ដេកចាំ​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្រញូង​តាម ច្រករបៀង​ក្នុងភូមិ​ណង​ចាន់​ឃុំ​អូ​បី​ជាន់​

ដេកចាំ​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្រញូង​តាម ច្រករបៀង​ក្នុងភូមិ​ណង​ចាន់​ឃុំ​អូ​បី​ជាន់​

​ដោយ​ ៖ ជាយ​ដែន​
​ពលករ​ខ្មែរ​រាប់រយ​នាក់  កំពុងតែ​ដេកចាំ​រថយន្ត​ថៃ​មក ដឹក​ជញ្ជួន​ពួកគេ​នៅ​តាម​ច្រក របៀង​ទាំង​ប្រថុយប្រថាន​នឹង  គ្រោះ​ថ្នាក់​ដើម្បី​ឆ្លង​ទៅ​កាប់ ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ​ ​។

​ក្រុម​ពលករ​ដែល​ឆ្លងដែន ទៅ​ប្រទេស​ថៃ​នោះ​គឺ​ទៅ​តាម ច្រករបៀង ភូមិ​ណង​ចាន់ ឃុំ អូរ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត បន្ទាយមានជ័យ​ដែល​នៅ​ទីនោះ មាន​ទាហាន​ជួរ​មុខ​ការពារ​ព្រំ ដែន​គោក​ដែល​គ្រប់គ្រង​ដោយ  លោក តុល សារិន ហៅ​ក្លឹង  ដែល​គេ​ស្គាល់​ថា ជា​យោធា  ភូមិភាគ ៥ ប្រចាំ​នៅ​ទីនោះ ។  ហើយ​ក្រុម​ពលករ​ទាំងនោះ  កំពុង​ដេកចាំ​មេខ្យល់​រត់ការ ទាក់ទង​ទៅ​ថៃ គេ​សង្កេត  ឃើញ​នាក់​ខ្លះ​ចង​អង្រឹង​តាម ដុប​ព្រៃ​អ្នកខ្លះ​ទៀត​ចង​ដេក   នៅក្នុង​ផ្ទះ​អ្នកស្រុក​និង​មួយ  ចំនួន​ទៀត នៅ​ចង​អង្រឹង​ដេក តាម​ម្លប់​ដើមឈើ​វាលស្រែ  ។

​ចំណែក​ពលករ​ដែល​ចេញ តាម​ច្រករបៀង​ខាងលើ​ម្នាក់ៗ  មាន​ប្រដាប់​ជាប់​ខ្លួន​ដូចជា ពូ ថៅ កាប់​បិត​ផ្គាក់ ខ្សែរ​សំរាប់ ចង​ឈើ កង់រទេះ​និង​ភ្លៅ​រទេះ  សម្រាប់​ភ្ជាប់​កង់​ដែល​គេ​សង្ស័យ ថា ជា​ឧបករណ៍​ធ្វើ​សកម្មភាព  ដឹកឈើ​ក្រញូង​ដែល​កម្មករ ទាំងអស់​ដោះ​ចេញ​ពី​គ្នា​ ​។

​គ្រា​ដែល​អ្នកសារព័ត៌មាន  ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ដើម្បី ផ្សព្វផ្សាយ​មាន​ទា​ហា​ជួរមុខ ម្នាក់​បាន​រារាំង​ប្រើ​សម្តី មិនគួរ  គាប់​ចេតនា​ចង់​ប្រើ​អំពើហិង្សា ទៅ​លើ​អ្នកសារព័ត៌មាន​និង ក្រុម​ពលករ​មួយចំនួន ពន្យុះ​ចង់  ឱ្យ​ប្រើ​អំពើហិង្សា​ទៀតផង​ ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ  កិច្ច​បាន​ប្រាប់ថា ក្រុម​ពលករ  ទាំងអស់នោះ​មក​ពី​បណ្តា​ខេត្ត ផ្សេងៗ​មួយចំនួន​ដែល​ក្រុម  ពលករ​ទាំងនោះ​ចេញ​ទៅ​កាប់  ឈើ​ក្រញូង ប៉ុន្តែ​ពលក​រទាំង នោះ​ដេកចាំ​មេខ្យល់​រត់ការ ទំនាក់ទំនង​រថយន្ត​មក​ដឹក ជញ្ជួន ។ ម្យ៉ាង​ដោយ​មាន​ពល  ករ​ច្រើន​ទើប​អ្នក​ខ្លះ​បានចេញ ដំណើរ​អ្នកខ្លះ​ទៀត​ដេក​រង់ចាំ រថយន្ត​ថៃ​ដឹក​ពួកគេ​ទៅ​ធ្វើការ  កាប់​ឈើ​ក្រញូង​ផងដែរ ។

