ដោយៈ សឿម ឡុងហេង
ហេតុការណ៍ជម្លោះឈាន ដល់ជនល្មើសប្រើអំពើហិង្សា ដោយប្រើដែក ៦លី វាយជន រងគ្រោះឈ្មោះ កែវ សុខណា និងឈ្មោះ ចាន់ សុខា ជាកូន ឱ្យរងរបួសជាទម្ងន់នៅផ្សារ លើធំថ្មីខេត្តសៀមរាប កាលពី ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក ត្រូវបានជន រងគ្រោះចោទប្រកាន់ថា តុលាការបានសម្រេច ដោះលែងជន ដៃដល់ឈ្មោះ សុខ សាន ឱ្យ នៅក្រៅឃុំដោយពុំទាន់បាន កាត់ក្តីនៅឡើយ ព្រោះសកម្ម ភាពរបស់ឈ្មោះ សុខ សាន គឺ ជាបទល្មើសជាក់ស្តែង ស្ថិត ក្នុងសំណុំរឿងព្រហ្មទណ្ឌ តើមានហេតុផលអ្វី ដែលអាចឱ្យ តុលាការខេត្តសៀមរាបត្រូវ សម្រេចចិត្តផ្តល់ឱកាសឱ្យជន ល្មើសនៅក្រៅឃុំដោយតម្កល់ ទុករឿងក្តីតាមបណ្តឹងរបស់ជន រងគ្រោះឈ្មោះ កែវ សុខណា និង ចាន់ សុខា អស់រយៈពេល ជិតមួយឆ្នាំ ដោយមិនព្រមលើក យកសំណុំរឿងជនរងគ្រោះមក កាត់ក្តីទៅវិញ ។
ករណីសំណុំរឿងបង្ករបួស ស្នាមដោយចេតនាពីឈ្មោះ សុខ សាន នៅផ្សារលើធំថ្មី ខេត្តសៀមរាប ត្រូវ បានលោក មេប៉ុស្តិ៍ស្លក្រាមអះអាងតាមទូរ ស័ព្ទឱ្យដឹងថា គឺវាមានរយៈ ពេលជិតមួយឆ្នាំទៅហើយ ដោយ រូបលោកមិនអាចបញ្ជាក់ ប្រាប់ពីមូលហេតុភ្លាមៗបានទេ។
មេធាវីការពារក្តីឱ្យអ្នកស្រី កែវ សុខណា និងកូនស្រី ចាន់ សុខា បានបញ្ជាក់ឱ្យដឹងតាម ទូរស័ព្ទថា រាល់ការដោះលែង ជនសង្ស័យ គឺជាឆន្ទានុសិទ្ធិ របស់ចៅក្រម ព្រោះបើជន សង្ស័យត្រូវបានចៅក្រមស៊ើប អង្កេតឃើញថា មានទីលំនៅ ច្បាស់លាស់មិនអាចរត់គេចខ្លួន អាចចេញដីកាឱ្យចូលខ្លួនមក បំភ្លឺពេលណាក៏ បាននោះ ទើប ចៅក្រមសម្រេចឱ្យនៅក្រៅឃុំ បាន ។
ប្រជាពលរដ្ឋនៅផ្សារលើធំ ថ្មី ដែលឃើញហេតុការណ៍ ផ្ទាល់ភ្នែកដែលបង្កឡើងដោយ ជនដៃដល់នៅវេលាម៉ោង ៨ ព្រឹក បានសម្តែងនូវការមិនពេញ ចិត្តចំពោះតុលាការខេត្តសៀម រាបរួមទាំងមេធាវីការពារក្តីឱ្យ ជនរងគ្រោះ ព្រោះទាំងស្ថាប័ន តុលាការអន្តរកាប់អន្តរធាននិង មេធាវីអន្តរកាប់អន្តរធាននៅ ស្រុកខ្មែរ គឺសុទ្ធសឹងតែបាន ស្តែងចេញពីសកម្មភាពអសម ត្ថភាពអត់មានការទទួលខុស ត្រូវចំពោះបុព្វសិទ្ធិខ្លួនជាតួអង្គ ការពារច្បាប់ និងការពារជន រងគ្រោះសូម្បីបន្តិចណាសោះ។
