លោក អភិបាលក្រុង បានលុង ដឹកនាំកម្លាំង ចម្រុះចុះ រៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារ បានលុង

លោក អភិបាលក្រុង បានលុង ដឹកនាំកម្លាំង ចម្រុះចុះ រៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារ បានលុង

ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នេះលោក អ៊ុក សំអុល អភិបាលក្រុង បានលុង ​បាន​ដឹកនាំ កម្លាំងចម្រុះ ចុះផ្ទាល់ រៀបចំសណ្តាប់ នៅជុំវិញផ្សារ បានលុង រួមមានកម្លាំង នគរបាល កម្លាំង កងរាជអាវុធហត្ថ កម្លាំង ប្រជាការពារ រួមនឹង​អាជ្ញាធរ សរុបប្រមាណ ជា៣០នាក់ ផងដែរ ។ ការចុះរៀបចំ នេះដោយ​មើលឃើញ ពីការដាក់តាំង លក់ ឫជួលលក់ របស់បងប្អូន អាជីវករ នៅជុំវិញ ផ្សារក្រុង បានលុង ដោយអាជីវករខ្លះ បានរំលោភ យកចំណីផ្លូវ ទៅដាក់តាំងលក់ ឫជួលឲ្យគេលក់ ដែលមាន បាំងឆ័ត្រ និងតសំយ៉ាប់ ​តង់ គ្របមកលើ ចំណីផ្លូវជាដើម ដែលធ្វើឲ្យ បាត់បង់នូវ សោភ័ណ្ឌភាព ក្រុង និងគ្មាន សណ្តាប់ធ្នាប់ ទើបលោក អភិបាលក្រុង បានលុង ដឹកនាំកម្លាំង ចុះទៅធ្វើ ការណែនាំ ដល់​បងប្អូន អាជីវករ ដើម្បីបញ្ឈប់ និងរុះរើ​រៀបចំ ឲ្យមានសណ្តាប់ ធ្នាប់ឡើងវិញ ដើម្បីឲ្យ ប្រជាពលរដ្ឋ អាចធ្វើដំណើរ នៅលើចិញ្ជើម ផ្លូវនោះបាន និងជាការ កាត់បន្ថយ នូវគ្រោះថ្នាក់ ចរាចរណ៍ បានមួយ ចំណែក ផងដែរ ។ លោកអភិបាល​បានធ្វើការ ណែនាំ ដល់តៃកុងរថយន្ត សាំយ៉ុង រត់ឈ្នួលទាំងអស់ ដែលឈប់នៅ ចំណតរថយន្ត ខាងមុខផ្សារ បានលុង សូមបញ្ឈប់ ការចតរថយន្ត នៅទីនេះបន្ត ទៅទៀត ព្រោះចំណតនេះ សម្រាប់តែ ចតរថយន្ត របស់​ភ្ញៀវ​ដែលចូល ផ្សារប៉ុណ្ណោះ ចំណែករថយន្ត រត់ឈ្នួលត្រូវ ឈប់ចតនៅ ចំណតផ្សារ តាយ សេង ។ បន្ទាប់ពីធ្វើការ រៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារ បានលុង រួចមក លោក អ៊ុក សំអុល អភិបាលក្រុង បានលុង បានដឹកនាំ​កម្លាំង ចុះមកមើល ការសាងសង់ សំណង់ចំនួន២ កន្លែងទៀត ទី១ នៅចំណុច សាលាគ្រូយើង និងទី២​នៅកែងផ្លូវ ចូលសាលា គ្រូយើង ដោយសំណង់ ទាំង២កន្លែងនេះ ធ្វើការសាសង់ មិនមានឯកសារ គ្រប់គ្រាន់ទៅតាមច្បាប់ ត្រូវបានលោក អភិបាលក្រុង ផ្អាកធ្វើ ការសាងសង់ ជាបណ្តោះ អាសន្នសិន ដើម្បីឲ្យម្ចាស់​សំណង់ ទាំង២កន្លែងនេះ រត់ការឯកសារ ទៅតាមច្បាប់ ឲ្យបាន ត្រឹមត្រូវសិន ។ ក្នុងនោះដែរ លោកអភិបាលក្រុង ក៏បានចុះទៅ ដល់ផ្ទះដេប៉ូល លក់ឈើដែល នៅជិតផ្លូវកែង ចូលសាលា គ្រូយើង ដែលគេស្គាល់ថា​ជាផ្ទះរបស់លោក ងិន អូន ជាមន្ត្រីនគរបាល សេដ្ឋកិច្ចខេត្ត ក៏ត្រូវលោក អភិបាលក្រុង បានផ្អាកមិនឲ្យ​ធ្វើការដាក់ ឈើនៅលើ ចិញ្ចើមផ្លូវ ក្រៅរបងផ្ទះ ទៅទៀតនោះឡើយ ។

ដោយៈ តាំង ឧសារ

iu9i  kj mvvg

 

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.