ម្ចាស់យានដ្ឋានជួសជុលយីហោរតនៈម៉េងហេង ត្រូវបាននគរបាលសង្កាត់ឡាបានសៀក ចាប់ខ្លួននៅក្នុងយានដ្ឋានធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ម្ចាស់យានដ្ឋានជួសជុលយីហោរតនៈម៉េងហេង ត្រូវបាននគរបាលសង្កាត់ឡាបានសៀក ចាប់ខ្លួននៅក្នុងយានដ្ឋានធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ខេត្តរតនគិរីៈមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងខណៈឃើញក្រុមប៉ូលិសរួមនឹងប្រជា ការពារជាច្រើន នៅសង្កាត់ ឡាបានសៀក បានធ្វើការ ចាប់ខ្លួនបុរសម្នាក់ ឈ្មោះ​ប៉ូ វល័ក្ខ ជាម្ចាស់ យាន​ដ្ឋាន ជួសជុលរថយន្ត មួយកន្លែង មានយីហោ រតនៈ ម៉េងហេង នៅក្នុងការ៉ាស់ ជួសជុលរថយន្ត នោះតែម្តង​កាលពីវេលា ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិ អូររមៀត សង្កាត់ ឡា​បានសៀក ក្រុងបានលុង ។

បើតាមសេចក្តី រាយការណ៍ ពីប្រពន្ធម្ចាស់ យានដ្ឋានរួម និងកូនជាង ជាច្រើននាក់ទៀត បានឲ្យដឹង ស្របគ្នាថា រថយន្តម៉ាក ម៉ុងតេរ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 2C-6612 ពណ៌ទឹកប្រាក់ គាត់បានទិញ ពី​ឈ្មោះ លី យុទ្ធ ក្នុងតម្លៃ ៩ពាន់ដុល្លា ដោយមាន ឯកសារទិញលក់ និងសាក្សីត្រឹមត្រូវ ហើយកូនជាងគាត់ ​បានបើកយក ទៅធ្វើម៉ាញ៉េឡាន ក៏ស្រាប់តែមាន ស្ត្រីម្នាក់ ដែលជាប្រពន្ធ របស់ឈ្មោះ រស់ ម៉ៅ ជាម្ចាស់​យាន្តដ្ឋាន មួយកន្លែងទៀត ដូចគ្នា បានមក ដកយកសោរឡាន ដោយស្ត្រីនោះ បានអះអាងថា ម្ចាស់រថយន្ត​ ម៉ុងតេរ៉ូ មួយគ្រឿងនេះ បានខ្ចីលុយ និងជំពាក់លុយ ថ្លៃជួសជុល ឡានគាត់ សរុបជិត ៧ពាន់ដុល្លា ក្រោយពីដក សោរឡានបានហើយ ស្ត្រីរូបនោះ បានទៅប្តឹង នគរបាល សង្កាត់ ឡាបានសៀក ។

ចំណែក​ឯ ម្ចាស់ដែលទិញ រថយន្តក្រោយនេះ ក៏បានទៅហៅ ជាងធ្វើសោរ ឲ្យមកធ្វើ ដើម្បី​ប្រញ៉ាប់ យកឡានទៅ អូសឡានខូច មួយទៀត មកជួសជុល នៅការ៉ាស់ ។ ​ស្របពេល កំពុងតែ ថយឡាន ​ចេញនោះ ក៏ស្រាប់តែ មាននគរបាល​ និងប្រជា ការពារជាច្រើននាក់ បានមកឃាត់ឡាន ប៉ុន្តែត្រូវម្ចាស់ ឡាន​ក្រោយនេះ ឆ្លើយថា ចាំទៅជួបគ្នា នៅការ៉ាស់ខ្ញុំទៅ ព្រោះឡាននេះ ខ្ញុំបានទិញ មានឯកសារត្រឹមត្រូវ ហើយប៉ូលិស ក៏ស្គាល់កន្លែងខ្ញុំ ច្បាស់ដែរ ។ ពេលកំពុង បើកឡានទៅ ការ៉ាស់ហួស សាលារៀន ហេងលាង បន្តិចក៏​មាន នគរបាលម្នាក់ បានជិះម៉ូតូ វ៉ាពីមុខ ហើយផ្តួលម៉ូតូ ពីមុខឡាន​ ប៉ុន្តែត្រូវ តៃកុងឡាន ជាន់ហ្វ្រាំង ជាប់រហូត​មកដល់ការ៉ាស់ ក៏ស្រាប់តែ មានកម្លាំង នគរបាល សង្កាត់ ឡាបានសៀក រួមនឹងកម្លាំង ប្រជាការពារ ជាច្រើននាក់ទៀត បានចូលចាប់ខ្លួន ដល់ក្នុង ការ៉ាស់តែម្តង ជាហេតុធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នាមកមើល ឈូរឆរតែម្តងទៅ ។

ទាក់ទិនទៅនឹងការឃាត់ខ្លួនម្ចាស់យានដ្ឋានរតនៈម៉េងហេង ខាងលើនេះដែរ លោកប៊ុត ហេង ​នាយប៉ុស្តិ៍ សង្កាត់ ឡាបានសៀក បានប្រាប់អ្នក យកពត៌មានយើង ឲ្យដឹងថា រឿងនេះត្រូវ បញ្ជូនទៅ តុលាការ ចាត់ការបន្ត ទៅតាមនិតិវិធី ប៉ុន្តែមិនប្រាប់ថា​ចាប់ខ្លួនពី ករណីអ្វីនោះទេ រឿងនេះលោក សុំលាក់សិន​ ព្រោះ​លោក កំពុងធ្វើការ ។

ដោយៈ តាំង ឧសារ

ij gtt4 pok sd

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.