របាយការណ៍ ជាអ្នកចែកមរតក ឲ្យមេដឹកនាំ ខេត្តក្រចេះ ទើបរាស្ត្ររងគ្រោះ តវ៉ារឿង បាត់បង់ដី

របាយការណ៍ ជាអ្នកចែកមរតក ឲ្យមេដឹកនាំ ខេត្តក្រចេះ ទើបរាស្ត្ររងគ្រោះ តវ៉ារឿង បាត់បង់ដី

មិនថា សម័យកាល សង្គមរាស្ត្រនិយម ឬរបប សាធារណរដ្ឋ ដែលដឹកនាំ ដោយលោក សេនាប្រមុខ លន់ នល់ គេមិនដែល សង្កេតឃើញ ថ្នាក់ដឹកនាំ ខេត្តណា បង្កទំនាស់ ដីធ្លីជាមួយ ប្រជាពលរដ្ឋឡើយ​​​​​ លើកលែងតែ ទំនាស់ជាមួយ ប្រជាពលរដ្ឋដូចគ្នា ។ ព្រោះបើ     ចាហ្វាយខេត្ត គឺត្រូវរស់នៅ ក្នុងសាលាខេត្ត ចំណែកកម្លាំង សមត្ថកិច្ច គឺរស់នៅ ក្នុងបន្ទាយ នៃអង្គភាពនីមួយៗ​ ។ នៅពេល ដែលត្រូវផ្លាស់ ទៅតំបន់ផ្សេង គឺអត់មានទ្រព្យ សម្បត្តិ ជាអចលនទ្រព្យ ពាក់ព័ន្ធឡើយ ។

ខុសផ្លែកក្នុង សម័យកាល ក្រោយការបោះឆ្នោត ក្នុងឆ្នាំ ១៩៩៣ ដែលរៀបចំដោយ   អ៊ុន តាក់ គឺចាហ្វាយខេត្តណា ក៏មានដី រាប់រយហិចតា លក់ដែរ ។ នៅពេលដែល ផ្លាស់ទៅនៅខេត្តផ្សេង គឺមានដីនៅ ខេត្តនោះរាប់រយ ហិចតា សម្រាប់លក់ទៀត មិនដឹងថា មរតកដីធ្លី ជីដូនជីតាគាត់ ចែកឲ្យ ឬយ៉ាងណានោះទេ ។ ជាក់ស្តែង ករណីទំនាស់ ដីធ្លីនៅស្រុក ស្នួល និងស្រុក ឆ្លូង ខេត្ត ក្រចេះគឺលោក សរ ចំរុងទើបផ្លាស់ មកពីខេត្ត បន្ទាយមានជ័យ ក្នុងតួនាទី ជាអភិបាលស្រុក អូរជ្រៅ សោះ ចុះហេតុអ្វី ក៏មានដីរាប់រយ ហិចតា នៅខេត្ត ក្រចេះ លក់ទៅវិញ? ។ មានការចោទសួរថា តើជាដី មរតកគាត់ ឬផ្តើមចេញពី របាយការណ៍ ក្លែងបន្លំ យកដី ប្រជាពលរដ្ឋ លក់ ធ្វើឲ្យរាស្ត្រ ក្តៅក្រហាយ រហូតលើកគ្នា មកភ្នំពេញ ដើម្បីតវ៉ា រឿងបាត់បង់ ដីបង្កបង្កើនផល របស់ពួកគាត់ ។

ប្រភពដែលគួរឲ្យ ទុកចិត្តបាន បញ្ជាក់ឲ្យដឹងថា ករណីទំនាស់ ដីនៅស្រុក ឆ្លូង និងស្រុកស្នួល ខេត្តក្រចេះ គឺផ្តើមចេញពី ការឃុបឃិត រវាងអភិបាល ខេត្តក្រចេះ ជាមួយស្នងការ នគរបាល ខេត្តក្រចេះ និងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ ប្រើអំណាច បំពានយកដី ប្រជាពលរដ្ឋ លក់ ។ ប្រភពពីជន អនាមិក បានបង្ហើប ឲ្យជាតិដឹងថា លោកអភិបាលខេត្ត សរ ចំរុង បានឲ្យឈ្មោះ មុំ (ខ្មែរឥស្លាម) ឈរឈ្មោះលក់ដី រាប់រយហិចតា រួមទាំងអ្នកផ្សេងម្នាក់ទៀត ។ ចំណែក មេប៉េអឹមខេត្ត និងមេស្នងការ នគរបាលខេត្ត ក៏បានចំណែកដី រាប់រយហិចតាលក់ ដោយគ្រាន់តែ បង្គាប់ឲ្យ មន្ត្រីជំនាញ ធ្វើរបាយការណ៍ បំភ្លៃការពិត ទើបប្រជារាស្ត្រ រងគ្រោះ ៣០០នាក់ លើកគ្នាមកភ្នំពេញ ដើម្បីតវ៉ា ធ្វើអន្តរាគមន៍ ពីរដ្ឋសភា និងនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៨ សីហា កន្លងទៅថ្មីៗនេះ ។

បើរាជរដ្ឋាភិបាល មិនព្រមកែទម្រង់ លើមរតក ដែលបានមកពី របាយការណ៍ ក្លែងបន្លំ របស់ក្រុម មន្ត្រីមានអំណាច ទេនោះ បញ្ហាដីធ្លី គឺពិតជាមិនអាច ដោះស្រាយឲ្យ បញ្ចប់បានឡើយ ។ ជាក់ស្តែងករណី ប្រជាពលរដ្ឋ ៣០០នាក់ មកពីស្រុក ឆ្លូង និងស្រុក ស្នួល ខេត្តក្រចេះ ដើម្បីស្វែងរក កិច្ចអន្តរាគមន៍ គឺជាតឹកតាង ដែលមិនអាច ប្រកែកបាននោះឡើយ ៕Land-issue សរ-ចំរុង

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.