​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចូល​ស្បថ​ក្រោម​សម្ពាធ​ចាប់​ខ្លួន​សកម្មជន​៣​នាក់​

ដោយ ៖ ជាតិ​

​ការដោះស្រាយ​ជម្លោះ  នយោបាយ​នៅ​កម្ពុជា​ត្រូវបាន មជ្ឈដ្ឋាន​មហាជន​សម្លឹង​ឃើញ ថា ហាក់​បាន​បង្ហាញ​សញ្ញា  ដែល​គេ​ប្រដូច​ទៅ​នឹង​ការចរចា បញ្ចប់​សង្គ្រាម​យ៉ាង​ដូច្នោះ​ដែរ  ព្រោះ​ការចរចា​បញ្ចប់សង្គ្រាម  គឺ​កម្លាំង​ទាំងសង្ខាង​ត្រូវ​បង្កើន ការវាយលុក​ដើម្បី​បង្ហាញ​ពី​ឥ​ទ្ធិ ពល​របស់ខ្លួន​ក្នុង​ការចរចា ។  ប៉ុន្តែ​សម្រាប់​ការចរចា​នៅ​ក្នុង ជម្លោះ​នយោបាយ​វិញ​គឺ​តម្រូវ ឱ្យ​ភាគី​ចរចា​ត្រូវ​បន្ទន់​ឥរិយា បថ​គួបផ្សំ​និង​ការធ្វើសម្បទាន ឱ្យ​គ្នា​ទៅវិញទៅមក ទើប​អាច  ស្វែងរក​ដំណោះស្រាយ​ប្រកប  ដោយ​ជោគ ជ័យ​បាន ។​

​មិនដឹង​ថា​ការសម្របសម្រួល  នយោបាយ​ជាប់គាំង​រវាង​មេ ដឹកនាំ​គណបក្ស​ប្រជាជន​និង មេដឹកនាំ​គណបក្ស​សង្គ្រោះ  ជាតិ នា​ព្រឹក​ថ្ងៃទី ២២ ខែ កក្កដា ដោយ​មាន​ការ​ស​ម្ប ទាន​ឱ្យ​តំណាងរាស្ត្រ ៧​រូប  និង​សកម្មជន​គណបក្ស​សង្គ្រោះ ជាតិ​មួយ​រូប ស្ថិតនៅ​ក្រៅ​ឃុំ  គឺ​អាច​ឱ្យ​ក្រុម​អ្នកវិភាគ​រំពឹងទុក ថា នេះ​ជា​សញ្ញា​អវិជ្ជមាន​ថ្មី  មួយ​ឈាន​ទៅរក​ការផ្សះផ្សារ ជាតិ​តាមរយៈ​នៃ​ការកែទម្រង់ ឱ្យ​មាន​ស្ថានភាព​កាន់តែ​អាក្រក់ ឡើង ឬ​យ៉ាងណា​នោះទេ ។

​ម្យ៉ាងវិញទៀត​ការសម្រេច  ជ្រើសរើស​សមាជិក​គណៈ​កម្មា ធិ​ការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (​គជប​)​ទី ៩ ដោយ មាន​ការឯកភាព​ពី​បក្ស​ជាប់  ឆ្នោត​ទាំង​ពីរ​ក៏​អាច​ចាត់ទុក បាន​ថា ដំណើរការ​ឆ្ពោះទៅរក  ការបង្រួបបង្រួម​ជាតិ គឺ​ហាក់  បី​ដូចជា​សម្រេច​បាន​ស្ទើរតែ ទាំងស្រុង​ទៅ​ហើយ ។​

​មាន​ការសន្និដ្ឋាន​ថា ព្រឹត្តិ  ការចាប់ខ្លួន​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃទី ២  ខែ​សីហា ឆ្នាំ​២០១៤ បូករួម  ទាំង​ការកោះអញ្ជើញ​តំណាង រាស្ត្រ​និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ​នាពេល​នេះ​អាច ជា​ហេតុផល​អ្វី​នៅឡើយ​ទេ ។  ប៉ុន្តែ​ក្រុម​អ្នកតាមដាន​ស្ថាន​ការ នយោបាយ​នៅ​កម្ពុជា​រួម​ទាំង សេចក្តី​ថ្លែង​ការ​របស់​មេបក្ស ប្រឆាំង​សង្គ្រោះ​ជាតិ​បាន​ចាត់ ទុក​ស្ថានការណ៍​នាពេល​នេះ​ថា  ជា​សញ្ញា​គម្រាម​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ។ ព្រោះ  បើ​ផ្អែក​ទៅលើ​ការសម្រេច​ឱ្យ តំណាងរាស្ត្រ​និង​សកម្មជន គណបក្សប្រឆាំង​ទាំង ៨​រូប  ចេញពី​ពន្ធនាគារ​បណ្តោះ អាសន្ន គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ការ  ចរចា​រវាង​មេដឹកនាំ​គណបក្ស ជាប់​ឆ្នោត​ទាំង​ពីរ អាច​ស្វែង រក​ដំណោះស្រាយ​ឈានទៅ  បញ្ចប់​ជម្លោះ​នយោបាយ​ដើម្បី ចូល​ស្បថ​ទទួលយក​អភ័យ​ឯក សិទ្ធិ​ជា​តំណាងរាស្ត្រ​ស្រប ច្បាប់ ។​

