រដ្ឋមន្រ្តី មិន ឃិន បាត់បង់ ការទទួល ខុសត្រូវ លើសាសនារដ្ឋ

រដ្ឋមន្រ្តី មិន ឃិន បាត់បង់ ការទទួល ខុសត្រូវ លើសាសនារដ្ឋ

ពាក់ព័ន្ធ បុគ្គល ធាន វុទ្ធី តាំងខ្លួនជា ព្រះសេអាមេត្រីយ៍ ដោយបង្កើត លោកសង្ឃ និងយាជីតាជី នៅវត្តទួលរាជា ឲ្យគោរពខ្លួន ត្រូវបាន ក្រសួងធម្មាការ និងសាសនា អះអាងថា ជាអំពើ ឆោតល្ងង់ របស់បុគ្គល ទៅវិញ ។ ម្យ៉ាងវិញទៀត តាមរយៈ នៃការផ្សព្វផ្សាយ ដោយលើកហេតុផលថា បុគ្គល ធាន វុទ្ធី ពុំត្រូវបាន ជាប់បណ្តឹង ណាមួយពី ពុទ្ធបរិស័ទ នៅឡើយ ។

កិច្ចការសាសនា ត្រូវបានកំណត់ ក្នុងបាវចនាគឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ បុគ្គល ណាក៏ដោយ ដែលធ្វើសកម្មភាព ក្នុងន័យបន្ទាប បន្ថោក បំផ្លាញសាសនារដ្ឋ គឺជាផ្នែកមួយនៃការទទួលខុសត្រូវ ទាំងស្រុងរបស់ ក្រសួងធម្មការ និងសាសនា ។ ចុះបើបុគ្គល ធាន វុទ្ធី ប្រព្រឹត្ត បទល្មើសបំផ្លាញ សាសនារដ្ឋ ដោយពុំត្រូវបាន ចោទប្រកាន់ ពីក្រសួងធម្មការ និងសាសនា ទៅហើយនោះ រួចលើកហេតុផល ថាគ្មានជាប់បណ្តឹង ពីពុទ្ធបរិស័ទ ទៅវិញ តើចាំបាច់ បង្កើតក្រសួង មួយនេះ នាំឲ្យបំផ្លាញ ថវិការជាតិធ្វើអ្វី!?…

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.