ប្រជាពលរដ្ឋជាង១០០នាក់ មានការភ្ញាក់ផ្អើល និងផ្ទុះការតវ៉ា លើការសម្រេចរបស់តុលាការ

ប្រជាពលរដ្ឋជាង១០០នាក់ មានការភ្ញាក់ផ្អើល និងផ្ទុះការតវ៉ា លើការសម្រេចរបស់តុលាការ

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋជាង១០០នាក់ តំណាងឲ្យជាង៣០០គ្រួសារ ផ្ទុះការតវ៉ានៅមុខ សាលាក្រុងប៉ោយប៉ែត ដោយបានឃើញ មន្ត្រីខិលខូចមួយចំនួន ផ្សំគំនិតគ្នា:គ្រោងវាស់ដី ពួកគាត់មានទំហំ៤ម៉ឺនម៉ែត្រការេ ដែលរស់នៅស្របច្បាប់ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ស្របពេលដែល គណៈបក្សនយោបាយ ចុះយុទ្ធនាការបោះឆ្នោតអាណត្តិទី២ ។
ប្រជាពលរដ្ឋផ្ទុះការតវ៉ា នៅក្រុងប៉ោយប៉ែតនោះ បាននិយាយស្របគ្នាថា ដីដែលគេបំរុងវាស់វែងនោះ មានទំហំ៤ម៉ឺនម៉ែត្រការ៉េ នៅចំណុចមុខការ៉ាអូខេ(នាគទិព្ធ) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពួកគាត់បន្តថា មូលហេតុដែលបណ្តាលឲ្យ មានការតវ៉ានេះ ពីព្រោះមន្ត្រីមួយចំនួន នៅក្នុងខេត្តនិងក្រុង ចុះវាស់វែងដីពួកគាត់ ដោយមិនបាន ជួនដំណឹង ដល់ប្រជាពលរដ្ឋមុន ព្រមទាំងមិនសហការជាមួយ អាជ្ងាធរមូលដ្ឋាន ។ ដីដែលពួកគាត់រស់នៅ រាល់ថ្ងៃនេះ បានកាប់ឆ្ការតាំងពីឆ្នាំ១៩៩២ ដោយមានអាជ្ងាធរ ភូមិ ឃុំ ស្រុក ខេត្តទទួលស្គាល់ ចេញប័ណ្ណកម្មសិទ្ធ ថែមទៀតផង ។ ចំណែកអ្នកខ្លះបានប្លង់កាន់កាប់ ពីទីក្រុងភ្នំពេញមកដល់សព្វថ្ងៃ ប្រជាពលរដ្ឋភាគច្រើន បានយកប្លង់កាន់កាប់ ដាក់បញ្ចាំនៅធនាគាអេស៊ីលីដា ពុំដែលមានបញ្ហាអ្វី​នោះឡើយ ​។ លុះមកដល់ក្នុងឆ្នាំ១៩៩៣ មានឈ្មោះគឹម សារិន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ២០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះញឹប ម៉ែន ភេទប្រុស​អាយុ៧០ឆ្នាំ​អាស័យដ្ឋានផ្ទះលេខ៧៥ ផ្លូវលេខ២ ភូមិ២០ឧសភា ខេត្តបាត់ដំបង អះអាងថាដីខាងលើ ជាកម្មសិទ្ធរបស់ពួកគេ ព្រមទាំងយកឈ្មោះឯកឧត្តម នៅភ្នំពេញមកប្រើ ។ ចាប់ពីពេលនោះមក ចេះតែមានបញ្ហារហូត មកដល់សព្វថ្ងៃ ទំនាស់ដីនៅភូមិខាងលើ លោកស ចំរុង អតីតអភិបាលស្រុក អូជ្រៅ បានយល់ស្របថា ប្រជាពលរដ្ឋរស់នៅស្របច្បាប់ មានប្លង់កម្មសិទ្ធ តែអ្នក ទាំងពីរខាងលើ អះអាងថាជាដីរបស់គេ បានលួចធ្វើប្លង់កាន់កាប់ជាន់គ្នា ចុះហត្ថលេខាដោយលោកខៀវ រដ្ឋា អតីតមេឃុំប៉ោយប៉ែតចាស់ អស់សិទ្ធ និងយកត្រាតាមខ្លួនហើយ ពេលនោះសាលាស្រុក អូជ្រៅ បានធ្វើការបដិសេធ ពាក្យកាន់កាប់ដីធ្លី ដោយចេញសេចក្ដីប្រកាស លេខ០៦ប្រ.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ យោងតាមសេចក្ដីប្រកាស របស់សាលាស្រុក  អូជ្រៅ បានចេញដីកាបដិសេធផងដែរ ។ ថ្មីៗនេះសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញដីកាសម្រេចរក្សាការពារ មិនឲ្យភាគីទាំងពីរ ធ្វើសក្មភាពលើដីទំនាស់នេះឡើយ ។ ក្នុងហេតុការផ្ទុះការតវ៉ានេះដែរ លោកកែវ ដារ៉ារស្មី នាយកទីចាត់ការ អន្តរវិស័យសាលា ខេត្តបន្ទាយមានជ័យ. លោកប្រាក់ ប៉ូលី ប្រធានសូរិយោដី និងភូមិបាលក្រុងប៉ោយប៉ែត. លោកម៉ែន សោភណ្ឌ័ អភិបាលរងក្រុងប៉ោយប៉ែត បានធ្វើការពន្យល់និយាយ អំពីផ្លូវច្បាប់ថា លោកទទួលស្គាល់ ប្រជាពលរដ្ឋក្នុងនាមលោក ជាអាជ្ងាធរ ម្យ៉ាងទៀតប្រជាពលរដ្ឋ ទាំងអស់នោះ រស់នៅស្របច្បាប់ និងទទួលសិទ្ធកាន់កាប់ ដីធ្លីដែលអាជ្ញាធរចេញឲ្យថែមទៀត ។

ចំពោះលោកគឹម សារិន និងលោកញឹម ម៉ែន ដែលរងការចោទប្រកាន់ថា រំលោភយកដីប្រជាពលរដ្ឋនោះ អ្នកសារព័ត៌មានយើង ព្យាយាមសុំការបំភ្លឺដែរ តែមិនអាចទំនាក់ទំនងបាន ៕

ដោយៈ វណ្ណា

hiui

ដីប្រជាពលរដ្ឋដែលតុលាការចេញដីការក្សាការពារ

jiuit

ប្រជាពលរដ្ឋមកតវ៉ានៅសាលាក្រុងប៉ោយប៉ែត

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.