ភាគី​ថៃ​បាន​បិទ​ច្រករបៀង​ទាំងអស់​និង​ពង្រាយ​កងកម្លាំង​ជាច្រើន​តាម បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ស្រប​ពេល​យោធា​ប្រកាស​ពី​អាជ្ញាសឹក​

ភាគី​ថៃ​បាន​បិទ​ច្រករបៀង​ទាំងអស់​និង​ពង្រាយ​កងកម្លាំង​ជាច្រើន​តាម បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ស្រប​ពេល​យោធា​ប្រកាស​ពី​អាជ្ញាសឹក​

ខេត្ត​បន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ពី​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​៩១១​បានឲ្យដឹង នៅ​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២០ ឧសភា​២០១៤ ភាគី​ថៃ​បាន​ប្រកាស​បិទ​ច្រករបៀង​ទាំងអស់ ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ដោយ​ទុក​តែ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ច្រក​តំបន់​បឹង​ត្រកួន និង ច្រក​ម៉ាឡៃ ។​

​បើ​តាម​សំដី​លោក  សូរ  ចាន់ណា​រី  មេ​បញ្ជ​ការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​បាន​ប្រាប់ភ្នា​ក់  ងារ​យក​ពត៏មាន​យើង​ថា  ប​ញ្ហ​បិទ​ច្រក​របស់​ភាគី​ថៃ​នេះ   នៅ​ខាង​ប្រទេស​ថៃ​មាន​វិបត្តិ​នយោបាយ​នៅក្នុង  ក្រុង​បាងកក   ដូចនេះ​ភាគី​ថៃ​សុំ​បិទ​សិន   ជៀសវាង​ប្រជាពលរដ្ឋ​ខ្មែរ​ចូល  ក្រែង​មាន​គ្រោះថ្នាក់​ដោយ​ប្រកា  ណាមួយ      ស្របពេល​ដែល​យោធា ថៃ​ប្រកាស​ប្រើ​អាជ្ញាសឹក ។​

​ការស្នើ​សុំ​បិទ​ច្រករបៀង​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​យោធា​ថៃ​បាន​ប្រកាស​ប្រទេស​ខ្លួន​ស្ថិត​ក្នុង​អាជ្ញាសឹក (​ប្រទេស​ត្រួតត្រា​ដោយ​កងទ័ព​) នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។​

​សេចក្តី​រាយ​ការណ៏​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្រៅពី​ការបិទ​ច្រករបៀង ភាគី​ថៃ​ក៏​បាន​ដាក់ពង្រាយ​កងកម្លាំង​យោធា​ជាច្រើន​តាម​ព្រំដែន រួម​មាន​ទាហាន​ប៉ា​រ៉ា និង​ឈុតខ្មៅ​ជាដើម ។​

​ចំណែក​ភាគី​កម្ពុជា ក៏​បាន​ដាក់​កម្លាំង​ដើម្បី​ការពារ​ស្ថាន​ការណ៏​ណាមួយ​ដែល​អាច​កើតឡើង​ជា​យថាហេតុ​ដែរ ៕

thai_soldier (1) IMG_9007

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.