គាំទ្រ និងចោទប្រកាន់ ចំពោះ ការវះកាត់ ក្រលៀន នៅពេទ្យធំ

គាំទ្រ និងចោទប្រកាន់ ចំពោះ ការវះកាត់ ក្រលៀន នៅពេទ្យធំ

ព្រឹកថ្ងៃទី ១០ ខែ សីហា នៅគ្រប់ អាហារដ្ឋាន ត្រូវបាន មហាជន គ្រប់ស្រទាប់ វណ្ណៈ សម្តែង ការកោតសរសើរ ចំពោះមន្ត្រី នគរបាល ការិយាល័យ ប្រឆាំង ការជួញដូរ មនុស្ស និងការពារ អនិតិជន​ រាជធានី ដែលចុះ ប្រតិបត្តការណ៍ ចាប់ខ្លួនលោក ឧត្តមសេនីយ៍ឯក លី សុវណ្ណ មានតួនាទីជា អនុប្រធាន នាយកដ្ឋាន ភុស្តុភា ក្រសួងការពារជាតិ និងជាប្រធាន មន្ទីរពេទ្យ ព្រះកេតុមាលា រួមទាំង វេជ្ជបណ្ឌិតចិន-វៀតណាម-ខ្មែរ៦នាក់ទៀត ពីបទធ្វើ ការវះកាត់ ក្រលៀន ដោយលួចលាក់ ។ សកម្មភាព មន្ត្រីនគរបាល ការិយាល័យ ប្រឆាំង ការជួញដូរ មនុស្ស និងការពារ អនិតិជន រាជធានី ដែលបានចាប់ខ្លួន លោកផ្កាយ៣ និងផ្កាយ២ ជាប្រធាន និងអនុប្រធាន ត្រូវបានក្រុម អ្នកវិភាគ នៅតាមតុកាហ្វេ ចាត់ទុកថា គឺជាការកែទម្រង់ ស៊ីជម្រៅ ក្រោមការដឹកនាំ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ពិតប្រាកដមែន! ។

នៅលា្ងចថ្ងៃទី ១០ តាមគេហដ្ឋាន ប្រជាពលរដ្ឋ ក្នុងរាជធានី ភ្នំពេញ ក៏បានធ្វើការ វែកញែក សម្តែងនូវការ ពេញចិត្ត ចំពោះចំណាត់ការ នគរបាល ដែលហ៊ានវែកមុខ មន្ត្រីគ្រាក់ៗ ពាក់ដល់ផ្កាយ ២ផ្កាយ៣ នេះគឺជាសញ្ញា ដែលបង្ហាញ យ៉ាងច្បាស់ថា ក្រោមការដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់សម្តេច ទាំង៣ គឺពិតជាត្រូវ បានកែទម្រង់ លើប្រព័ន្ធ យុត្តិធម៌ ក្នុងអាណត្តិទី៥ ពិតប្រាកដមែន ។ ប៉ុន្តែក្តីសង្ឃឹម នៅក្នុងរយៈពេល ខ្លីប៉ុណ្ណោះ បន្ទាប់ពី លេចធ្លាយព័ត៌មានថា មុខសញ្ញានៃ ការវះកាត់ ក្រលៀន ក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ទាំង៨នាក់ ត្រូវបានតុលាការ សម្រេចដោះលែង ដោយពុំបាន លើកយក អង្គហេតុ របស់អ្នកទទួល ខុសត្រូវ ក្នុងមន្ទីរពេទ្យ មកធ្វើការ អះអាង ឲ្យសមហេតុ សមផលឡើយ ។

ពិតណាស់ថា នៅក្នុងបណ្តា ប្រទេស ជឿនលឿន ក៏គេមាន សាលសម្រាប់ វះកាត់ ផ្លាស់ប្តូរ ក្រលៀនមនុស្សដែរ តែតម្រូវឲ្យមាន ការផ្សព្វផ្សាយ ជាសារធារណៈ ពិសេសគឺ គ្រប់លក្ខខណ្ឌ នៃការបរិច្ចាក គឺផ្អែកទៅលើ ក្រមសីលធម៌ ដែលមានចែងក្នុង មាត្រាច្បាប់ ថែមទៀតផង ។ ប៉ុន្តែករណី មន្ទីរពេទ្យ ព្រះកេតុមាលា ដែលបង្កើតសាល វះកាត់ តាមរបៀប លួចលាក់ ដោយសូម្បីតែ សមត្ថកិច្ច ជំនាញ ក៏ពុំបានដឹង ផងនោះ តើអាចចាត់ទុក បានថា ជាសកម្មភាព ស្របច្បាប់ បានដោយរបៀបណា!?.. ។

ព័ត៌មាន ចុងក្រោយ បន្ទាប់ពី ត្រូវដោះលែង មន្ត្រីគ្រាក់ៗ និងក្រុម វេជ្ជបណ្ឌិត ក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ត្រូវបានមហាជន ចោទសួរគ្រប់ៗ មាត់ថា វាជាការកែទម្រង់ ប្រព័ន្ធយុត្តិធម៌ ឬគ្រាន់តែជា ពាក្យសោ្លក ដើម្បីស្វែងរក សម្លេងឆ្នោត ដែលបក្ស កាន់អំណាច បានបាត់បង់ យ៉ាងច្រើន ក្នុងអាណត្តិនេះ ។ ព្រោះនៅក្នុង ស្ពត ផ្សាយពាណិជ្ជកម្ម ដាក់តាមបណ្តោយ ផ្លូវជាតិលេខ ៦A គឺគណបក្ស ប្រជាជនកម្ពុជា បានអះអាង យ៉ាងច្បាស់ លើការកែទម្រង់ ប្រព័ន្ធ យុត្តិធម៌ ។ តើសកម្មភាព បិទបាំង ជួញដូរក្រលៀន នាពេលនេះ អាចចាត់ទុក បានថា ជាការកែទម្រង់ ដែរឬទេ ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.