ពលរដ្ឋ រងគ្រោះ ចោទប្រកាន់ លោក ចាន់ សាវឿន ធ្វើរបង បិទផ្លូវ រំលោភ កិច្ចសន្យា

ពលរដ្ឋ រងគ្រោះ ចោទប្រកាន់ លោក ចាន់ សាវឿន ធ្វើរបង បិទផ្លូវ រំលោភ កិច្ចសន្យា

តាំងពីឆ្នាំ ២០០៩​​ លោក ចាន់ សាវឿន ស្នងការរង នគរបាល ខេត្ត កណ្តាល បានសម្រេច ពុះដីឡូត៍ មួយកន្លែង នៅជាប់ របស់ វិទ្យាល័យ តាខ្មៅ លក់ក្នុង ទំហំ ៤ម៉ែត្រ គុណ១៥ ម៉ែត្រ ដោយ     សម្រច បើកផ្លូវ ជាប់របងឲ្យ ប្រជាពលរដ្ឋ ដែលទិញដី ធ្វើផ្ទះ បានធើ្វ ដំណើរ ចេញចូល តាមផ្លូវជាតិ លេខ ២១B ។ មាន ប្រជាពលរដ្ឋ ជាច្រើន បានទិញ ដីឡូត៍ ទំហំ ៤ម៉ែត្រ គុណ១៥ ម៉ែត្រ ដោយសម្អាង ថា ម្ចាស់ដី បានបើកផ្លូវ ទំហំ៥ម៉ែត្រ ឲ្យចេញចូល ដោយកំណត់ ក្នុងកិច្ចសន្យា ក្នុងលិខិត ផ្ទេរសិទ្ធថា ជាផ្លូវលំ ដោយមាន អាជ្ញាធរ ភូមិ­-ឃុំ ទទួលស្គាល់ តាមផ្លូវច្បាប់ ថែមទៀតផង ។

ចំណែកដី នៅខាងមុខ ជាប់ថ្នល់ជាតិ ក្នុងភូមិ ព្រែកសំរោង សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ដែលស្ថិតនៅ ពីមុខដីឡូត៍ ដែលលោក ចាន់ សាវឿន បានលក់ ត្រូវបាន ច្រាយ ជ្រឿន ទិញពីឈ្មោះ ចាន់ សាវឿន ក្នុងទំហំ ក្បាលដី ៧ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ ។ ដោយចង់ បង្កើត មុខរបរ បន្ថែម ក្នុងការបើកការ៉ាស់ ឈ្មោះ ច្រាយ ជ្រឿន បានទិញបន្ត ពីម្ចាស់ដីឡូត៍ ដែលទិញ ពីលោក ចាន់ សាវឿន ​​​​​   រហូតមាន បណ្តោយ ដល់ទៅ ៦០ម៉ែត្រ ។ នៅពេល លោក ច្រាយ ជ្រឿន ប្រកបរបរសុខៗ ក៏ស្រាប់តែ លោក ចាន់ សាវឿន ធ្វើរបង ចាក់បេតុង តាមផ្លូវលំ ដែលចូល ទៅកាន់ ផ្ទះសំណាក់ គាត់នៅខាងក្នុង ទៅវិញ រហូតចូល ដីចិញ្ចើមផ្លូវ ដល់ទៅ ៤ម៉ែត្រ ឯណោះ ។

ករណី សង់របង រំលោភលើ កិច្ចសន្យា ពីលោក ចាន់ សាវឿន ស្នងការរង នគរបាល ខេត្ត     កណ្តាល ត្រូវបាន លោក ច្រាយ ជ្រឿន ដាក់ពាក្យ បណ្តឹង ទៅសាលា សង្កាត់ តាខ្មៅ និងសាលា ក្រុង តាខ្មៅ ឲ្យជួយ ដោះស្រាយ ប៉ុន្តែជាច្រើន ខែមកហើយ ចៅសង្កាត់ និង អភិបាលក្រុង បានត្រឹម ហៅ ភាគី ទាំងសងខាង ទៅសួរនាំ ដោយពុំមាន​ វិធានការ ដោះស្រាយ តាមផ្លូវច្បាប់ អ្វីនោះឡើយ ។ មាន ការអះអាង ពីក្រុម អ្នកច្បាប់ បានបញ្ជាក់ ឲ្យដឹងថា បើផ្លូវចូល ផ្ទះសំណាក់ របស់លោក ចាន់ សាវឿន គឺអាចចាក់ របងបេតុង កម្ពស់ណា ក៏បានដែរ ប៉ុន្តែ បើស្ថិត នៅក្នុង ផ្លូវលំដែល ទទួលស្គាល់ ដោយ អាជ្ញាធរ ដែនដីហើយ គឺលោក ចាន់​ សាវឿន ពិតជា មិនអាច សាងសង់ របង បេតុង ចេញពីផ្លូវ ជាតិចូលដល់ ផ្ទះសំណាក់ គាត់បាន នោះឡើយ ។ ម៉្យាងវិញទៀត ផ្លូវលំ ទំហំទទឹង ៥ម៉ែត្រ គឺភាគី លោក ចាន់ សាវឿន បានបំពាន រហូតសង់ របងចូលដី ចិញ្ចើមផ្លូវ ដល់ទៅ ៤ម៉ែត្រ ថែមទៀត ដែលជា ហេតុ ធ្វើឲ្យ ជនរងគ្រោះ ចាត់ទុកថា ជាករណី ដែលលោក ចាន់ សាវឿន បានប្រើ អំណាច រំលោភច្បាប់ បិទ របង ។

ជុំវិញទំនាស់ ខាងលើនេះ មន្ត្រី សូរិយោដី ខេត្ត កណ្តាល បានបញ្ជាក់ ឲ្យដឹងថា ដើម្បីធានា ឲ្យមានការ ដោះស្រាយ លើកលែងតែ ប្រជាពលរដ្ឋ ប្តឹងមក មន្ទីរជំនាញ របស់លោក ដោយផ្ទាល់ ឬក៏ ប្តឹងទៅ សាលាខេត្ត តែម្តង ទើបលោក អាចចាត់ មន្ត្រីជំនាញ ទៅពិនិត្យ ស្វែងរក ដំណោះស្រាយ បាន ។ ព្រោះមាន ការសាងសង់ រំលោភច្រើន ករណីណាស់ ដែលមន្ត្រី ជំនាញ មិនបានដឹង ប្រសិនបើ ជនរងគ្រោះ នៅតែបន្ត ប្តឹងខុស កន្លែង ដែលត្រូវ ដោះស្រាយ ពិតប្រាកដ ។ ម្យ៉ាងវិញទៀត ដំណោះ ស្រាយល្អ ក្រសួងមហាផ្ទៃ និង អគ្គស្នងការ នគរបាលជាតិ គួរតែ ចាត់វិធានការ ចំពោះ​ មន្ត្រី ដែលប្រើ អំណាច ទៅបំពានច្បាប់ ដូចករណី លោក ចាន់ សាវឿន ស្នងការរង នគរបាល ខេត្ត កណ្តាល ជាភស្តុតាង ស្រាប់ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.