ដោយ ៖ តែ ណាត
នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៤ វេលាម៉ោង ៦ ៖ ៣០ នាទីល្ងាច ភ្នាក់ងារសារព័ត៌ មានជាតិបានសង្កេតឃើញ កម្លាំងមេព្រៃសង្កាត់រដ្ឋបាល ព្រៃឈើអន្លង់វែង ដែលមាន ទីតាំងស្ថិតនៅភូមិលំទង ឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកំពុងលើកឈើ ប្រណីតចេញពីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើយក ដាក់ឡានក្រុមហ៊ុនទ្រីភាព ។
តាមការសាកសួរពីភ្នាក់ ងារកាសែតជាតិត្រូវបានមន្ត្រី រដ្ឋបាលព្រៃឈើបញ្ជាក់ប្រាប់ ថាយកទៅដុតចោលមិនមែន លក់េនោះទេ ប៉ុន្តែពេលដែល ភ្នាក់ងារសារព័ត៌មានជាតិ ថត ពីសកម្មភាពលើកឈើប្រណីត ដាក់ឡានក្រុមហ៊ុនទ្រីភាពក៏ ស្រាប់តែមន្ត្រីសង្កាត់រដ្ឋបាល ព្រៃឈើអន្លង់វែងចេញមុខមក ឃាត់មិនឱ្យថតដោយបញ្ជាក់ ប្រាប់ថាមេខ្លួនមិនអនុញ្ញាតឱ្យ ថតនោះឡើយ ។
ជាធម្មតា បើក្រុមហ៊ុន ទ្រី ភាព ដេញថ្លៃទិញពីសង្កាត់រដ្ឋ បាលព្រៃឈើវាគួរណាស់តែធ្វើ ការដឹកចេញទាំងថ្ងៃដោយ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យថែមទៀត ផង ។ ប៉ុន្តែវាចម្លែកត្រង់ថា ការដឹកចេញស្ថិតក្នុងម៉ោង ៦ និង៣០នាទីល្ងាច ហួសម៉ោង ធ្វើការទៅហើយតើអាចចាត់ ទុកថា កម្លាំងសង្កាត់រដ្ឋបាល ព្រៃឈើអន្លង់វែងលួចយកឈើ ដែលខ្លួនចាប់យកទៅលក់ចែក គ្នាចាយឬយ៉ាងណាទើបថែម ទាំងបានចេញមុខហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានថតរូប យ៉ាងដូច្នេះ ទៅវិញ ។
ម្យ៉ាងវិញទៀត ប្រភេទឈើ ដែលលើកចូលឡានក្រុមហ៊ុន ទ្រីភាពភាគច្រើនជាប្រភេទ ឈើគ្រញូងដែលប្រមុខរាជរដ្ឋា ភិបាលបានដាក់ចេញនូវបំរាម យ៉ាងតឹងរ៉ឹងថែមទៀតផង ពិសេសគឺសម្រាប់តំបន់នៅជាប់ នឹងព្រំដែនខ្មែរសៀមនេះតែ ម្តង ។ ប្រសិនបើមានការលួច លក់ដូចការសន្និដ្ឋានពិតប្រាកដ មែនគឺបញ្ហាបទល្មើសឈើប្រ ណីតពិតជាមិនអាចឱ្យប្រមុខ រាជរដ្ឋាភិបាលផ្តល់ការជឿទុក ចិត្តទៅលើស្ថាប័នរដ្ឋបាលព្រៃ ឈើក្រោមអំណាចលោក ឆេង គឹមស៊ុន បាននោះ ឡើយ ៕