មាន់​និងទំនិញគេចពន្ធ​ចូល​ចេញ​តាម​ច្រក​របៀង ៨៩១ ដែ​ល​គ្រប់គ្រង​ដោយ​មេបញ្ជាការ ហាំ វណ្ណៈ

មាន់​និងទំនិញគេចពន្ធ​ចូល​ចេញ​តាម​ច្រក​របៀង ៨៩១ ដែ​ល​គ្រប់គ្រង​ដោយ​មេបញ្ជាការ ហាំ វណ្ណៈ

ដោយ ៖ ជាយដែន
ទំនិញ​​គេចពន្ធ​នាំចូល​ពី ប្រទេសថៃ កំពុង​សម្រុក​ចូល  ទាំងយប់ ទាំងថ្ងៃ​តាម​ច្រក​នានា  ក្នុងភូមិ​សាស្ត្រ​ព្រំដែន​ឈរជើង  របស់​វរៈ សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ ៨៩១  ក្រោមការ គ្រប់គ្រងរបស់លោក   ហាំ វណ្ណៈ ជាមេបញ្ជាការ ។

គេឃើញសកម្មភាពសម្រុកដឹកជញ្ជូនទំនិញសព្វសារពើឆ្លង ដែន ពីប្រទេសថៃមានសភាព ខ្លាំងក្លាខុសពីសព្វដង ដោយ  គ្មានការ ទប់ស្កាត់បង្ក្រាបណា សោះពីមន្ត្រីជំនាញនានា ជា ពិសេសក្រុម មន្ត្រីនគរបាល របស់លោក ហាំ វណ្ណៈ កំពុង ឈរជើងគ្រប់ប៉ុស្តិ៍ តាមច្រករបៀងទាំងអស់នោះ ។

ប្រភពបានឱ្យដឹងថា នគរបាលការពារព្រំដែនគោកលេខ ៨៩១ដែលឈរជើងនៅចំណុច  ខាងត្បូងផ្លូវជាតិលេខ ៥ ក្រោម ការគ្រប់គ្រងនិងបញ្ជាដោយ លោក ហាំ វណ្ណៈមេបញ្ជាការប៉ូលិសការពារព្រំដែនគោកលេខ៨៩១បានបណ្តែត បណ្តោយ  ឱ្យកូនចៅក្រោមឱវាទឃុបឃិត ជាមួយឈ្មួញនាំទំនិញគេចពន្ឋ ចេញចូលតាមច្រករបៀងដូច គេហែរកឋិន នាពេល យប់ ។

មន្ត្រីប៉ុស្តិ៍ច្រករបៀងនិមួយៗ  បែរជាសប្បាយនឹងរាប់ក្បាល ឡានដឹកទំនិញគេចពន្ឋយក លុយទៅវិញទង្វើនេះគឺផ្ទុយពី បទបញ្ជា និងការណែនាំរបស់  ស្នងការខេត្តបន្ទាយមានជ័យ។

គេសង្កេតឃើញថា ចាប់ពី  ចំណុចមាត់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត រហូតដល់ច្រកអូរ  ល្ហុងក្នុងភូមិសាស្ត្រខាងត្បូងផ្លូវ ជាតិលេខ ៥ លោក ហាំ វណ្ណៈ  មេបញ្ជាការបានរាយកូនចៅ  ប្រចាំច្រកឆ្លងចេញចូលតាម បន្ទាត់ព្រំដែនដូចជា លោក   ណុល ម៉ាប់ ហៅ ខ្លាធំ បុរស  មាឌធំខ្មៅម្នាក់នេះជាមេប៉ុស្តិ៍ ប្រចាំច្រកដើមពោធិ៍ មានការ ចរាចរបើកដៃឱ្យពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ផងដែរ។  នៅចំណុចច្រកបុរីថ្មីស្ថិតក្នុង ភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត  ច្រកនេះគ្រប់គ្រងដោយលោក  ភោគ វិបុល  ច្រកមួយនេះគេ អាចនិយាយបានថា ជាប៉ុស្តិ៏  លេខ ១ សម្រាប់វរៈការពារព្រំ  ដែនគោកលេខ៨៩១ ពីព្រោះ លោក ភោគ វិបុល មានជំនាញ  ខាងកាប់ដាវក្នុងការនាំទំនិញ ល្អៗគេចពន្ឋដូចជាហ្គាសយ៉ាង ច្រើនបំផុតនិងរបស់ សំខាន់ផង ដែរ ។

លោក ភោគ វិបុល បាន ធ្លាប់នាំទំនិញឆ្លងដែនដែលត្រូវ បានមន្ត្រីជំនាញនានា ចុះចាប់  និងទប់ស្កាត់ជាច្រើនដងនា ពេលកន្លងមក ដូចជាសត្វមាន់ រស់ធុងហ្គាសតាមអំពើចិត្ត ហើយធ្លាប់ត្រូវបានមន្ត្រីជំនាញ  ចុះចាប់ជាច្រើនលើកច្រើន សារ ។ បើទោះជាមានការ  បង្ក្រាបជាច្រើនសារ ក៏លោក  ភោគ វិបុល កាន់តែប្រព្រឹត្តបទ  ល្មើសលើសមុន ។

ច្រករបៀងមួយទៀតគឺច្រក  ដើមអង្ក្រងដែលគ្រប់គ្រង ដោយលោក សុខ គឿន ដែល ជាកូនចៅលោក ភោគ វិបុល  មានជំនាញខាងនាំសត្វមាន់ រស់ និងបក្សាបក្សីគ្រប់ប្រភេទ  ពីប្រទេសថៃចូលទឹកដីខ្មែរគ្មាន ការត្រួតពិនិត្យពីមន្ត្រី ពេទ្យសត្វ អ្វីឡើយ ។

ការនាំចូលខាងលើនេះធ្វើ ឱ្យមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្តិភាព ប្រជាពលរដ្ឋខ្មែរ  ងាយឆ្លងជំងឺផ្តាសាយបក្សី ។  ក្រៅពីច្រករបៀងខាងលើនេះ  នៅមានច្រករបៀងជាច្រើន ទៀត ដូចជាច្រកធឹមណាង  ដែលកំពុងប្រព្រឹត្តទង្វើដូចៗគ្នា នេះដែរ ការបណ្តែតបណ្តោយ  ឱ្យមានការរត់ពន្ធទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ដែលគ្មានវិធាន ការទប់ស្កាត់ពី ប្រធាន អង្គភាព  លោក ហាំ វណ្ណៈ មេបញ្ជា ការវរៈសេនាតូចនគរបាលការ ពារព្រំដែនគោកលេខ៨៩១  នេះគឺបានធ្វើឱ្យ រដ្ឋបាត់ចំណូល  ពន្ធជាច្រើនដែលប្រការនេះ ទាមទារឱ្យមន្ត្រីជំនាញពាក់ព័ន្ធ នានានិងថ្នាក់លើគួរមានវិធាន ការលុប​បំបាត់ ជាបន្ទាន់កុំឱ្យ មានភាពអាណាធិប្បតេយ្យ ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.