មជ្ឈដ្ឋាន ប្រជាពលរដ្ឋ បានសម្ដែង នូវការ មិនទុកចិត្ត ចំពោះ ដំណោះស្រាយ រវាង គណបក្ស
ប្រជាជន កាន់អំណាច និងបក្សប្រឆាំង សង្គ្រោះជាតិ ដែលបាន ឯកភាពគ្នា លើការកែទម្រង់ គណៈ
កម្មាធិការ រៀបចំការ បោះឆ្នោត ។ ទោះបីមាន ការឯកភាព ក្នុងអំណាច រដ្ឋសភា ត្រូវបាន ដោះស្រាយ
រួចរាល់ ក៏ពិតមែន ! ប៉ុន្តែស្ថាប័ន (គ ជ ប) ដែលបង្ក ឲ្យមានវិវាទ ក្រោយការ បោះឆ្នោត ជាច្រើនអាណត្តិ មកហើយ គឺហាក់ នៅទ្រឹង នៅឡើយ ដោយពុំបាន បង្ហាញសញ្ញា ណាមួយ ឲ្យឃើញពីចេតនា ក្នុងការ កែទម្រង់ នោះឡើយ ។
ប្រសិនបើ បក្សប្រឆាំង នៅតែ បន្តភាព ស្ងប់ស្ងៀម តទៅទៀត គឺពិតជា ត្រូវបាត់បង់ អ្នកគាំទ្រ
ជាក់ជា មិនខាន ។ ព្រោះគន្លឹះ សំខាន់ ដែលប្រជាពលរដ្ឋ ផ្ដល់ទំនុកចិត្ត លើបក្ស សង្គ្រោះជាតិ ក្នុងការតស៊ូ មតិរយៈកាល កន្លងមក គឺការកែទម្រង់ ស្ថាប័ន (គ ជ ប) ឲ្យមាន ភាពប្រសើរឡើង មិនមែនស្ថិតនៅលើ បញ្ហា បែងចែក អំណាចគ្នា ក្នុងរដ្ឋសភា នោះឡើយ ៕