ជំនន់ទឹកភ្លៀង កំពុងគំរាម កំហែង ឃុំចំនួន៣ ក្នុងស្រុក លំផាត់

ជំនន់ទឹកភ្លៀង កំពុងគំរាម កំហែង ឃុំចំនួន៣ ក្នុងស្រុក លំផាត់

ខេត្តរតនគិរីៈបើយើងសង្កេតមើលអាកាសធាតុមួយរយៈកាលនៅខេត្តរតនគិរីមានភាពគ្របដណ្តប់ទៅ​ដោយពពក អាប់អួរពណ៌ខ្មៅ លាយជាមួយនឹង​ទឹកភ្លៀង ធ្លាក់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ ជាហេតុធ្វើ​ឲ្យ ​មានការប៉ះពាល់ ដល់ការប្រកប របររកស៊ី ទទួលទាន ព្រមទាំងប៉ះពាល់ ដល់ដំណាំ របស់ពួកគាត់ មួយចំនួន ទៀតផង ។ ជាក់ស្តែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី​ ០១ ខែ សីហា ឆ្នាំ ២០១៤ ភ្លៀងបាន បង្អុរធ្លាក់ យ៉ាងខ្លាំង ជាហេតុធ្វើឲ្យ ឃុំមួយចំនួន ក្នុងខេត្ត រតនគិរី​កំពុងរង នូវការគំរាម កំហែង ដោយសារតែ ការជន់លិច ដោយសារ ជំនន់ទឹកភ្លៀង ដូចជានៅ ឃុំតាអង ឃុំឡាំង១ ឡាំង២ ស្ថិតក្នុង​ស្រុក លំផាត់ ។ល។

ទាក់ទងទៅនឹង ការជន់លិច ដោយជំនន់ ទឹកភ្លៀងនេះ ផងដែរ លោក គង់ ស្រ៊ុន អភិបាលស្រុក លំ​ផាត់ បានឲ្យអ្នក យកពត៌មាន តាមរយៈ ទូរស័ព្ទថា លោកបានឲ្យ មេភូមិធ្វើការ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ដោយឲ្យមាន ការប្រុងប្រយ័ត្ន ចំពោះក្មេងៗ និងសត្វចញ្ចឹម គ្រប់ប្រភេទ ត្រូវរកទីទួល សុវត្ថិភាព​​ ដើម្បីត្រៀម លក្ខណៈ បញ្ជូនពួកគាត់មក ហើយជាពិសេស ដោយសារតែ ជំនន់ទឹកភ្លៀង វា​អាច​ជន់ឡើង​លិចលឿន តែវាអាច ស្រកមកវិញ ក៏ឆាប់ដែរ បើសិនជា មេឃនឹងរាំង មកវិញ ។ ចំណែកឯ ជំនន់ទឹកទន្លេ​ ។ លោក អភិបាលស្រុក បានបញ្ជាក់ថា អាចជិតដល់ កម្រិតប្រកាស អាសន្ន​ហើយ ព្រោះថា ពេលព្រឹកកម្រិត​កំពស់ទឹកទន្លេ ជាង១១កន្លះ បើយប់នេះភ្លៀង នៅតែធ្លាក់បន្ត កម្រិតកម្ពស់ ទឹកទន្លេស្រែពក វានឹងដល់ ១២ម៉ែត្រ ជាកម្រិត ប្រកាស់អាសន្ន ។

បើពេលនេះ កម្រិតទឹកទន្លេ សេសាន្ត និងទន្លេ ស្រែពក មិនទាន់ដល់ កម្រិតប្រកាស អាសន្ន ក៏ដោយ ក៏អាជ្ញាធរស្រុក មានវិធានការ ត្រៀមលក្ខណៈ រកទីទួល សុវត្ថិភាព និងត្រៀមកម្លាំង សម្រាប់ ជួយ​អន្តរាគមន៍ សង្គ្រោះដល់ ​ប្រជាពលរដ្ឋ ជាប្រចាំ ។ ហើយលោក គង់ ស្រ៊ុន អភិបាលស្រុក លំផាត់ បានអំពាវ​នាវ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំកន្លែង ផ្សេងទៀត ដែលជាប់ ដងទន្លេ ស្រែពក​ ដូចជាឃុំ ជ័យឧត្តម ឃុំ តកែងសាន្ត និងឃុំ កាលែង ជាដើម ត្រូវតែមាន​ ការប្រុង ប្រយ័ត្នខ្ពស់ ។

តាំង ឧសារ

as fg

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.