ខេត្តរតនគិរីៈ ឈើប្រណិត ខុសច្បាប់ប្រភេទធ្នង់មានចំនួន ដល់ទៅជាង ៣០០ដុំ ដែល មានមុខកាត់ ផ្សេងគ្នាគឺ២០ឃ្លុំ ១៥ឃ្លុំ និង ប្រភេទសន្លឹក ១០x៤០ ប្រវែង ១,២ម៉ែត្រ ដែល ខ្នាតដែលកំពុង ត្រូវប៉ាន់នៅ ប្រទេសវៀត ណាម ហើយ ត្រូវបានក្រុម ឈ្មួញត្រូវរ៉ូវគ្នា ជាមួយសមត្ថ កិច្ចនៅទីនោះ ដឹកជញ្ជូនឆ្លង កាត់យកមក គរលាក់ទុកនៅ មុខទីស្នាក់ការ សន្តិសុខ ប៉េអឹមលេខ ៧៨១ ដែលមានទីតាំង ស្ថិតនៅភូមិក្របីជ្រុំ៣ ឃុំត្រពាំក្រហម ស្រុកកូនមុំ ហើយត្រូវបាន ក្រុមអ្នកសារ ពត៌មានស្រាវ ជ្រាវរកឃើញ និងបានរាយការណ៍ ទៅកម្លាំងសមត្ថ កិច្ចរដ្ឋបាលព្រៃឈើ និងកងរាជអាវុ ធហត្ថស្រុកកូន មុំដោយសហការ គ្នាចុះធ្វើការ បង្ក្រាបបានកាល ពីវេលាម៉ោង ជាង៥ល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ហើយបានដឹក ជញ្ជូនមករក្សា ទុកនៅខណ្ឌ រដ្ឋបាលព្រៃឈើ ទាំងយប់ នោះតែម្តង។
បើតាមសេច ក្តីរាយការណ៍ ពីប្រជាពល រដ្ឋនៅភូមិ ក្របីជ្រុំនោះ បានអោយដឹង ថានៅប្លុកម្តុំផ្លូវក្របីជ្រុំនេះ ប្រជាពលរដ្ឋ តូចតាចមិនអាចចូលដឹកឈើបានឡើយ សូម្បីតែឈើ មួយដុំក៏ត្រូវ បានគេដេញចាប់ប្រផាត់ប្រ ភីងដែរ តែ បើជាសមត្ថ កិច្ចដូចជាប៉េអឹម ប៉ូលិស និងយោធា ដឹកសុទ្ធតែ ឡានទំនើបៗ ដូចជាឡាន លុច្សស៊ីស ឡង់គ្រស័រ ធុនត្រា។ល។ គឺពួកគេមើល ទៅឃើញហាក់ បីដូចថា សមត្ថ កិច្ចទាំងអស់ កំពុងតែសហការ ត្រូវរ៉ូវគ្នារក ស៊ីបានយ៉ាងត្រ ជាក់ត្រជុំយក លុយដាក់ចូលក្នងហោប៉ាវធ្វើ បានធ្វើមាន គ្រប់ៗគ្នា។ប្រជាពលរ ដ្ឋបន្តអោយ ដឹងទៀតថា ជាក់ស្តែងដូច ជាគំនរឈើដ ល់ទៅជាង៣០០ ដុំដែលគេ ស្គាល់ថាម្ចាស់ឈ្មួញឈើឈ្មោះ វណ្ណៈជាមន្ត្រីនៃ ក្រសួងសាធារ ណៈការផ្នែក រថភ្លើងបានដឹ កជញ្ជូនយក មកពីខេត្តស្ទឹង ត្រែង និងតំបន់ ស្រែគរ ស្រែសាម៉ី ដឹកឆ្លងកាត់ មកខេត្តរតន គិរីខាងមុខ ផ្ទាល់ទីស្នាក់កា រសន្តិសុខ ប៉េអឹម៧៨១ ក្របីជ្រុំនេះ តែម្តង ហើយ បានយកមក គរលាក់ទុក នៅទីនេះជា ប្រចាំដើម្បីយក លក់បន្តអោយ មេឈ្មួញនៅ កាចាញ និង ក្រុងបានលុង យកទៅលក់ នៅប្រទេសវៀណាម ។ នៅខាងមុខ ផ្ទះទីស្នាក់ដែ លម្ចាស់ផ្ទះគេតែងអួត ក្អេងក្អាងដោ យបានដាក់ ប៉ារ៉ាសឫស្សី មួយដើម មានពេលខ្លះ បិទផ្លាក់ឆ្កែកាច គឺកុំអោយអ្នក ផ្សេង ឫអ្នកដ ទៃទៀតចូល ទៅខាងក្នុង ដើម្បីបែកធ្លា យរឿងរកស៊ី ឈើខុសច្បាប់ របស់ពួកគេ។ ហើយហេតុ ការបង្ក្រាបឈើ ប្រណិតខុស ច្បាប់ដល់ទៅ ជាង៣០០ដុំនេះ បានធ្វើអោយ ប្រជាពលរដ្ឋ ដាក់ការសង្ស័ យថាពួកគាត់ មិនជឿថា អាជ្ញាធរ ឫ សមត្ថកិច្ចដែល នៅទីនោះមិន ដឹងនោះទេ បើប្រជាពល រដ្ឋដឹកមួយដុំ ឫពីរដុំតាមម៉ូតូ សមត្ថកិច្ច មើលឃើញ ណាស់ ចុះបើ ដឹកដល់ទៅរាប់ រយដុំតាមរថយន្ត គគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ពួកគាត់មិនជឿ ថាសមត្ថកិច្ច ឫអាជ្ញាធរមិន ដឹកនោះទេ ។ ហើយអ្វីដែល ពួកគាត់មាន ការងឿងឆ្ងល់ នោះត្រង់ថា ពេលដែល សមត្ថកិច្ចចុះ ទៅបង្ក្រាប នៅទីតាំងគំ នរឈើលាក់ ទុកក្បែលស្នាក់ ការសន្តិសុខ ៧៨១ក្របី ជ្រុំនោះ មេ ប៉ុស្តិ៍លោករ៉ា ដែលជាមេស្នាក់ មិនមានវត្ត មានចូលរួម សហការណ៍ ជាមួយកម្លាំង ចម្រុះនោះឡើយ ។ ប្រជាបលរដ្ឋសុំណូមពរឲ្យឯកឧត្តមអភិបាលខេត្តរតនគិរី មេត្តាចាត់វិធានការចំ ពោះមេឈ្មួញ ខាងលើ រួម ទាំងអ្នកនៅ ពីក្រោយខ្នង និងអ្នកពាក់ ព័ន្ធដទៃទៀត មកដាក់ទោស ទៅតាមផ្លូវច្បាប់ ដែលមាត្រាទី ១០០ និង ១០១នៃច្បាប់ព្រៃ ឈើព្រោះថាសមត្ថិច្ច ចម្រុះដែលចុះ ទៅបង្ក្រាបគំនរ ឈើនោះអាច និងមានពន្លឺពីមុខសញ្ញា ពីក្រុមឈ្មួញខាង លើនេះជាក់ ជាមិនខាន ៕
តាំង ឧសារ