ពិធីតែងតាំង ផ្លាស់ប្តូរ មុខងារ មេបញ្ជាការ ផ្នែកសឹករង ក្រុងបានលុង

ពិធីតែងតាំង ផ្លាស់ប្តូរ មុខងារ មេបញ្ជាការ ផ្នែកសឹករង ក្រុងបានលុង

ខេត្តរតនគិរីៈឯកឧត្តមឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធមេបញ្ជាការរងយោធភូមិភាគទី១ តំណាងឲ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ យោធភូមិភាគទី១ បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាស តែងតាំង ផ្លាស់ប្តូរ មុខងារ មេបញ្ជាការ សឹករង ក្រុងបានលុង កាលពីព្រឹក ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលា ប្រជុំតបន់ ប្រតិបត្តិការ សឹករង ខេត្ត រតនគិរី ។ ដោយមាន ការអញ្ជើញ ចូលរួមពី លោកអភិបាលរង ក្រុងបាន​លុង លោកស្នងការរង រួមនឹងនាយទាហាន ជាច្រើននាក់ ក៏បានចូលរួម ផងដែរ ។

លោក វរៈសេនីយ៍ឯក ម៊ុយ សុផាត នាយសេនាធិការ និងជា មេបញ្ជាការរង តំបន់ប្រតិបត្តិការ រតនគិរី​ បានឡើងអាន របាយការណ៍ ស្វាគមន៍ ស្តីពីការរីកចំរើន និងការអភិវឌ្ឍ ដែលអង្គភាព តំបន់ប្រតិបត្តិការ សឹករង សម្រេចបាន កន្លងមក ដែលមានស្នាដៃ គួរឲ្យកត់សម្គាល់ ជូនអង្គភាព ក៏ដូចជាជូន ជាតិទាំង ការសហការណ៍​ការហ្វឹកហ្វឺន ការកសាងជំរុំ បន្ទាយ កន្លែងធ្វើការ កន្លែងស្នាក់នៅ របស់កងទ័ព ។

បន្ទាប់ពីបាន ស្តាប់នូវ ការអានសេចក្តី សម្រេចលេខ ៣០តតផប.០៧១៤ ដែលអានដោយ លោក វរៈសេនីយ៍ឯក ចរ ចាយ នាយការិយាល័យទី១ សម្រេច ប្រការ១: ត្រូវបានតែងតាំង ផ្លាល់ជូនមុខងារ លោក​អនុសេនីយ៍ឯក ហ៊ នឿន អត្តលេខ០២៨២២៨ មុខងារ មេបញ្ជាការរង ផ្នែកសឹករង អណ្តូងមាស មកជា ​មេបញ្ជាការ ផ្នែកសឹករង ក្រុងបានលុង ។

លោក វរៈសេនីយ៍ត្រី ទូច រ័ត្នមន្នី មេបញ្ជាការ ផ្នែកសឹករង ក្រុងបានលុង មកជានាយរង សេនាធិការ ​តំបន់ប្រតិបត្តិការ សឹករង ខេត្ត រតនគិរី ។

ក្រោយពីប្រគល់ និងទទួល សេចក្តីសម្រេច ពីឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ ឯកឧត្តម បាន​មានមតិ សំណេះសំណាល និងផ្តល់គន្លឹះ បទពិសោធន៍ ជាច្រើនរំលឹកដល់ នាយទាហ៊ាន ទាំងអស់ ជាពិសេស នាយទាហ៊ាន ដែលទើបតែត្រូវ បានទទួល ការតែងតាំង ត្រូវយកចិត្ត ទុកដាក់លើ ការងារ ដែលអង្គភាព ​ប្រគល់ជូន ត្រូវមាន ទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ។ ឯកឧត្តមបាន កោតសរសើរចំពោះ​ការអភិវឌ្ឍន៍ និងរីកចំរើន របស់តំបន់ ប្រតិបត្តិការ សឹករង ខេត្ត រតនគិរី ដែលស្នាដៃ គួរឲ្យមាន មោទនភាព​ ក្រែលែង ។

នៅកិច្ចបញ្ចប់ កម្មវិធីព្រឹកនោះ ផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានអញ្ជើញ ទៅ​ត្រួតពិនិត្យ មើលសិក្ខាកាម ដែលកំពុងតែ បើកវគ្គបំប៉ន រៀនសូត្រ នាយទាហ៊ាន ប្រចាំឆមាសទី២ ឆ្នាំ ២០១៤​ស្តីពីដ្ឋានលេខា គឺការអនុវត្ត លើផែនទី ជាក់ស្តែង នៅសាលាអប់រំ ចិត្តសាស្ត្រ នៅចំពោះមុខ សិក្ខាកាម ឯក​ឧត្តម លី​ សូរ៉ារិទ្ធ បានមានមតិថា ជាការពិតណាស់ ប្រទេសយើង មានសន្តិភាព ប៉ុន្តែ កងយោធពល ខេមរៈ​ភូមិន្ទ ​ត្រូវហ្វឹកហ្វឺន រៀនសូត្រ ដើម្បីពង្រឹង និងពង្រីក នូវចំណេះដឹង បន្ថែមទៀត ៕

 

ដោយៈ តាំង ឧសារ

 

2 4

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.