ដោយ ៖ ដុំ សំបូរ
មន្ត្រីជល់ផលប៉ោយប៉ែត កាលពីវេលាម៉ោង ៨ យប់ ថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១៤ ចាប់ បានអណ្តើកនាំចូលពីថៃពីរ ការ៉ុង នៅ ចំណុច កន្លែងលក់ សំបុត្ររថយន្តក្រុងតាមបណ្តោយ ផ្លូវជាតិ លេខ ៥ មុខវត្តបាលិ- លេយ្យ ភូមិក្បាលកោះ សង្កាត់ -ក្រុង ប៉ោយប៉ែត មន្ត្រីជលផល បានស៊ីសស៊ុសជាមួយឈ្មួញយក លុយ ២៣០០០បាត (ស្មើ ៦០០ដុល្លា) រួចដោះលែងវិញ ទាំង យប់ឱ្យឈ្មួញនាំយកអណ្តើក ទាំងនោះទៅលក់តាមបណ្តា ខេត្ត បានតាមសប្បាយ ។ ស្ថិត ក្រោមតំណក់ទឹកភ្នែករលីងរលោង របស់ស្ត្រីវ័យសែប្លាយ ម្នាក់សុំមិនបញ្ចោញឈ្មោះបាន អះអាង ថា គាត់ត្រូវបានមន្ត្រី ជលផលមួយក្រុមនៅក្រុង ប៉ោយប៉ែតមានគ្នាប្រមាណ ៤ នាក់ ស្លៀកពាក់ស៊ីវិលបានមក សម្លុត គម្រាមចាប់គាត់ដាក់គុក ព្រោះគេដឹងថាគាត់រកស៊ីដឹក អណ្តើកពីជាយដែនថៃទៅលក់ នៅរាជធានីភ្នំពេញ ។
ស្ត្រីដដែលរូបនេះ បានរៀប រាប់បន្ថែមថា អណ្តើកទាំង នោះគឺគាត់ទិញពីផ្សារថៃក្នុង តម្លៃ១៥០០បាត អណ្តើកជាង ៣០ក្បាល យកចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីនាំយកទៅឱ្យម៉ូយតាម ភោជនីយ៍ដ្ឋាននៅរាជធានី ភ្នំពេញ ។ ពេលដែលគាត់ មក ដល់កន្លែងលក់សំបុត្ររថយន្ត ក្រុង ស្រាប់តែមានក្រុមជល ផលមករករឿងគាត់និងឃាត់ គាត់យកទៅសួរនាំនៅស្នាក់ ការរបស់ពួកគេខាងក្រោយផ្ទះ សំណាក់ភ្នំពេជ្រហើយការសួរ នាំនោះ គ្មានសួរនាំអីក្រៅពី គម្រាមកំហែងយកគាត់ញាត់ គុក បើមានលុយបង់ឱ្យ ពួកគេ ១០០០ដុល្លាទើបរួចខ្លួន ។
ដោយភ័យខ្លាចមន្ត្រីជល ផលប៉ោយប៉ែតធ្វើបាបគាត់ទៅ សុំខ្ចីលុយគេទាំងយប់មកបង់ឱ្យ មន្ត្រីទាំងនោះដែលត្រូវរ៉ូវគ្នា ក្នុងតម្លៃ២៣០០០បាត(ស្មើ ៦០០ដុល្លា)ទើបគេដោះលែង គាត់ឱ្យមានសេរី ភាពវិញ ។
ឈ្មួញរូបនេះបានបញ្ជាក់ថា របរនេះមិនមែនគាត់ទើបតែ រកស៊ីទេ គាត់រកស៊ីមកយូរ ហើយបង់លុយឱ្យអស់លោក តែ រហូតហើយថ្ងៃនេះចាប់ អណ្តើកគាត់គឺដោយសាររឿង មិនត្រូវថ្លៃគ្នា ។
