ផ្អែកតាម ការអះអាង របស់គណបក្ស សង្រ្គោះជាតិ លោកសម រង្ស៊ី បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែកក្កដានេះ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ចំណួន៧រូប និងសកម្មជន ម្នាក់ទៀត នឹងត្រូវដោះលែង ចេញពីពន្ធធនាគារ ព្រៃស ។ ការអះអាងនេះ ស្របពេលមានជំនួប រវាង មេដឹកនាំ គណបក្សប្រជាជន ដែលដឹកនាំដោយ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន លោក សាយ ឈុំ និងលោក សរ ខេង ជាមួយនឹង គណបក្ស សង្រ្គោះជាតិ ដែលដឹកនាំដោយ លោក សម រង្ស៊ី លោក កឹម សុខា និងលោក ប៉ុល ហំ នៅវិមាន ព្រឹទ្ធសភា នាព្រឹកនេះ ។
ប្រភពព័ត៌មាន ជាផ្លូវការ បានឲ្យដឹងថា ជំនួបរវាង ថ្នាក់ដឹកនាំ គណបក្ស ទាំងពីរ ត្រូវបាន ឯកភាពគ្នា លើ៧ចំណុច ។ មជ្ឈដា្ឋន អ្នកវិភាគ រពឹងថា ការជាប់គាំង នយោបាយ នឹងត្រូវបាន បញ្ចប់នាពេលឆាប់ៗ ខាងមុខនេះ ដើម្បីជំរុញឲ្យ មានដំណើរការ ការអភិវឌ្ឍ នៅកម្ពុជា នឹងទទួលបានជោគជ័យ ។