ដោយ ៖ ជាតិ
រាជធានីភ្នំពេញ ៖ ច្បាប់ឯកពន្ធភាពត្រូវបានលោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ជាប្រធានគណៈ កម្មការរដ្ឋសភាតំណាងឱ្យក្រសួង កិច្ចការនារី បានតស៊ូមតិក្នុងអង្គសភា រហូតច្បាប់ដ៏មានសារៈសំខាន់មួយនេះត្រូវបានសភាជាតិអនុម័ត ជាផ្លូវការ ។ សារៈសំខាន់នៃច្បាប់នេះ គឺផ្តោតទៅ លើប្តីប្រពន្ធដែលបានចុះអេតាស៊ីវិល ទើបអាច ចាត់ទុកបានថា ជាភរិយាស្របច្បាប់មានសិទ្ធិទាមទារកេរមរតកនៅពេលលែងលះ រួមទាំងសិទ្ធិតវ៉ា ផ្សេងៗ តាមផ្លូវច្បាប់ ពិសេសគឺច្បាប់នេះមិនត្រូវបានទទួលស្គាល់ភរិយាលួចលាក់ ឬស្រីកំណាន់ ណាម្នាក់ ដែលមានបំណងចង់ទាមទារកេរមរតក រួមទាំងមិនបានទទួលស្គាល់សិទ្ធិណាមួយស្ថិត ក្នុងចង្កោមគ្រួសារឡើយ ប្រសិនបើបុគ្គលដែលខាងស្រីណាមួយចង់ឱ្យគេទទួលស្គាល់ ស្របពេល ដែលភរិយាស្របច្បាប់នៅមិនទាន់ផ្តាច់ចំណងអាពាហ៍ ពិពាហ៍តាមផ្លូវច្បាប់ទេនោះ ។
ប្រភពព័ត៌មានផ្លូវការមួយអះអាងថា តុលាការរាជធានីភ្នំពេញនឹងកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺ តាមបណ្តឹងរបស់អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ ឆ្នាំ ដែលបានអះអាងថា ជាភរិយាឥតខាន់ស្លារបស់លោក កឹម សុខា ដើម្បីទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទ័លក្រ ព្រមទាំងសុំសំណងជំងឺចិត្តមួយម៉ឺនដុល្លារអាមេរិក ។
មានការចោទសួរថា តុលាការរាជធានីភ្នំពេញសំអាងទៅលើ ច្បាប់ឯកពន្ធភាពក្នុងមាត្រាទីប៉ុន្មាន ដើម្បីទទួលយកពាក្យបណ្តឹងអ្នកស្រី កែវ សុវណ្ណារី ដែលបានតាំងខ្លួនជាប្រពន្ធ ឥតខាន់ស្លា ។ ព្រោះគោលការណ៍ច្បាប់គឺមិនអាចយកការរៀបរាប់លើដំណើររឿងរបស់បុគ្គល មកកំណត់ធ្វើការ ចោទប្រកាន់បានឡើយ ដោយយ៉ាងហោចណាស់ ក៏អ្នកស្រី កែវ សុវណ្ណារី ត្រូវមានសំបុត្រអាពាហ៍ពិពាហ៍ដែរ ទើប អាចមានការទទួលស្គាល់តាមផ្លូវច្បាប់បាន ។
ជម្លោះទាមទារប្រាក់ រហូតបានធ្វើឱ្យអ្នកស្រី កែវ សុវណ្ណារី តាមរំខានដល់ការងារលោក កឹម សុខា ដល់ កន្លែងវេទិកាសាធារណៈ ត្រូវបានតួអង្គលោក កឹម សុខា ធ្វើការបញ្ជាក់ជាសាធារណៈថា គឺជាការរៀបចំរបស់ គណបក្សប្រជាជនកម្ពុជា បើទោះបីសាម៉ីខ្លួនបញ្ជាក់ថា អត់ពាក់ព័ន្ធយ៉ាងណាក៏ដោយ ។ ពិតណាស់ថារាល់ការ ចោទប្រកាន់តាមការរៀបរាប់ក្នុងពាក្យបណ្តឹង មិនអាចចាត់ទុកតាមការកំណត់របស់ច្បាប់បានឡើយ ព្រោះនីតិរដ្ឋ គឺ តម្រូវឱ្យដើមចោទត្រូវមានវត្ថុសំអាងតាមផ្លូវច្បាប់ ទើបអាចប្រឈមទាមទារតាមការចង់បានណាមួយរបស់ បុគ្គលខ្លួនបាន ។
ប្រភពព័ត៌មានមិនច្បាស់ការមួយបានអះអាងថា លោក កឹម សុខា នឹងមិនចូលខ្លួនទៅបំភ្លឺនៅតុលាការរាជ ធានីភ្នំពេញនៅថ្ងៃទី ២៨ មិថុនា តាមដីការកោះនោះឡើយ ដោយសំអាងថា ច្បាប់ឯកពន្ធភាព គឺគ្មានមាត្រាណា មួយដែលតម្រូវឱ្យលោកជាអ្នកទទួលខុសត្រូវ ក្នុងការចំណាយទៅលើអ្នកដែលអះអាងថា ជាប្រពន្ធឥតខាន់ស្លា គឺ ពិតជាគ្មានមាត្រាណា ដែលកំណត់ឱ្យលោកត្រូវដោះស្រាយបែបហ្នឹងឡើយ ។
ទោះជាយ៉ាងណាក៏មានការអះអាង ដែរថា អាចមានមេធាវីលោក កឹម សុខា ជាអ្នកចេញមុខទៅបំភ្លឺនៅតុលាការ ដើម្បីបញ្ចប់វិវាទស្របពេលដែល លោក កឹម សុខា កំពុងពន់រែកគណបក្សសង្គ្រោះជាតិតែម្នាក់ឯង ហើយក៏ជាពេលវេលាដែលការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបង្កើតរាជរដ្ឋាភិបាលនៅសល់ពេលតែជាងមួយខែប៉ុណ្ណោះ ។
ក្រុមអ្នកច្បាប់បានវិភាគទៅលើករណីបណ្តឹងរំខានលោក កឹម សុខា មិនមែនជារឿងធ្ងន់ធ្ងរ ដែលមិនអាច ដោះស្រាយបាននោះឡើយ ។ ម៉្យាងវិញទៀត ច្បាប់ឯកពន្ធភាព គឺតម្រូវប្រគល់សិទ្ធិស្របច្បាប់ទៅលើភរិយាម្នាក់ ប៉ុណ្ណោះ មិនអាចទទួលយកភរិយាផ្សេងបានឡើយ លើកលែងតែក្នុងក្របខណ្ឌសម្របសម្រួលប៉ុណ្ណោះទេ ដែលភរិយាឥតខាន់ស្លាអាចមានសិទ្ធិតាមការផ្តល់ឱ្យរបស់ភរិយាស្របច្បាប់បាន ។ ពុំនោះទេ ករណីប្តឹងតវ៉ាទាមទារ របស់អ្នកស្រី កែវ សុវណ្ណារី គឺជាទង្វើដើរចេញពីគន្លងច្បាប់ ដែលរដ្ឋសភាជាតិបានអនុម័ត មិនគួរចំណាយពេលអត់ ប្រយោជន៍ទៅគិតរឿងល្ងង់ខ្លៅបែបហ្នឹងឡើយ ៕