ផ្ទុយស្រឡះពីខ្សែភាពយន្ត ដែលអ្នកនិពន្ធទាញយកពី តួនាទីតុលាការក៏ដូចជា ជា មេធាវីដែលមានការទទួលខុស ត្រូវចំពោះកូនក្តីខ្លួន គឺពិតជា មានលក្ខណៈផ្ទុយពីមេធាវីឬ តុលាការនៅស្រុកខ្មែរឆ្ងាយ ណាស់ ព្រោះវាខុសគ្នាឆ្ងាយ រហូតធ្វើឱ្យជនរងគ្រោះអស់ ជំនឿទៅលើអ្នកច្បាប់នៅស្រុក ខ្មែរនេះតែម្តង ។
ទំនុកចិត្តដែលប្រជាពលរដ្ឋ បានមើលឃើញក្នុងប្រព័ន្ធយុត្តិ ធម៌នៅស្រុកខ្មែរ គឺបន្ទាប់ពីត្រូវ បានរាជរដ្ឋាភិបាលបង្កើតឱ្យ មានអង្គភាពប្រឆាំងអំពើពុក រលួយតែប៉ុណ្ណោះ ។ ប៉ុន្តែស្ថាន ភាពពិតដែលផ្តើមចេញពីអង្គ ភាពប្រឆាំងអំពើពុករលួយគឺពុំ បានទាញយកអង្គហេតុដែល អាចឈានទៅរកអំពើពុក រលួយនោះទេ ទើបស្ថាប័នមួយ នេះអនុវត្តបានត្រឹម ១ភាគរយ ប៉ុណ្ណោះ ។ ជាក់ស្តែងករណី ជនរងគ្រោះឈ្មោះ កែវ សុខ ណា និងចាន់ សុខា ដែលប្រើហិង្សាដោយជនល្មើសឈ្មោះ សុខ សាន គឺរាល់សកម្មភាពពុំ ស្ថិតនៅក្នុងភាពអាថ៌កំបាំងឯ ណា ? ។
ផ្ទុយទៅវិញ គឺប្រព្រឹត្តនៅ មុខមហាជនក្នុងផ្សារតែម្តង តើចាំបាច់អ្វីប្រើពេលជិតមួយ ឆ្នាំក្នុងការស៊ើបអង្កេតដោយ សូម្បីតែមេធាវីការពារក្តីឱ្យជន រងគ្រោះក៏ពុំបានទាំងបង្ហាញពី សកម្មភាពនៅទីសាធារណៈ ដើម្បីបកស្រាយជូនដល់ចៅ ក្រមឱ្យពន្លឿនក្នុងការកាត់ក្តី ថែមទៀតផង ។
ទីបំផុតយុត្តិធម៌ត្រូវបានគេ សង្កេតឃើញនៅតាមចិញ្ចើម ផ្លូវ ពិសេសគឺនៅពេលយុទ្ធនា ការបោះឆ្នោតម្តងៗទាំងបក្ស កាន់អំណាចក៏ដូចជាបក្សប្រឆាំង សុទ្ធសឹងតែសរសេរលើបដាថា បក្សខ្លួនឈ្នះនឹងការយុត្តិធម៌ជូន ប្រជាពលរដ្ឋតាមប្រព័ន្ធតុលាការ ។ ប៉ុន្តែធាតុពិតដូចក្នុង ករណីជនរងគ្រោះឈ្មោះ កែវ សុខណា និងកូនស្រីឈ្មោះ ចាន់ សុខា ជាភស្តុតាងស្រាប់ សូម្បីត្រូវគេរំលោភប្រើហិង្សា នៅកណ្តាលហ្វូងមហាជនក៏ពិ បាកក្នុងការទទួលបានយុត្តិធម៌ ផង តើអាចចាត់ទុកបដាដែល គណបក្សនយោបាយចេញមុខ ឃោសនាអាចទទួលបាន ប្រសិទ្ធិភាពដែរឬទេ ? ។
តាមពិតទៅយុត្តិធម៌នៅ ស្រុកខ្មែរស្រេចលើអ្នកច្បាប់គេ ប្រកាសអួតអាងតែប៉ុណ្ណោះ ។ ពេលខ្លះរឿងអត់សមជាប់គុក សោះ ដោយសូម្បីសភ្តុតាងក៏ គ្មានតែត្រូវឃុំខ្លួនប៉ុន្តែដូចករណី បទល្មើសជាក់ស្តែងក្នុងអំពើ ហិង្សាមកលើឈ្មោះ កែវ សុខ ណា និងឈ្មោះ ចាន់ សុខា តើមានអាថ៌កំបាំងអ្វីឱ្យប្រាកដ ទើបផ្អាប់ទុកសំណុំរឿងអត់ចាត់ ការហើយថែមទាំងដោះលែង ជនដៃដល់ថែមទៀតនោះ ៕