​បើ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​កាត់​កំបាំងមុខ គឺ​រំលោភ​លើ​ច្បាប់​ចៅក្រម​

​បើ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​កាត់​កំបាំងមុខ គឺ​រំលោភ​លើ​ច្បាប់​ចៅក្រម​

​ដោយ​ ៖ សឿ​ម ឡុង​ហេង​
​ជនរងគ្រោះ​ពីរ​នាក់​ម្តាយ  និង​កូន​ដែល​ត្រូវ​ជនដៃដល់​ឈ្មោះ  សុខ សាន ប្រើ​ដែក​ខ្ទាស់​តូប ៦​លី វាយ​ឱ្យ​របួស​ជា​ទម្ងន់ នៅ ផ្សារលើ​ធំថ្មី ខេត្តសៀមរាប  ត្រូវបាន​តុលាការ​កោះហៅ​ឱ្យ ទៅ​ជួប​ដោយ​កំណត់​ថ្ងៃទី ១៥  ខែកក្កដា ឆ្នាំ​២០១៤​ឱ្យ​ចូល​ខ្លួន  មក​កាន់​តុលាការ​ម្តងទៀត ។

​តាម​ការអះអាង​របស់​ជន  រងគ្រោះ​ឈ្មោះ កែវ សុខ​ណា  បាន​បញ្ជាក់​ឱ្យដឹងថា​តុលាការ មិន​ទាន់​ចេញ​លិខិត​កោះ​ឱ្យ​អ្នក ស្រី​និង​មេធាវី​ចូលខ្លួន​នៅឡើយ ទេ ដោយ​បញ្ជាក់​ប្រាប់ថា  គ្រាន់តែ​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី ១៥  ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ពុំ ឃើញ​ជនល្មើស​ចូលខ្លួន​ទៅ​បំភ្លឺ ឡើយ ។​

​តាម​ការអះអាង​ពី​ជន​រង  គ្រោះ​ឈ្មោះ ចាន់ សុខ​ណា  បានបញ្ជាក់​ថា ក្រោយពេល  ចេញពី​តុលាការ​ត្រូវបាន​មន្ត្រី កងរាជអាវុធហត្ថ​ម្នាក់​ដែល យាម​នៅ​ទីនោះ​បញ្ជាក់ប្រាប់ គាត់​ថា គឺជា​ការកាត់ក្តី​កំបាំង  មុខ​មិន​មែន​បើកសវនាការ ដោយមាន​ជនល្មើស​បង្ក​របួស ស្នាម​ចូលរួម​ឡើយ ។ ចំណែក មេធាវី​លោកស្រី​ក៏​ពុំ​បាន​តវ៉ា នៅ​មុខ​តុលាការ​ដែរ នៅពេល  ចេញមកក្រៅ​ទើប បញ្ជាក់ថា  ជា​ចំណាត់ការ​ដែល​មិន​ត្រឹម ត្រូវ​ទៅ​វិញ ។​

​ពិតណាស់ថា ដោយសារ​មាន​ការរិះគន់​ពី​ចំណាត់ការ របស់​តុលាការ​ត្រូវបាន​ប្រមុខ រាជរដ្ឋាភិបាល​សម្រេច​បង្កើត ច្បាប់​ស្តីពី​លក្ខន្តិកៈ ចៅក្រម  និង​ព្រះរាជអាជ្ញា​ដាក់​ជូន​រដ្ឋ សភា និង​ព្រឹទ្ធសភា ដើម្បី​អនុម័ត​រួចរាល់​អស់ហើយ ។