ជុំវិញករណីនេះ លោក សី ស៊ីល័យ នាយសង្កាត់រដ្ឋបាល ជលផលប៉ោយប៉ែតបានឱ្យដឹង តាមទូរស័ព្ទថា ពិតជាមាន ករណីនោះមែនហើយការ ពិន័យប្រាក់ពីស្ត្រីរូបនោះក៏មាន ដែរ តែយើងពិន័យ តាមតម្លៃ ទីផ្សារ គ្រាន់បានចែកគ្នាចាយ បន្តិចបន្តួចនិងមួយចំនួនបង់ជូន រដ្ឋ ។ និយាយបានតែត្រឹមហ្នឹង លោក សី ស៊ីល័យ ក៏ប្រាប់ថា គាត់មានធុរៈរវល់កម្ម វិធីឡើង ផ្ទះមិត្តភក្តិកុំនិយាយច្រើនអី ក្រែងបែករឿងដល់កាសែត ផ្សេង ចាំព្រឹកជួបគ្នា ។
លុះថ្ងៃទី១២ ខែមិនា ឆ្នាំ ២០១៤នេះ លោក សី ស៊ីល័យ បានទូរស័ព្ទមកភ្នាក់ងារប៉ុស្តិ៍ លេខ ៣ ប្រចាំខេត្តបន្ទាយមាន ជ័យ ដោយលក្ខណៈមើលងាយ ថា(នៅឱ្យស្ងៀមទៅខ្ញុំឱ្យលុយ ក្រុមអ្នកយកព័ត៌មានប៉ុស្តិ៍លេខ ៣ឯង ២០ ដុល្លា ចាក់សាំង) ។
នេះសរបញ្ជាក់ឱ្យឃើញថា អំពើរពុករលួយ របស់ក្រុមមន្ត្រី ជលផលប៉ោយប៉ែតពិតជាមាន យ៉ាងច្បាស់ឥតប្រកែកបាន ឡើយ ។ បើយើងពិតជាមន្ត្រី អនុវត្តន៍ច្បាប់មែនហេតុអ្វីមិន ធ្វើការតាមតួនាទីឱ្យបានល្អទៅ? ចំពោះការបង្ក្រាបបទ ល្មើស ជំនួញសត្វអណ្តើកនិងឃាត់ ឈ្មួញយកទៅសួរនាំនេះស្ថាប័នតុលាការ ដែលមានលោក ផាន់ ភីរម្យ ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តបន្ទាយ មានជ័យបានឱ្យដឹងតាមទូរស័ព្ទ ថា លោកពុំបានទទួលរបាយ ការណ៍ឬការ សុំអនុញាតិពី ស្ថាប័នសង្កាត់រដ្ឋបាលជលផល ប៉ោយប៉ែតថាអង្គភាពខ្លួនចុះ បង្ក្រាបបទល្មើសឬឃាត់ខ្លួន មនុស្ស យក មកសួរនាំទេ ។
លោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យ គួរមើលចំណុចខ្វះចន្លោះនិង អំពើរពុករលួយរបស់ពួកមន្ត្រី ជល ផលប៉ោយប៉ែតផង សកម្មភាពទាំងនេះហើយដែលធ្វើឱ្យ គេរិះគន់ថាថ្នាក់ដឹកនាំធ្វើការមិនល្អ ។ បើលោកនៅតែ បណ្តោយ តទៀតសកម្មភាព របស់មន្ត្រីទាំងនេះនឹងក្លាយជា វប្បធម៌ចាក់ឬសមិនអាចគាស់ កកាយបានដល់ពេលនោះ ប្រជាពលរដ្ឋក្តៅក្រហាយដោយសារ មន្ត្រីមួយក្តាប់នេះ អាចធ្វើឱ្យ បាត់បង់សន្លឹកឆ្នោតកាន់តែ ច្រើនជាងនេះមិនខាន ៕