ប្រជាពលរដ្ឋជាង ២០០គ្រួសារ បាននាំគ្នាតវ៉ារារាំង មិនឲ្យកម្លាំង សមត្ថកិច្ចចម្រុះ ចុះរុះរើ លំនៅដ្ឋាន របស់ពួកគាត់

ប្រជាពលរដ្ឋជាង ២០០គ្រួសារ បាននាំគ្នាតវ៉ារារាំង មិនឲ្យកម្លាំង សមត្ថកិច្ចចម្រុះ ចុះរុះរើ លំនៅដ្ឋាន របស់ពួកគាត់

ខេត្តរតនគិរីៈលោកអេងចំណាប់ចៅក្រមអមសាលាដំបូងខេត្តរតនៈគិរីចុះអនុវត្តន៍ដីកាដឹកនាំកម្លាំង​សមត្ថកិច្ចចម្រុះធ្វើការរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលសាងសង់អាណាធិបតេយ្យនៅលើដីរបស់រដ្ឋ ​ដែលវិនិយោគឲ្យក្រុមហ៊ុនស្វីហ្វរ៉ាប៊រលីមីធីតចំការកៅស៊ូខេត្តរតនៈគិរីកាលពីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៤នៅតាមបណ្តោយផ្លូវជាតិលេខ៧៨Aស្ថិតនៅភូមិថារ៉ងជងឃុំអូរជុំស្រុកអូរជុំខេត្តរតនៈគិរី ។​ក្នុងការចុះអនុវត្តន៍ដីការុះរើផ្ទះប្រជាពលរដ្ឋដែលសាងសង់យ៉ាង អាណាធិបតេយ្យ​នៅទីតាំង​​ខាងលើ​​នេះគេ​សង្កេតឃើញមានកម្លាំង​សមត្ថកិច្ចចម្រុះជាច្រើន​ដូចជាកម្លាំង នគរបាលខេត្ត​​ កងរាជអាវុធខេត្តកម្លាំង​កម្មកររបស់ក្រុមហ៊ុននិងប្រជាការពារជាច្រើននាក់ទៀតមកការពារនិងធ្វើការរុះរើផ្ទះប្រជាពលរដ្ឋដែល​ទើបសាងសង់អាណាធិបតេយ្យថ្មីៗហើយបានធ្វើការរុសរើផ្ទះដែលទើបសាងសង់ថ្មីបានចំនួន១៥ផ្ទះ​បានយ៉ាងល្អដោយសន្តិវិធីដោយផ្ទះខ្លះម្ចាស់បានធ្វើការរុសរើដោយខ្លួនឯងព្រោះថាការចុះអនុវត្តន៍ដីកា​នេះ​រុះរើតែផ្ទះណាដែលទើបតែសាងសង់ថ្មីនោះទេមិនធ្វើការរុះរើផ្ទះចាស់ដែល​ប្រជាពលរដ្ឋរស់នៅ​កន្លងមកនោះឡើយ ។ដំណើរការរុះរើផ្ទះ​ប្រជាពលរដ្ឋជាបន្តបន្ទាប់នេះក៏បាន​ឈានមកដល់ផ្ទះមួយខ្នងទៀតប៉ុន្តែត្រូវរាំងស្ទះដោយមានការតវ៉ារារាំងពីប្រជាពលរដ្ឋមិនឲ្យ​ធ្វើការ​រុះរើជាដាច់ខាតព្រោះថាផ្ទះនេះជាផ្ទះចាស់​ដែលបានសាងសង់​យូរមកហើយ​ហើយក្នុងការរុះរើផ្ទះនេះទៀតសោត គឺសមត្ថកិច្ច​បានសន្យា​អះអាងជាមួយប្រជាពលរដ្ឋថារុសរើតែផ្ទះសង់ថ្មីៗតែប៉ុណ្ណោះ ។ដោយមានការរារាំងពីប្រជា​ពលរដ្ឋ​មិនឲ្យសមត្ថកិច្ចធ្វើការរុះរើ យ៉ាងដាច់ខាត​បែបនេះក៏បណ្តាលឲ្យ មានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងហើយប្រជាពលរដ្ឋខ្លះបានយំស្រែកព្រមទាំងកាន់ដបសំាងផងហើយអ្នក​ខ្លះទៀតយំសុំអង្វរកុំឲ្យធ្វើការរុសរើផ្ទះរបស់ពួកគាត់ទៀតព្រោះពួកគាត់ក្រីក្រមិនដឹងជា​ទៅរស់នៅទីណាឡើយ ។ខណៈពេលប្រជាពលរដ្ឋតវ៉ារារាំងស្រែកយំសុំអង្វរបែបនេះកម្លាំងសមត្ថកិច្ច​ចម្រុះក៏បានផ្អាកធ្វើការរុះរើនិងដកថយ​ទៅមូលដ្ឋានរបស់ខ្លួនវិញនៅម៉ោង​ជាង​២រសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៤ ។

