ដោយ ៖ ជាតិ
ល្បែងភ្នាល់ទឹកភ្លៀង ដែលមានទីតាំងធំនៅភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិងកំពុងពង្រឹងសាខាភ្នាល់នៅគ្រប់ផ្សារទូទាំងខេត្តបាត់ដំបងតែម្តង ។ កាលពី១០ឆ្នាំមុន សកម្មភាពភ្នាល់ទឹកភ្លៀង ដែលកាន់កាប់ដោយថៅកែ“ឆាយ” ត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា ចុះ បង្ក្រាប រហូតនាំខ្លួនមេខ្លោងយកមកកាត់ទោស ឱ្យ ជាប់ពន្ធនាគារនៅខេត្តបាត់ដំបងថែមទៀតផង ។
ប៉ុន្តែរយៈកាលច្រើនឆ្នាំចុង ក្រោយនេះដោយសារមុខរបរបង្កើតល្បែងភ្នាល់ទឹកភ្លៀងអាចរកចំណូល បានរហូតដល់រាប់លានដុល្លារក្នុងមួយរដូវ ទើបមេឈ្មួញទុច្ចរិតប្រើប្រាស់ទឹកលុយដើម្បីទប់ ស្កាត់ មិនឱ្យរដ្ឋអំណាច ឬសមត្ថកិច្ចលូកដៃចុះបង្ក្រាបដូចពេលមុនឡើយ។
ប្រភពក្រៅផ្លូវការបានឱ្យដឹងថា គ្រាន់តែសម្រាប់ចៅហ្វាយខេត្ត គឺគេហ៊ានចំណាយដល់ទៅបួនខ្ទោះ ធំឯណោះនៅមាននគរបាលនិងកងរាជអាវុធហត្ថរួមទាំងតុលាការផង គឺអាចចំណាយអស់ត្រឹម ២០ ម៉ឺនដុល្លារ ទើបល្បែងភ្នាល់ទឹកភ្លៀងដុះស្លែមួយនេះនៅអាចបន្តលេងដោយសេរីបាន ។
ល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងដែលបង្កើតកន្លែង ភ្នាល់ដូចការិយាល័យទៅហើយនោះគ្មាន អ្វីជាអាថ៌កំបាំងសម្រាប់បិទបាំងភ្នែកសមត្ថកិច្ចនគរបាលក្រោមអំណាចលោក ស ថេត ទៀតបាន នោះទេ ប្រសិនបើគ្មានការឃុបឃិតដើម្បីតែផលប្រយោជន៍ ។ ប្រសិនបើស្ថាប័នសមត្ថកិច្ចកងរាជ អាវុធហត្ថក្រោមអំណាចលោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ មិនបានសើមមាត់ក៏មិនអាចឱ្យដំណើរការ ល្បែងភ្នាល់ទឹកភ្លៀង ប្រព្រឹត្តទៅបានដោយរលូនដូច សព្វថ្ងៃនេះដែរ ។
ពិតណាស់ថាគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺតម្រូវឱ្យបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះល្បែងស៊ីសងជាប្រភពនៃការបង្កឱ្យមានករណីចោរកម្ម លួច ឆក់ ប្លន់ ប៊្រ់ដាប់អាវុធថែមទៀត ផង។ ចុះបើគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលកំណត់ដោយក្រសួងមហាផ្ទៃត្រូវបានអាជ្ញា ធរខេត្តក្រោមអំណាច លោក ប្រាជ្ញ ច័ន្ទ មានតួនាទីពិសេសជាគណៈបញ្ជាការឯក ភាពខេត្តបិទ ភ្នែកធ្វើមិនឃើញបទល្មើសប្រឆាំងទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីតែផល ប្រយោជន៍ទៅហើយនោះ សួរថា ប្រសិទ្ធិភាពនៃគោលនយោបាយ ៥ ចំណុច ដើម្បីធានាដល់ភូមិ ឃុំ មានសុវត្ថិភាពមានន័យអ្វីទៅ។
ក្រោមផ្លាកយីហោល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបង គេសង្កេតឃើញអ្នករត់ការបង់ប្រាក់ឱ្យអ្នក កាសែតតូច-ធំ មិនឱ្យធ្វើការចេញផ្សាយបាន គឺឈ្មោះ អាទូច ប៉ូលិសពាក់ស័ក្តិ ៣ ។ បើលោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តបាត់ដំបងពិតជាអសមត្ថភាពក្នុងការវែកមុខមេល្បែងភ្នាល់ទឹកភ្លៀងដុះស្លែសូម មេត្តាទំនាក់ទំនងទៅកាន់ អាទូចតាមលេខទូរស័ព្ទ ០១៦ ៦៦៦៨២១ ទៅដឹងហើយ ។ ម៉្យាងវិញ ទៀតស្នាដៃក្នុងការចុះបង្ក្រាបគឺអត់បានមកអ្នក កាសែតទេ មានតែលោកអភិបាលខេត្ត លោកស្នង ការ លោកមេបញ្ជាការកងរាជ អាវុធហត្ថខេត្តទេដែលមាន ប័ណ្ណសរសើរពីស្នាដៃព្យួរពេញជញ្ជាំងការិយាល័យទៅហើយនោះទាន ! ៕