​សួរថា តើ​ការ​សម្រេចក្តី  កំបាំង​មុខ​របស់​ចៅក្រម​ខេត្ត សៀមរាប​លើ​សំណុំរឿង​ព្រហ្ម ទណ្ឌ​បែប​ហ្នឹង​តើ​អាច​ចាត់ទុក បាន​ថា​ជា​ចំណាត់ការ​បំពាន ទៅលើ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅ ក្រម និង​ព្រះរាជអាជ្ញា​ដែរ​ឬ ទេ ..? ។ ព្រោះ​ជនល្មើស​ត្រូវ បាន​ចៅក្រម​សម្រេច​ដោះលែង ដោយ​សម្អាង​ទៅលើ​ការចូល បំភ្លឺ​តាម​ការកោះអញ្ជើញ ។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ  ហេតុ​ការបង្ក​របួសស្នាម​នៅ ផ្សារលើ​ធំថ្មី​វេលា​ម៉ោង​ព្រឹក ដែលមាន​អាជីវករ​លក់ដូ​រកក កុញ​បាន​រិះគន់​ចំណាត់ការ​របស់  តុលាការ​ខេត្ត​សៀមរាប​ថា  លើកលែងតែ​មាន​ការឃុបឃិត ពុករលួយ​ពី​ជនដៃដល់​ទើប​អាច ឱ្យ​តុលាការ​សម្រេច​កាត់ក្តី កំបាំង​មុខ​យ៉ាង​ដូច្នេះ ព្រោះ​បើ  ផ្អែក​លើ​ស្ថាន​ការបង្ក​របួស ស្នាម​នៅ និង​មុខ​មហាជន គឺ ដើម្បី​សម្រេច​ដោះលែង​ជន ល្មើស​ឱ្យ​នៅក្រៅ​ឃុំ​ដោយ លើកយក​ហេតុផល​រង់ចាំ​ការ ចុះ​ស៊ើបអង្កេត​ពី​ចៅក្រម​ស៊ើប សួរ​គឺ​បង្ហាញ​ពី​ភាព​មិន​ស្មោះ ត្រង់​រួចស្រេច​ទៅហើយ ។ ព្រោះ​ករណី​បង្ក​របួសស្នាម​គឺ បាន​ប្រព្រឹត្ត​នៅ​នឹង​មុខ​មហាជន ក្នុង​ផ្សារ គឺ​មានន័យ​ច្បាស់  ណាស់​ថា ជា​បង្ក​បទល្មើស  ជាក់ស្តែង​ដោយ​មិនចាំបាច់​ប្រើ ពេល​រហូត​មួយ​ឆ្នាំ​ដើម្បី​ស៊ើប អង្កេត​នោះឡើយ ។​

​ម្យ៉ាងវិញទៀត លិខិតបញ្ជាក់​ពី​ពេទ្យ​លើ​របួសស្នាម អ្នកស្រី កែវ សុខ​ណា និង​កូន ស្រី​ឈ្មោះ ចាន់ សុខ​ណា រួម ទាំង​ការអះអាង​របស់​សាក្សី ក្នុង​ផ្សារ​ផង​នោះ​គឺ​ពី​ត​ជា​គ្រប់ គ្រាន់​ក្នុង​ការសម្រេច​ឱ្យ​ឃុំខ្លួន​ពី ចៅក្រម​រួចស្រេច​ទៅហើយ  តើ​មាន​ហេតុផល​អ្វី​ដែល​អាច សម្រេច​ឱ្យ​ជនដៃដល់​ត្រូវ​នៅ ក្រៅ​ឃុំ​ដោយ​រង់ចាំ​ការ​ស៊ើប អង្កេត​ទៅ​វិញ​នោះ ។ ដោយ ឡែក​ការបង្ក​របួសស្នាម​ដោយ ចេតនា គឺជា​បទល្មើស​ព្រហ្ម  ទណ្ឌ​បើទោះបីជា​ជនរងគ្រោះ ត្រូវ​ទទួល​សំណង​រដ្ឋប្បវេណី យ៉ាងណាក៏ដោយ​ក៏​ប៉ុន្តែ​ជន ល្មើស​នៅជាប់​បណ្តឹងអាជ្ញា មួយទៀត​ដែល​ត្រូវ​ផ្តន្ទាទោស ឱ្យ​ជាប់​ឃុំឃាំង​តាម​មាត្រា ច្បាប់ ទើប​ការសម្រេច ក្តី​នោះ មាន​ភាពយុត្តិធម៌​ពិតប្រាកដ ។

​ពុំនោះ​ទេ ច្បាប់​គឺ​មាន​ចែង  តែ​ក្នុង​ក្រដាស​ផ្ទុយស្រឡះ​ពី ការអនុវត្ត​ដែល​មជ្ឈដ្ឋាន​ទូទៅ  ចាត់ទុកថា​គឺជា​ច្បាប់​អន្តរ​កាប់ អន្តរធាន​ដែល​មិន​អាច​ឃុំគ្រង អ្នកមាន​លុយ​និង​អ្នកមានអំណាច​ឱ្យ​ស្ថិត​នៅក្នុង​សំណាញ់ ច្បាប់ បាន​នោះឡើយ ។​

2014_05_d19h 2014_05_d19g 2014_05_d19f 2014_05_d19e

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.