​រហូតមកដល់​ពេលនេះ គឺ  ការចរចា​មាន​រយៈពេល​ជាង  ១០​ថ្ងៃ​ទៅ​ហើយ ប៉ុន្តែ​នៅ​មិន  ទាន់​លេចចេញ​ជា​សញ្ញា​ណា មួយ​ថា បក្សប្រឆាំង​សង្គ្រោះ  ជាតិ​ព្រម​ចូល​ស្បថ​ដើម្បី​ទទួល យក​អភ័យឯកសិទ្ធិ​នៅឡើយ ទេ ។ ការចំណាយ​ពេលវេលា  រហូតមក​ដល់​ពី​ពេល​នេះ​ត្រូវ បាន​គណបក្ស​ទាំង​ពីរ​បញ្ជាក់ ឱ្យដឹងថា គឺ​ដើម្បី​ប្រើ​ពេល​ក្នុង  ការសម្របសម្រួល​លើ​ការកែ ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឱ្យមាន ការឯកភាព​គ្នា​ជា​មុន​សិន  ទើប​តំណាងរាស្ត្រ​មក​ពី​គណ​- បក្ស​សង្គ្រោះ​ជាតិ​ចូល​ស្បថ ឈាន​ទៅ​កែ​រដ្ឋ​ធ​ម្មនុ​ញ្ញោ​លី ប្រព័ន្ធ​បោះឆ្នេ​ត្មា​ថ្មី​មួយ​ដែល​មាន ការជឿ​ទុកចិត្ត​ទាំងអស់គ្នា ។​

​គេ​នៅ​មិនទាន់​ដឹង​ថា ស្ថិត ក្នុង​អន្តរកាល​នៃ​ការ​សម្រប សម្រួល​លើ​ប្រព័ន្ធ​បោះឆ្នោត នៅ​កម្ពុជា​(​គជប​)​អាច​ជាប់ គាំង​ក្នុង​ចំណុច​ណាមួយ​នោះ ទេ ទើប​លេច​ចេញ​ព្រឹត្តិ​ការ  ចាប់​ខ្លួន​សកម្មជន​គ​ណ​បក្ស សង្គ្រោះ​ជាតិ​ទាំង ៣​រូប ក្នុង  នោះ​ក៏​មាន​សមាជិក ២​រូប  ជាប់ឆ្នោត​ជា​មន្ត្រី​ក្រុមប្រឹក្សា ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ថែម ទៀតផង ។ ហើយ​រឿង​ដែល  មិន​អាច​ស្មាន​ដល់​នោះ​គឺ​សមា ជិក​តំណាង​រាស្ត្រទាំង ៧​រូប  និង​សកម្មជន​មួយ​រូប​របស់​គណ បក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលា ការ​រាជធានី​ភ្នំពេញ​កោះហៅ បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​នៅក្រៅ ឃុំ​មិន​ទាន់​ទាំង​បាន​កន្លះ​ខែ​ផង​។​

​ទោះបី​ការចាប់ខ្លួន​សកម្ម  ជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣ រួម​ទាំង​ការកោះហៅ  តំណាងរាស្ត្រ​ទាំង ៧​រូប រួម ទាំង​សកម្មជន​មួយរូប​ដែល ធ្លាប់​ជាប់​ពន្ធនាគារ​ត្រូវបាន មន្ត្រី​គណបក្ស​ប្រជាជន​ធ្វើការ អះអាងថា​ជា​និតិ​វិធី​ច្បាប់​ដែល ជន​គ្រប់​រូប​ត្រូវតែ​គោរព​យ៉ាង ណាក៏ដោយ ប៉ុន្តែ​សកម្មភាព  ខាងលើ​នេះ​ត្រូវបាន​បក្ស​ប្រឆាំង ចាត់ទុកថា​ជា​ការគាបសង្កត់ ខាង​នយោបាយ ។

​មជ្ឈដ្ឋាន​មហាជន​ក៏បាន  សម្តែង​នូវ​ការយល់ឃើញ​ដូច មេដឹកនាំ​គណបក្សប្រឆាំង​ផង ដែរ​ថា ប្រសិនបើ​ជា​និតិ​វិធី ច្បាប់​តើ​ចាំបាច់​មាន​ការ​ដោះ លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ស្របពេល ដែល​មេដឹកនាំ​គណបក្ស​ជាប់ ឆ្នោត​ទាំង​ពីរ​ជួបប្រជុំ​ដោះ ស្រាយ​ពី​បញ្ហា​ជាប់​គាំង​ខាង នយោបាយ​ធ្វើ​អ្វី​!…​។

​តែ​ទីបំផុត ការសម្រេច​ចូល ស្បថ​របស់​សមាជិកសភា​ទាំង  ៥​រូប គឺ​បាន​ចាប់ផ្តើម​នា​ព្រឹក ថ្ងៃទី ០៥ ខែ​សីហា ស្របពេល  ដែល​ការចរចា​ស្វែងរក​ដំណោះ  ស្រាយ​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅ ឡើយ​នោះ ៕

2014_08_08c

CNRP_swear

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏នយោបាយ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.