ប៉ោយប៉ែត៖ ពលករខ្មែររាប់រយនាក់កំពុងតែដេកចាំរថយន្តថៃមកដឹកជញ្ជួនពួកគេនៅតាម ច្រករបៀង ប្រថុយប្រថាននឹងគ្រោះថ្នាក់ដើម្បីឆ្លងទៅកាប់ឈើក្រញូង នៅក្នុង ទឹកដីថៃ ។ ក្រុមពលករដែលឆ្លងដែន ទៅប្រទេសថៃនោះ គឺទៅតាមច្រករបៀង ភូមិណងចាន់. ឃុំអូបីជាន់. ស្រុកអូជ្រៅ. ខេត្តបន្ទាយមានជ័យ ដែលនៅទីនោះមាន ទាហានជួរមុខ ការពារ ព្រំដែនគោក ដែលគ្រប់គ្រងដោយ លោក តុល សារិន ហៅក្លឹង ដែលគេស្គាល់ថា ជាយោធា ភូមិភាគ៥ ប្រចាំនៅទីនោះ ហើយក្រុមពលករទាំងនោះ កំពុងដេក ចាំមេខ្យល់ រត់ការទាក់ទង ទៅថៃ គេសង្កេតឃើញនាក់ខ្លះ ចងអង្រឹងតាមដុបព្រៃ អ្នកខ្លះទៀតចងដេក នៅក្នុងផ្ទះ អ្នកស្រុក និងមួយចំនួនទៀត នៅចងអង្រឹងដេកតាមម្លប់ ដើមឈើវាលស្រែ ចំណែកពលករ ដែលចេញតាម ច្រករបៀងខាងលើម្នាក់ៗ មានប្រដាប់ ជាប់ខ្លួន ដូចជាពូថៅ កាប់បិតផ្គាក់ ខ្សែរសំរាប់ចងឈើ កង់រទេះ និងភ្លៅរទេះ សម្រាប់ភ្ជាប់កង់ ដែលគេសង្ស័យថា ជារបស់ធ្វើ សកម្មភាព ដឹកឈើក្រញូង ដែលកម្មករទាំងអស់ ដោះចេញពីគ្នា ។ គ្រាដែលអ្នកសារព័ត៌មាន ចុះទៅថតផ្ដិតយករូបភាព យកផ្សព្វផ្សាយ មានទាហាជួរមុខម្នាក់ បានរារាំងប្រើសម្តី មិនគួរ គាប់ ចេតនាចង់ប្រើអំពើហិង្សាទៅលើ អ្នកសារព័ត៌មាន និងក្រុមពលករមួយចំនួន ពន្យុះចង់ ឲ្យប្រើអំពើហិង្សាទៀតផង ។ តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានប្រាប់ថា ក្រុមពលករ ទាំងអស់នោះ មកពីបណ្ដាខេត្តផ្សេងៗ មួយចំនួន ដែលក្រុមពលករទាំងនោះ ចេញទៅកាប់ ឈើក្រញូង ប៉ុន្តែពលករទាំងនោះ ដេកចាំមេខ្យល់ រត់ការទំនាក់ទំនងរថយន្ត មកដឹកជញ្ជួន ម្យ៉ាងដោយមានពលករច្រើន ទើបអ្នកខ្លះបានចេញដំណើរ អ្នកខ្លះទៀតដេករង់ចាំរថយន្តថៃ ដឹកពួកគេទៅធ្វើការ កាប់ឈើក្រញូងផងដែរ ។ ដោយឡែកលោក នេត សារី អគ្គកុងសុលខ្មែរ ប្រចាំស្រុកអារ័ញ ខេត្តស្រះកែវ កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នេះថា
មានពលករខ្មែរប្រុសស្រី ជួបគ្រោះថ្នាក់ចរាចណ៏ នៅក្នុងប្រទេសថៃ បណ្ដាលឲ្យស្លាប់ចំនួន ៧នាក់ និង៩នាក់រងរបូសធ្ងន់ស្រាល ដែលកើតមាន កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នៅស្រុកណងយៃ ខេត្តឈុនបូរី ។ លោកបន្តថា ពលករខ្មែរទាំងនោះ ធ្វើដំណើរដោយ រថយន្តភីអាប់ (វីហ្គោ) ពីព្រំដែនកម្ពុជា.ថៃ ដោយមានល្បឿនលឿន លុះដល់កន្លែងកើតហេតុ រថយន្តរងគ្រោះ បែកកង់មុខ ក៏រេចង្កូតជ្រុលធ្លាក់ ស្នាមភ្លោះតែម្ដង ចំណែកអ្នករងរបួសកំពុង សម្រាកនៅមន្ទីរពេទ្យ កើតហេតុ ។ តែសពពលករទាំងនោះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយដោយលោកកំពុងអោយមន្ត្រីជំនាញចុះទៅកន្លែងកើតហេតុសាកសួររក អត្តសញ្ញាណ។ លោកបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យខ្លះហើយ ជាពលករ ខុសច្បាប់ ៕