នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ សមាគមខ្មែរ កម្ពុជាក្រោម ដឹកនាំដោយ លោកថាច់ ស៊ីថា បានដង្ហែញត្តិ ចូលកាន់បណ្ដា ស្ថានទូត មហាអំណាច ទាំង៧ នៅរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យ ស្ថានទូតវៀតណាម សូមទោសចំពោះ ការអះអាង លើដីកម្ពុជាក្រោម ។ ព្រោះថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បានធ្វើការអះអាង ទាំងបំពានថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដី វៀតណាម តាំងពី បុរាណកាលមក ។
ដោយការលើកឡើង របស់រដ្ឋាភិបាល វៀតណាម បំពានលើ ប្រវត្តិសាស្ត្រពិត នេះហើយ ទើបសមាគម ខ្មែរកម្ពុជាក្រោម សម្រេចដង្ហែក្បួន ដង្ហែញត្តិ ដាក់ជូនបណ្តា ប្រទេសទាំង៧ ដែលមានទីតាំងនៅរាជធានី ភ្នំពេញ ដើម្បីជំរុញឲ្យ រដ្ឋាភិបាលវៀតណាម ធ្វើការសុំទោស ជាផ្លូវការ ។ ព្រោះទឹកដីកម្ពុ-ជាក្រោម ត្រូវបានប្រទេស បារាំង ដែលធ្វើ អាណានិគមន៍ នៅឥណ្ឌូចិន គឺជាសាក្សី ដែលអាចបញ្ជាក់ បានយ៉ាងច្បាស់ថា ទឹកដីកម្ពុជាក្រោម ពីបុរាណកាល គឺជាទឹកដី កម្ពុជាពិតៗ ឥតប្រកែក បានឡើយ ៕