សរ ខេង និងសម រង្ស៊ីជួបគ្នានៅក្រោយចូលឆ្នាំ

បើទោះបីមានការអះអាង ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់នៅក្នុង​ពិធីចែក​សញ្ញាប័ត្រ ដល់ក្រុម​និស្សិតថា ការស្រុះស្រួលគ្នា រវាងគណៈបក្សប្រជាជនកម្ពុជា និងគណៈបក្ស​​សង្គ្រោះជាតិ អាចដោះស្រាយបាននៅមុនពេលចូលឆ្នាំក៏ដោយ ប៉ុន្តែលទ្ធិផល​ចុងក្រោយគឺ មិនអាចទៅរួចទេ ។ ផ្ទុយទៅវិញ ប្រភពព័ត៌មានចុងក្រោយ ត្រូវបានគេដឹង​យ៉ាងច្បាស់ថា លោកសម រង្ស៊ីតំណាងឲ្យគណៈបក្សសង្គ្រោះជាតិ និងដឹកនាំ ថា្នក់ដឹកនាំខ្លួន ជួបចរចារជាមួយលោក សរ ខេងតំណាងឲ្យគណៈបក្សប្រជាជនកម្ពុជា​នៅក្រោយ​ចូលឆ្នាំ​ខ្មែររួច ។

នេះអាចចាត់ទុកថា គឺជាលើកទី២ហើយដែលថ្នាក់ដឹកនាំកំពូលនៃ​គណៈបក្ស ប្រជាជនកម្ពុជា និងគណៈបក្សសង្គ្រោះជាតិ ជួបចរចារស្វែងរកដំណោះស្រាយ ដើម្បីឈាន​ទៅរក ការសម្រេចចិត្តមួយដែលអាចទទួលយកបានទាំងអស់គ្នា ។ ព្រោះមានរយៈពេល​៧ខែហើយក្រោយការបោះឆ្នោត ដែលបក្សប្រឆាំងធ្វើពហិការ​មិនចូលរួមប្រជុំ​ក្នុងសភា​ពេញអង្គក្រោមអធិបតីភាព អង្គព្រះមហាក្សត្រ ដើម្បីទទួលបានអភ័យឯកសិទ្ធិ​ជា​តំណាងរាស្រ្ត​ស្របច្បាប់នៅឡើយទេ ។

តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បានផ្ដោតលើ​ជំនួបដែលដឹកនាំដោយឯកឧត្តមសរ ខេង និងឯកឧត្តមសម រង្ស៊ីនៅក្រោយចូលឆ្នាំរួច ពិតជាអាច​​​​​​​​​​​​​​​​​​​​​​​​ទទួលបានលទ្ធិផលល្អ​ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិមួយ ស្របតាម​គោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស ៕

Filed in: ព្រឹត្តិការណ៏នយោបាយ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.