គួរបញ្ជាក់ថាលុះដល់ព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០១៤កម្លាំងសមត្ថកិច្ចចម្រុះ ដដែល​បានបន្ថែម​កម្លាំងមកច្រើនជាងមុនទៅទៀតដែលដឹកនាំដោយលោក អេងចំណាប់ចៅក្រមអម​សាលា​​ដំបូងខេត្ត​និងមានឡានទឹក​១គ្រឿងផងដែរបានមកធ្វើការរុះរើ​សារជាថ្មីម្តងទៀតប៉ុន្តែគ្រាន់តែ​កម្លាំង​ សមត្ថកិច្ចចម្រុះ​និងឡានទឹកមកដល់ទីតាំខាងលើភ្លាមនោះត្រូវប្រជាពលរដ្ឋទាំងអស់នាំគ្នាយកដើម​និងមែកកៅស៊ូមក​ដាក់លើផ្លូវជាតិ​បិទជិតធ្វើឲ្យកកស្ទះចរាចរណ៍ពេញផ្លូវមិនអាចធ្វើដំណើរបានហើយនាំគ្នាតវ៉ារារាំង​មិន​ឲ្យសមត្ថកិច្ច​ធ្វើការរុះរើផ្ទះ​របស់ពួកគាត់ជាដាច់ខាតមិនថាផ្ទះចាស់ឫផ្ទះថ្មី​នោះឡើយព្រោះពួក​គាត់លែងជឿទៀតហើយការសន្យាអះអាងភូតកុហករបស់សមត្ថកិច្ចដែលថា​រុះរើតែផ្ទះសង់ថ្មីនោះមិនពិតនោះទេ ។ប្រជាពលរដ្ឋទាំងអស់បាននាំគ្នាស្រែកតវ៉ារារាំងបិទ​ផ្លូវរយៈពេល ជិត២ម៉ោងធ្វើឲ្យមានការកកស្ទះដោះស្រាយមិនចេញទើបសមត្ថកិច្ចសុំធ្វើ​ការចរចារជាមួយប្រជាពលរដ្ឋដោយសន្តិវិធីហើយដោយ​មានការជួយសម្របសម្រួលពីអង្គការ​សិទ្ធមនុស្ស​ផងនោះបានចរចារ​គ្នាអស់រយៈពេលជិត១ម៉ោង​ហើយ​ប្រជាពលរដ្ឋ​ក៏បានសុំណូមពរឲ្យកម្លាំង​សមត្ថកិច្ចក៏ដូចជាកម្លាំងកម្មកររបស់ក្រុមហ៊ុនវិលត្រលប់ទៅ​វិញ​ទើបចរចារត្រូវគ្នាហើយសមត្ថកិច្ចបាននិយាយថានៅថ្ងៃទី២៣ខែឧសភាពឆ្នាំ២០១៤នេះនិង​មានខាងក្រសួងកសិកម្មចុះមកដល់​ហើយនិងជួបប្រជុំ​ ដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។

 

ក្រោយពីការចរចារគ្នារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋបានត្រូវរ៉ូវគ្នារួចហើយនោះប្រជាពលរដ្ឋទាំង​អស់​ក៏បាននាំគ្នារើដើមនិងមែកកៅស៊ូចេញពីផ្លូវបើកឲ្យ ចរាចរណ៍ធម្មតាវិញហើយកម្លាំងសមត្ថកិច្ច​ទាំងអស់​ក៏បានយល់ព្រមដកថយវិលត្រឡប់ទៅតាមមូលដ្ឋានរៀងៗខ្លួនវិញនៅម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃដដែលនេះ ៕

តាំង ឧសារ

s

ប្រជាពលរដ្ឋដាក់ដើមនិងមែកកៅស៊ូដើម្បីបិទផ្លូវa

កម្លាំងចម្រុះដឹកនាំដោយព្រះអជ្ញារអនុវត្តរុះរើផ្ទះប្រជាពលរដ្ឋនៅចម្ការកៅស៊ូអូរជុំ

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.