អ្នកទោស ២៣​នាក់ និង​ដោះលែង​ក្រោម​សម្ពាធ​អ្នក​បញ្ជា​ទិញ​

អ្នកទោស ២៣​នាក់ និង​ដោះលែង​ក្រោម​សម្ពាធ​អ្នក​បញ្ជា​ទិញ​

​ប្រភព​ព័ត៌មាន​ចុងក្រោយ​បានឱ្យដឹងថា តុលាការ​រាជធានី​ភ្នំពេញ កំពុង​បង្ក​លក្ខណៈ ឱ្យ​អ្នកទោស​ទាំង ២៣​នាក់ ពី​បទ​ចោទប្រកាន់​ក្នុង​បាតុកម្មហិង្សា​នៅ​កំបូល និង​សួន​កាណាឌីយ៉ា ឱ្យ​រួចផុត​ពី​ការចោទប្រកាន់ ។ ស្ថានការណ៍​តឹងតែង​រយៈកាល​កន្លងមក​លើ​អ្នក​ទាំង ២៣​នាក់ ត្រូវបាន​គេ​អះអាងថា បណ្តាលមកពី​មាន​អ្នកស្លាប់ ៥​នាក់ និង​របួស​ជាច្រើន​អ្នក​ថែមទៀត​ផង តម្រូវឱ្យ​មាន​ការ​ឃាត់​ខ្លួន​ដើម្បី​ទាញយក​មូលដ្ឋាន​នៃ​ការចោទប្រកាន់ ដាក់​គ្នា​តែ​ប៉ុណ្ណោះ ។​

​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​តុលាការ​សម្រេច​ឱ្យមាន​ការដោះលែង​ក្រោមរូបភាព​នយោបាយ​នៅ​ពេល​នេះ ត្រូវបាន​គេ​អះអាងថា បណ្តាលមកពី​មាន​កិច្ច​អន្តរាគមន៍  ចេញ​មុខ​ពី​ក្រុមហ៊ុន បញ្ជា​ទិញ នៅ​សហរដ្ឋអាមេរិក ទើប​តម្រូវឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង ២៣​នាក់ យ៉ាង​តក់ក្រហល់​បែបនេះ ។

​ក្រុមអ្នកវិភាគ​បាន​ហៅ​ការដោះលែង​អ្នក​ទាំង ២៣​នាក់ គឺ​ពិតជា​មាន​កិច្ច​អន្តរាគមន៍​ចេញ​ពី​រាជរដ្ឋាភិបាល ព្រោះ​បើ​ផ្អែក​លើ​ផ្លូវ​ច្បាប់ គឺ​ត្រូវ​បន្ត​ទៅ​ឧទ្ធរណ៍ និង​កំពូល រហូត​អាច​ឈាន​ដល់​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ឯណោះ​ទាន​..! ៕

 

vun_pov_20140501

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.