី​ប្រើប្រាស់​ទឹក​លុយ​របស់​លោក ស្វាយ សាម៉េត ដើម្បី​បង្គាប់​ឱ្យ​តុលាការ ចេញ​ដីកា​កោះហៅ​ទាំង​បំពាន​បែប​ហ្នឹង​បាន ។​

​មជ្ឈដ្ឋាន​អ្នកសិក្សា​ស្វែងយល់​ពី​អំពើ​ពុករលួយ​បាន​ហៅ​ចំណាត់ការ​អង្គការ​ប្រឆាំង​អំពើពុករលួយ ដែល​ផ្អែក​តែ​ទៅ លើ​ភស្តុតាង​សូកប៉ាន់​ជាក់ស្តែង​គឺជា​ដំណើរការ​មិន​អាច​ទប់​ស្កាត់​បទល្មើស​ពុករលួយ​បាន​នោះឡើយ ។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​វេទិការ​ទិវា​ប្រឆាំង​អំពើពុករលួយ​ថា ប្រជាជន​កម្ពុជា​ចាត់ទុក ប្រព័ន្ធ​តុលាការ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​បំផុត ។ ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិតជា​មាន​ឆន្ទៈ​លុប បំបាត់​អំពើពុករលួយ ដើម្បី​លើកស្ទួយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មែន​នោះ គឺ​មិនអាច​រង់ចាំ​ពិនិត្យ​តែ​ទៅ​លើ​អំពើ​សូកប៉ាន់​ជាក់ ស្តែង​នោះទេ ! ពិសេស​គឺ​វត្ថុតាង​ដែល​បង្ហាញ​ពី​ទឡ្ហីករណ៍​រវាង​ភាគី​ណាមួយ​ដែល​អាច​កំណត់​បាន​ទៅ​លើ​ភស្តុតាង ជាក់ស្តែង ឈានទៅរក​ចំណាត់ការ​ដែល​អាច​បង្កប់​នូវ​អំពើពុករលួយ ទើប​អាច​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​បាន ។

​ជាក់ស្តែង​ករណី​បណ្តឹង​លោក ស្វាយ សាម៉េត ចោទ​លោក ចាន់ នួន ពី​បទ​រំលោភ​យក​ដី តើ​មាន​អ្វី​សំអាង​ក្រៅ​ពី​អំពើ ពុករលួយ ដើម្បី​ជម្រុញ​ឱ្យ​តុលាការ​ចេញ​ដីកាកោះ​ជនរងគ្រោះ​ឈ្មោះ ចាន់ នួន មក​សាកសួរ​ទៅ​កើត​នោះ​បើ​សូម្បី​ឯកសារ ពាក់ព័ន្ធ​ទៅនឹង​ដី​ក៏​គ្មាន​មួយ​សន្លឹក​ផង​នោះ ៕

 

channnuan let3a

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.