ប៉ោយប៉ែតៈ ភូមិខ្ញុំតន្រ្តីលីអូ ដែលបានប្រារពធ្វើឡើង មានខ្មែរមានថៃ កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងវត្តសូរិយារាម ហៅវត្តថ្មី ឋិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីអ្នកស្រុកមកមើល និយាយថា ដោយសារតែយកទីធ្លាវត្ត បង្កើតកម្មវិធីផឹកស៊ី មានចំនួន៣៥តុ ចាប់រង្វាន់ហោកញ្ជ្រៀវពេញវត្ត ធ្វើឲ្យប្រជាពលរដ្ឋ មានការក្ដៅក្រហាយ រហូតអ្នកខ្លះនិយាយថា គួរតែប្ដូដាក់វត្តថ្មីតន្រ្តីលីអូវិញទៅ អ្នកស្រុកបានភ្លយមាត់ទៀតថា គួរតែហៅលោកសង្ឃ នៅក្នុងវត្តខាងលើ មកឆាន់សុរាផង ព្រោះបើកឲ្យក្រុមភូមិខ្ញុំតន្ត្រីលីអូ ប្រគំក្នុងវត្ត នេះហើយដោយសារតែមាន ការបើកដៃរបស់គណៈកម្មការវត្ត ព្រមទាំងចៅអធិការឲ្យតន្រ្តីខាងលើ ប្រគំ និងចង់បានប្រាក់បន្តិចបន្តួច គ្មានគិតពីផលប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាឡើយ ម្យ៉ាងទៀតធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿទៅលើវត្ត និងក្នុងការកសាងកន្លែង សការៈផ្សេងៗទៀតផង ។
ប្រភពបន្តថា ពួកគាត់មិនដែលឃើញសោះ ចំពោះការប្រគំតន្រ្តី និងផ្សព្វផ្សាយស្រាបៀ ផឹកស៊ីហោកញ្ជ្រៀវក្នុងវត្ត នេះជាលើកដំបូង គេហើយ ក៏ជាលើកទីមួយដែរ នៅក្រុងប៉ោយប៉ែត ដែលប្រគំតន្រ្តីផ្សព្វផ្សាយ ផឹកស៊ីហោកញ្ជ្រៀវបែបនេះ ( ញួម) ។
លោកគណៈកម្មការវត្ត សូរិយារាមហៅវត្តថ្មី សៀង ផន ព្រះជន្មាយុ៧០ឆ្នាំ បានមានប្រសាសន៏ តាមទូរសព្ទ័នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ថា ក្រុមហ៊ុនខាងលើ គេបានសុំការអនុញ្ញាតពី អាជ្ញាធរភូមិខាងលើ ពីព្រោះលោកនៅក្រោមឧវាទ អជ្ញាធរដែនដី បើអាជ្ញាធរ មានការអនុញ្ញាតិ លោកមិនថាអ្វីដែរ ព្រោះលោកគ្រាន់តែ ជាគណៈកម្មការតែប៉ុណ្ណោះ ហើយការប្រគំតន្រ្តី របស់ក្រុមហ៊ុនខាងលើ គេប្រាប់ថា គ្រាន់តែប្រគំ ចាប់រង្វាន់តែប៉ុណ្ណោះ មិនបានថាមានផឹកស៊ីអ្វីនោះឡើយ ព្រោះលោកបានទៅផ្ទះ នៅពេលល្ងាច ថ្ងៃដែលចែករង្វាន់ ប្រគំតន្រ្តីមិនបាននៅក្នុងវត្តនោះទេ ។ លោកនុត លី ចៅសង្កាត់ប៉ោយប៉ែត បានមានប្រសាសន៏ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៤ ខែឆ្នាំដដែលថា ការប្រគំតន្រ្តីរបស់ភូមិខ្ញុំតន្រ្តីលីអូ នៅក្នុងវត្តខាងលើនោះ គឺមិនមានច្បាប់អនុញ្ញាតិពី សាលាសង្កាត់ឡើយ ព្រោះគ្រាន់តែប្រាប់ថា ចាប់រង្វាន់ម៉ូតូស្រាបៀតែប៉ុណ្ណោះ ហើយចែកស្រាបៀឲ្យអតិថិជន ហូបសប្បាយ ។ លោកបន្តថា លោកឲ្យអាជ្ញាភូមិខាងលើ ទៅសួរដែរតែមិនដឹងយ៉ាងណា? ហើយបានសិនជាមានច្បាប់អនុញ្ញាតិ ពីសាលាក្រុង
គួរតែឲ្យសមត្ថកិច្ចមក ការពារសុវត្តិភាពជូនដល់ អតិថិជននិងក្រុមតន្ត្រីខាងលើ ។ លោកឃុយ ហៀង អាជ្ងាធរភូមិខាងលើ ប្រាប់តាមទូរសព្ទ័ព្រឹកថ្ងៃដដែលថា ចំពោះការប្រគំតន្រ្តីភូមិខ្ញុំតន្រី្តលីអូ នៅក្នុងវត្តគឺគ្មានច្បាប់អនុញ្ញាតិ ពីអាជ្ងាធរភូមិឡើយ គ្រាន់តែមករកសន្តិសុខ ទៅការពារតែប៉ុណ្ណោះ ហើយការចែកចាយស្រាបៀ នៅក្នុងវត្តខាងលើ ជារឿងរបស់លោកសង្ឃ ចង់បានប្រាក់ពីគេ ៕
អ្នកប្រម៉ាញ់ជាយដែន