ការចាប់ខ្លួន អ្នកសារ ព័ត៌មាន ដោយអង្គភាព ប្រឆាំង អំពើពុករលួយ ចំនួន ៣នាក់ ពីបទជំរិត ទារប្រាក់ ត្រូវបាន មជ្ឈដ្ឋាន មួយចំនួន ដាក់ការ សង្ស័យថា ដើមបណ្ដឹង ដែលប្តឹងទៅ អង្គភាព ប្រឆាំង អំពើ ពុករលួយ ទំនងជា ជនដែល ជាប់ពាក់ព័ន្ធ ទៅនឹងអំពើ ពុករលួយ ដែលមាន ទំហំធំទី១ ទើបកើតមាន ករណី កោសរូស លើអ្នកកាសែត បែបហ្នឹង ។ ព្រោះអ្នកយក ព័ត៌មាន ពុំមាន កាំភ្លើង ឬអាវុធ ក្រៅពី ចុងប៊ិចឡើយ បើឲ្យ នៅសុខៗ អ្នកកាសែត ទៅជំរិត ទារប្រាក់ វាហាក់ បីដូចជា ពុំសមហេតុ សមផល ទាល់តែសោះ ។
ដើម្បី ធានាដល់ តម្លាភាព ក្នុង ករណី ប្រយុទ្ធ ប្រឆាំង អំពើពុករលួយ អង្គភាព ប្រឆាំង អំពើ ពុករលួយ គួរតែ សិក្សាលើ ប្រភព ដែលនាំឲ្យ អ្នកសារព័ត៌មាន កោសរូស ទារប្រាក់ ពីជនណាម្នាក់ ថា មានពាក់ព័ន្ធ ពីរឿងអ្វី ឲ្យពិតប្រាកដ ទើបអាច កំណត់ បទចោទប្រកាន់ លើអ្នក សារព័ត៌មាន នៅកម្រិត ឬគ្រាន់តែ សួរនាំ ត្រូវជន ពុករលួយ ពិតប្រាកដ ប្រើវិធីសាស្ត្រ លួងលោម ឈានទៅដល់ ការសម្រប សម្រួល រួចហើយក៏ ទម្លាក់កំហុស ឲ្យអ្នក សារព័ត៌មាន លើបទចោទ ប្រកាន់ក្នុង កម្រិតធ្ងន់ធ្ងរ គឺពិតជា ពុំមែនចេតនា ប្រយុទ្ធប្រឆាំង ទៅនឹងអំពើ ពុករលួយ ពិតប្រាក នោះឡើយ ។ ដូចករណី ចាប់ខ្លួនលោក ហុក លី អ្នកយក ព័ត៌មាន ទូរទស្សន៍ ប៉ុស្ត៍លេខ៩ លោក ស ស៊ុនលី អ្នកយក ព័ត៌មាន ទូរទស្សន៍ ប៉ុស្ត៍ហង្សមាស និងលោក សុវណ្ណ អ្នកយក ព័ត៌មាន ទូរទស្សន៍ ប៉ុស្ត៍អប្សារា នៅខេត្ត កំពត តើពួកគេ ជំរិត ទារប្រាក់លើ រឿងអ្វី?… ។ បើមិនបាន សិក្សាពី ប្រភពពិតនៃ ការទារប្រាក់ ទេនោះ គឺជន ពុករលួយ ពិតប្រាកដ អាចស្ថិត ក្រៅសំណាញ់ ច្បាប់ជាក់ជា មិនខានឡើយ សមដូច បុរាណលោកបាន ពោលថា ´ ទំពក់វាទៅ ទើបព្នៅវាជ្រុះ´ ! បើគ្មាន ប្រឡាយ ទឹកក៏វា មិនហូរដែរ! ៕