ការនាំស៊ុបចូល ពីវៀតណាម បានធ្វើឲ្យ អាហារដ្ឋាន នៅភ្នំពេញ បាត់បង់ អ្នកបរិភោគ

ការនាំស៊ុបចូល ពីវៀតណាម បានធ្វើឲ្យ អាហារដ្ឋាន នៅភ្នំពេញ បាត់បង់ អ្នកបរិភោគ

តាមពិតទៅ ករណីនាំ ទឹកស៊ុប ពីប្រទេស វៀតណាម មកផ្គត់ផ្គង់ ដល់ភោជនីយដ្ឋាន មួយចំនួន នៅកម្ពុជា គឺជាកំហុសឆ្គង មួយដែល សមត្ថកិច្ច ច្រកទ្វារ អន្តរជាតិ និង​ច្រករបៀង បាត់បង់ ការទទួលខុសត្រូវ ក្នុងការ ត្រួតពិនិត្យ ។ ម្យ៉ាងវិញទៀត ប្រភេទទឹកស៊ុប ដែលដឹកចូល តាម​ឡាន​ដាក់​ ពេញៗកាន​ នាំចូល​មក ស្រុកខ្មែរបាន​ គឺជា​សញ្ញា អាសន្ន ដែល​ ប្រជាពលរដ្ឋ នៅរាជធានី ភ្នំពេញ ក៏​ដូច​ជា​នៅតាម បណ្តាខេត្ត មានការព្រួយ បារម្ភ និងកំពុង ប្រុងប្រយ័ត្ន ចំពោះការ ហូបចុក នៅតាម អាហារដ្ឋាន នានា ដែលប្រើ ទឹកស៊ុប បន្ទាប់ពី លេចចេញ ព័ត៌មានថា មាននាំចូល ទឹកស៊ុបពី ប្រទេស វៀតណាម មកលក់នៅ កម្ពុជា ។

ម្ចាស់ភោជនីយដ្ឋាន មួយចំនួនធំ កំពុងបាត់បង់ ភ្ញៀវដែលធ្លាប់ ចូលមកស្រស់ស្រូប អាហារ ពេលព្រឹក ពិសេសគឺ គុយទាវ តែម្តង ។ ព្រោះក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ គេសង្កេត ភ្ញៀវចូលហូប តែកាហ្វេ ប៉ុណ្ណោះ ព្រោះខ្លាចថា ទឹកស៊ុប ត្រូវបានម្ចាស់ហាង នាំចូល ពីប្រទេស វៀតណាម ។ ករណីមួយទៀត ប្រភេទទឹកស៊ុប នាំចូលនេះ ត្រូវបានគេអះអាងថា អាចរក្សាទុក បានរហូតដល់ រាប់ខែ ដែលជាហេតុ ធ្វើឲ្យមានការ សង្ស័យថា សារធាតុគីមី ត្រូវបាន គេលាយបញ្ចូល ក្នុងទឹកស៊ុប ដោយពុំបាន គិតដល់ ផលប៉ះពាល់ សុខភាព ប្រជាពលរដ្ឋខ្មែរឡើយ ។

នៅមានអាហារដ្ឋាន តូចធំរបស់ វៀតណាម ដែលលក់ គុយទាវ នំបញ្ចុក វៀតណាម ប្រើទឹកស៊ុប រួមទាំង បាយ សាច់អាំង ដែលមានបន្ថែម ទឹកស៊ុប គឺអ្នកបរិភោគ គួរតែចៀសវាង ដោយរង់ចាំ ព័ត៌មាន កំណត់ពី ផលប៉ះពាល់ ចេញពីក្រសួង សុខាភិបាល ជាមុនសិន ។ ព្រោះប្រភេទ ទឹកស៊ុប នាំចូលនេះ អត់ទាន់ មានការត្រួតពិនិត្រ ឬធានា នាំចូលពីក្រុមហ៊ុន ណាមួយឡើយ ដោយគ្រាន់តែ ជាប្រភេទទឹកស៊ុប ដែលគេរត់ពន្ធ ស្ងាត់ៗ ហើយគ្រោះថ្នាក់ គឺអ្នកបរិភោគ មិនមែនអ្នក នាំចូល ដែលគិតតែពី ផលចំណេញ នោះទេ ៕

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.