​ដោយឡែក លោក នេ​ត សារី អគ្គ​កុង​សុល​ខ្មែរ​ប្រចាំ ស្រុក​អារ័ញ ខេត្ត​ស្រះកែវ​កាល  ពី​រសៀល​ថ្ងៃ​ទី ២៥ ខែ​មេសា  ឆ្នាំ​២០១៤ នេះ​បាន​បញ្ជាក់​ឱ្យ  ដឹងថា​មាន​ពលករ​ខ្មែរ​ប្រុស​ស្រី  ជួប​គ្រោះថ្នាក់​ចរាចណ៍​នៅក្នុង ប្រទេស​ថៃ បណ្តាលឱ្យ​ស្លាប់ ចំនួន​៧​នាក់​និង​៩​នាក់​រងរបួស ធ្ងន់​ស្រាល​ដែល​កើតមាន កាល  ពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ ២០១៤ នៅ​ស្រុក​ណង​យៃ ខេត្ត​ឈុន​បូរី​ ​។ លោក​បន្តថា  ពលករ​ខ្មែរ​ទាំងនោះ​ធ្វើដំណើរ ដោយ​រថយន្ត​ភី​អា​ប់ (​វី​ហ្គោ​)  ពី​ព្រំដែន​កម្ពុជា​-​ថៃ​ដោយ​មាន  ល្បឿន​លឿន​លុះ​ដល់​កន្លែង កើតហេតុ​រថយន្ត​រង​គ្រោះ  បែក​កង់​មុខ​ក៏​រេ​ចង្កូត​ជ្រុល​ធ្លាក់  ស្នាមភ្លោះ​តែម្តង ចំណែក​អ្នក  រងរបួស​កំពុង​សម្រាក​នៅ​មន្ទីរ ពេទ្យ​កើតហេតុ​ ​។ តែ​សព ពលករ​ទាំងនោះ​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ដោយ លោក​កំពុង​អោយ​មន្ត្រី​ជំនាញ ចុះ​ទៅ​កន្លែងកើតហេតុ​សាក សួរ​រក​អត្តសញ្ញាណ ។​

​លោក​បញ្ជាក់ថា នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ភាគច្រើន  ជា​ពលករ​ខុសច្បាប់ ។ បញ្ហា  គ្រោះថ្នាក់​ដោយ​ថៃ​បាញ់សម្លាប់  និង​គ្រោះថ្នាក់​ផ្សេងៗ​បណ្តាល មក​ពី​ការ​ឆ្លងដែន ចូល​ទឹកដី​ថៃ  ដើម្បី​កាប់​ឈើ​គ្រញូង​ត្រូវបាន ប្រមុខ​រាជរដ្ឋាភិបាល ឱ្យមាន កិច្ចសហការ​ទាំង​កម្លាំង​សម​ត្ថ កិច្ច​កម្ពុជា​ដោយ​រួម​គ្នា​ទប់ ស្កាត់ ជាមួយ​កម្លាំង​ថៃ ។ ចុះ បើ​យោធា​ភូមិភាគ​៥ ឈរជើង  នៅ​អូរ​បី​ជាន់​ជា​អ្នករៀបចំ​ឱ្យ មានការ​ឆ្លងដែន​ចូល​ទៅ​កាប់ ឈើ​គ្រញូង​នៅ​ទឹកដី​ថៃ​ទៅ ហើយ​នោះ សួរថា​តើ​បទល្មើស ឆ្លងដែន​ចូល​ទៅ​ទឹកដី​ថៃ​ដើម្បី កាប់​ឈើ​គ្រញូង​គឺជា​បទល្មើស មួយ​ដែល​មាន​ការពាក់ព័ន្ធ​ជា មួយ​មន្ត្រី​យោធា​ភូមិភាគ​ទី ៥  ដែរ​ឬ​អត់ ។ ឬថា សកម្មភាព លោក តុល សារិន ដែល​កាង ពលករ​ចំណាកស្រុក​ឆ្លង​ចូល ទឹកដី​ថៃ​អាច​បិទ​បាំង​ពី​លោក ឧត្តមសេនីយ៍ ប៊ុន សេង មេ  បញ្ជាការ​យោធភូមិភាគ​ទី ៥  បាន​ដោយ​ស្រួល​បែប​ហ្នឹង​ទើប សកម្មភាព​កាង​ពលករ​ចំណាក ស្រុក​ចូលទៅ​កាប់​ឈើ​គ្រញូង នៅ​ទឹកដី​ថៃ​យ៉ាង​គគ្រឹកគគ្រេង  បំពាន​ទៅ​លើ​ប្រកាស​របស់ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដោយ គ្មាន​ការទប់ស្កាត់​អ្វី​ទាំងអស់  បែប​ហ្នឹង​ទៅ​កើត ។​

​ជាក់ស្តែង​ក្រុម​អ្នក​ឆ្លងដែន  បាន​រៀបចំ​ឧបករណ៍​រួមមាន កង់ឡាន​ភ្លៅរទេះ​និង​ប៊ូឡុង ដោយ​ដោះ​ចេញ​ស្ពាយ​ឡើង​ភ្នំ   នៅ​ពេល​កាប់​ឈើ​គ្រញូង​បាន  ពួក​គេ​រៀបចំ​ដាក់​ភ្លៅរទេះ  ចាប់​ប៊ូឡុង​និង​កង់​ឡាន​ដើម្បី ជា​មធ្យោបាយ​អូស​ឈើ​គ្រញូង ចេញ​ពីលើ​ភ្នំ ថែមទៀត​ផង ៕​

ji jhu uyi iu

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.