ចិន​អនុវត្ត​តាម​គំរូ​រុស្សី​ទើប ឈាន​ដល់​វិបត្តិ​នៅ​វៀតណាម​

ចិន​អនុវត្ត​តាម​គំរូ​រុស្សី​ទើប ឈាន​ដល់​វិបត្តិ​នៅ​វៀតណាម​

មហាអំណាច​ចិន និង​រុស្សី គឺជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ ប្រជាជាតិ​ទាំង​៥ មាន​សិទ្ធិ​វ៉េតូ  និង​សម្រេច​ដាក់ទណ្ឌកម្ម​ទៅ លើ​ប្រទេស​ណាមួយ​ដែល​បំពាន ទៅលើ​ច្បាប់​អន្តរជាតិ ។ មាន  ការ​ចោទសួរ​ថា បើ​រុស្សី​ជា  ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​សមា ជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិ សុ​អង្គការ សហប្រជាជាតិ​ចុះ ហេតុអ្វី​ក៏​អាច​ប្រើ​សិទ្ធិអំណាច  ឯកច្ឆ័នទៅ​រំលោភ​លើ​ដែ​ន​អធិ បតេ​យ្យ​ភាព​របស់​អ៊ុ​យក្រែន  ដោយ​គ្មាន​បាន​ដាក់​ជូន​ក្រុម ប្រឹក្សា​សន្តិសុខ​អង្គការ​សហ ប្រជាជាតិ​ឱ្យមាន​ការយល់ព្រម  និង​ឯកភាព​សម្រេច​ជាមុន ។ សកម្មភាព​របស់​រុស្សី​រំលោភ លើ​ដែន​អធិបតេយ្យភាព​អ៊ុយ ក្រែន ត្រូវបាន​សហរដ្ឋអាមេរិក  និង​សហភាព​អឺរ៉ុប​ថ្កោលទោស   ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង ការគោរព​ច្បាប់​ដែល​សម្រេច ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គ​- ការ​សហប្រជាជាតិ គឺមាន​តែ  ត្រូវ​ដក​បេក្ខប្រទេស​រុស្សី​ឱ្យ ចេញ​ពី​សមាជិក​អចិន្ត្រៃយ៍​នៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​ទេ ទើប​អាច  បន្ទាន់​ឥរិយាបថ​របស់​ប្រទេស រុស្សី​បាន ។ ព្រោះ​បើ​ពឹងផ្អែក តែ​ទៅលើ​ទណ្ឌកម្ម​សេដ្ឋកិច្ច ចំពោះ​ប្រទេស​រុស្សី គឺ​ពិតជា​ពិ  បាក​ក្នុង​ការឱ្យ​មហា​ប្រទេស ដែល​ធ្លាប់​ដើរ​តាម​គន្លង​មនោ​គ ម​វិជ្ជា​កុម្មុយនីស្ត​មួយ​នេះ ព្រម  ទទួលស្គាល់​ពី​ចេតនា​ខុសឆ្គង ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខ្លាំងណាស់​។​

​គំរូ​អាក្រក់​របស់​ប្រទេស​រុស្សី  វា​បាន​និង​កំពុង​ក្លាយ​ជា​មេរោគ ឆ្លង​ចូល​មហាអំណាច​ផ្សេង ទៀត​ដូច​ដែល​សហរដ្ឋអាមេរិក ធ្លាប់​បាន​គិត​ទុកជា​មុន​នោះ​គឺ ប្រទេស​ចិន ដែល​គេ​ទទួល  ស្គាល់​ថា​ជា​មហា​យក្ស​សេដ្ឋ​- កិច្ច​នៅ​អាស៊ី ។ គំរូ​នេះ​បាន​ឆ្លង រាលដាល​ភ្លាមៗ​បង្កើតបានជា សង្គ្រាម​មហាជន​វៀតណាម ចេញមុខ​ធ្វើ​បាតុកម្មហិង្សា រហូត​ដុត​រោងចក្រ​ចិន ដែល​វិនិ  យោគ​ក្នុងប្រទេស​ខ្លួន​ចំនួន ១៥ កន្លែង និង​បាន​ធ្វើឱ្យ​ស្លាប់ មនុស្ស​ជាច្រើន​នាក់​ថែមទៀត ផង ទោះបី​ថា​ចិន​ថ្កោលទោស  វៀតណាម​ទៅលើ​ច្បាប់​វិនិយោគ ប៉ុន្តែ​វៀតណាម​ក៏បាន  ថ្កោលទោស​ចិន​មក​រំលោភ​លើ ដែន​អធិបតេយ្យភាព​របស់​ខ្លួន រួចជាស្រេច​ទៅហើយ ។

