លោកឧត្តម សេនីយទោ គឹម ម៉ារិន្ថា ដែលរត់គេច ខ្លួនទៅ សម្ងំសុខ ក្នុងទឹកដីថៃ បន្ទាប់ពី សមត្ថកិច្ច ស្រាវជ្រាវ លើឃាតកម្ម សម្លាប់ ប្រពន្ធចុង និងកូនស្រី អាយុ ៦ឆ្នាំ តាមការ ជួបប្រទះ លើអ្នករកអុស នៅក្បែរជ្រោះ ពេជ្រនឹល តាមបណ្តោយ ផ្លូវជាតិ លេខ៤ ក្នុងភូមិ ទី៦ ឃុំ ត្រែងត្រយឹង ស្រុក ភំ្នស្រួច ខេត្ត កំពង់ស្ពឺ រហូតកំណត់ បានលើមុខ សញ្ញា ឃាតកម្ម ពិតប្រាកដ ។ ប៉ុន្តែប្រភព ព័ត៌មាន ចុងក្រោយ បានឲ្យដឹងថា មុខសញ្ញា ឃាតកម្មលើ ប្រពន្ធចុង ម្តាយនិងកូន គឺលោក ផ្កាយ២ គឹម ម៉ារិន្ថា ត្រូវបាន កម្លាំង សមត្ថកិច្ច កម្ពុជា សហការ ជាមួយ សមត្ថកិច្ច ថៃ ចាប់ខ្លួន បញ្ជូន តាមច្រក ប៉ោយប៉ែត នាថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៨យប់ ។
ឃាតកម្ម មកលើ ប្រពន្ធចុង និងកូនស្រី អាយុទើប បាន៦ឆ្នាំ ត្រូវបាន សមត្ថកិច្ច កំណត់ មុខសញ្ញា ទៅលើលោក គឹម ម៉ារិន្ថា ដែលមាន ការចូលរួមពី កូនប្រុសលោក ម្នាក់ទៀត ។ ទោះបីជនរួម គំនិតក្នុងការ សម្លាប់ជា កូនប្រុសលោក គឹម ម៉ារិន មាន ឋានន្តរស័ក្កិ ជាឧត្តមសេនីយទោ និងការលាក់ ខ្លួនក្តី ប៉ុន្តែការ ចាប់បាន លោក គឹម ម៉ារិន្ថា អាចជា សញ្ញាល្អ ឈានទៅរក ការចាប់ខ្លួន កូនប្រុគាត់ ម្នាក់ទៀត ។
មជ្ឈដ្ឋាន ដែលបាន តាមដាន រឿងឃាតកម្ម ដែលផ្តើម ចេញពី អ្នកមាន អំណាច និងមានប្រាក់ចាយ មិនអស់ ដូចលោក ឧកញ៉ាផ្កាយ២ គឹម ម៉ារិន្ថា បានរិតទ្រូង សម្តែងការ សោកស្តាយ ចំពោះ ជីវិតជន រងគ្រោះថា គឺជាការ ផ្តើមចេញ ពីគំនិតចង់ ឈ្នះចាញ់គ្នា ទៅវិញទេ ។ ព្រោះលោក គឹម ម៉ារិន្ថា មានទាំង អំណាច មានទាំងលុយ ចាំបាច់អ្វី ទៅប្រព្រឹត្ត អំពើ ឆោតល្ងង់ បែបហ្នឹង ទៅកើតនោះ ៕