​តាមពិត​ទៅ​មហាអំណាច  ចិន​ក៏​ជា​ប្រទេស​ដែល​ស្ថិតនៅ ក្នុង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម ប្រឹក្សា​សន្តិសុខ​អង្គការ​សហ  ប្រជាជាតិ​ទាំង ៥ តំណាងឱ្យ  សន្តិភាព​ជូន​បណ្តា​ប្រទេស​នៅ ទូទាំង​ពិភពលោក​ផងដែរ ។  ប៉ុន្តែ​ទោះបី​មហាអំណាច​ចិន  ស្ថិត​ក្នុង​ការគ្រប់គ្រង​តាម មនោ​គម​កុម្មុយនីស្ត​ក៏ពិតមែន  ក៏​ពុំ​មែន​មានន័យ​ថា​ចិន​មិនបាន កែទម្រង់​ឈានទៅរក​ក្រប ខណ្ឌ​ក្នុង ទីផ្សារសេរី​ឯណា ។  មិន​ខុស​អ្វី​ពី​ប្រទេស​រុស្សី​នោះ ឡើយ បើទោះបីជា​ស្ថានភាព  នៃ​ប្រទេស​នេះ​ធ្វើ​ការកែទម្រង់ ឈាន​ទៅ​ដល់​កម្រិត​មួយ​គឺ​ការ បោះឆ្នោត​ជ្រើសតាំង​ប្រធានា ធិបតី​ដូច​ប្រទេស​លោក​សេរី​ក៏ ពិតមែន ! ប៉ុន្តែរ​បត់​នៃ​ការដឹក នាំ​ហាក់​បង្ហាញ​ពី​ចេតនា​ឱ្យ  ស្ថិតនៅ​ក្រៅ​ក្របខណ្ឌ​លោក សេរី​ជាក់ស្តែង​ការប្រើ​អំណាច វ៉េតូ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គ ការ​សហប្រជាជាតិ គឺ​ចិន និង រុស្សី​ហាក់​បាន​សម្តែង​នូវ​គោល បំណង​ដូចគ្នា បើ​ទោះជា​ត្រូវ  ប្រឈម​ទៅ​នឹង​សមាជិក​នៃ ក្រុមប្រឹក្សាសន្តិសុខ​ទាំងបី​ទៀត យ៉ាងណាក៏ដោយ ។​

​មាន​ការវិភាគ​ចំពោះ​គ្រោះ  ថ្នាក់​ដែល​អាច​ឈានទៅដល់ សង្គ្រាមលោកលើកទី ៣ គឺ​មិន អាច​ផ្តើមចេញពី​វិបត្តិ​នៅ​លី​ប៌ី  កន្លង​មក​ឬ​សេរី​ដែល​ផ្ទុះ​សង្គ្រាម ស៊ីវិល​រាប់​ឆ្នាំ​មកហើយ​នោះទេ​។

​ផ្ទុយទៅវិញ​បើ​ពិតជា​អាច  កើត​មាន​សង្គ្រាមលោកលើកទី  ៣ បាន​គឺ​ពិតជា​ផ្តើមចេញពី  ប្រទេស​មហាអំណាច​ដែល មាន​តួនាទី​ក្នុង​សមាជិក​ក្រុម ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រ ជា​ជាតិ​ទាំង​៥ តែម្តង ពិសេស  គឺ​សកម្មភាព​ចិន និង​រុស្សី ។  បើ​និយាយ​ត្រឹម​ចិន​គឺ​មាន​ការ ពាក់ព័ន្ធ​ទៅនឹង​សមុទ្រ​ចិន​ខាង ត្បូង សមុទ្រ​ចិន ខាងកើត គឺ កោះ​ដាយ​យូ​ដែល​ជប៉ុន​ហៅ​ថា  ជា​កោះ​ស៊ិន​កា​គូ​រួមទាំង​កោះ មួយ​ផ្សេង​ទៀត​នៅ​ហ្វីលីពីន ថែមទៀត​ផង ។​

​ចំណែក​មហាអំណាច​រុស្សី  វិញ គឺ​ក្រៅពី​ប្រជុំ​កោះ​គូ​រី​ល  ដែល​ទំនាស់​ជាមួយ​ជប៉ុន​គឺ រឿង​នយោបាយ​ដែល​ខ្លួន​អាច ប្រើ​អំណាច​ជា​ប្រទេស​ធំ​ហើយ មាន​កម្លាំង​ខាង​សព្វា​អាវុធ​ទៅ ឈ្លានពាន​ជ្រៀតជ្រែក​ប្រទេស ដទៃ​ដោយ​ឯកច្ឆ័ន ។

​ជាក់ស្តែង​ការ​បំបែកហ្សក  ហ្សី​ឱ្យ​ចេញពី​អាស៊ី​ទី​ហ្វ​ខាង ត្បូង​របស់​រុស្សី​ដោយ​ពុំ​បាន​ឆ្លង កាត់​ក្រុមប្រឹក្សាសន្តិសុខ​អង្គ ការ​សហប្រជាជាតិ​គឺជា​ចេតនា ប្រើ​អំណាច​រំលោភ​លើ​ច្បាប់ អន្តរជាតិ​រួច​ស្រេច​ទៅហើយ ។

​ថ្មីៗ​នេះ ដោយ​មាន​ការគាំទ្រ  ពី​កម្លាំងយោធា​រុស្សី​បាន​បង្ខំ​ឱ្យ តំបន់​គ្រីមា​ក្នុង​ប្រទេស​អ៊ុ​យក្រែ​ន ធ្វើ​ប្រជាមតិ​ហើយ​បន្ត​រាល ដាល​ទៅ​តំបន់​ផ្សេងទៀត​គឺជា ចេតនា​ដែល​រុស្សី​ខ្លួនឯង​ពុំបាន គោរព​ច្បាប់​អន្តរជាតិ​ទាល់តែ សោះ ស្របពេល​ដែល​រុស្សី​ជា  សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​គឺ​ពិត ជា​បានបង្ហាញ​ពី​កម្លាំង​សព្វា អាវុធ​របស់​ខ្លួន​ឱ្យ​ធំ​ជាង​ច្បាប់ រួចស្រេច​ទៅ​ហើយ ។ មិន​ខុស អ្វី​ពី​ចិន​ដែល​ជា​សមាជិក​នៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​នោះ​ទេ ប៉ុន្តែ រាល់​ដំណោះស្រាយ​គឺ​ចិន​តែង ប្រើ​អំនាច​ជំនួស​ឱ្យ​ច្បាប់ ៕

Filed in: ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.