ប៉ោយប៉ែតៈ រដូវចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ជិតឈានចូលមកដល់ ចំណែកពលករខ្មែរ ដែលទៅរកកាងារធ្វើ នៅប្រទេសជិតខាង ក៏បានសម្រុកមកប្រទេស របស់ខ្លួនវិញដើម្បីជួបជុំ បងប្អូនញ្ញាតិមិត្តរាប់រយនាក់ ក្នុងមួយថ្ងៃ តាមច្រករបៀងក្នុងក្រុងប៉ោយប៉ែត ចំណែកតម្លៃសំបុត្ររថយន្តក្រុង ឡើងថ្លៃកប់ពពក ពីប៉ោយប៉ែតភ្នំពេញ មានតម្លៃ៤០០បាត ស្មើនឹងជាង៥ម៉ឺនរៀល បើតម្លៃធម្មតាស្មើ៣០០០០រៀល ។ ចំណែករថយន្តតាក់ស៊ីវិញ ក៏មានតម្លៃខ្ពស់ខ្លាំងណាស់ដែរ គឺប៉ោយប៉ែតបន្ទាយមានជ័យ ២ម៉ឺនរៀលតម្លៃធម្មតាតែ ១ម៉ឺនរៀលតែប៉ុណ្ណោះ នេះបើតាមកាអះអាង ពលករខ្មែរដែលឆ្លងដែន មកស្រុកវិញម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ។ ពួកគាត់បន្តថា កាវិលត្រលប់មកស្រុកកំណើតវិញ មានការលំបាក ពីព្រោះការឆ្លងដែន តាមច្រករបៀងនិមួយៗ ក៏ត្រូវចំណាយប្រាក់ច្រើនថែមទៀត ទាំងសមត្ថកិច្ចថៃនិងខ្មែរ ។ ចំពោះរថយន្តសាំយ៉ុង១២កៅអីវិញ ដែលធ្វើដំណើរទៅតាម បណ្ដាខេត្តនានា ក្នុងប្រទេសនោះមិនសូវជា ឡើងតម្លៃប៉ុន្មានឡើយ ករណីខាងលើនេះ គេមិនដែលឃើញសមត្ថកិច្ច ជម្នាញ រីឯអាជ្ញាធរណាម្នាក់ មានវិធានការចំពោះ បញ្ហានេះឡើយ ។ ពលករចំណាកស្រុកទាំងនោះ គេសង្កេតឃើញទៅតាម បេនលក់សំបុត្រ រថយន្តក្រុង មួយចំនួននៅក្រុងប៉ោយប៉ែត មានច្រើនខុសពីធម្មតា ។ ទាក់ទិននឹងបញ្ហា តម្លៃសំបុត្រ ខាងលើលោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងនិយាយថា លោកបានកោះប្រជុំម្ចាស់ក្រុមហ៊ុន លក់សំបុត្ររថយន្តក្រុងទាំងនោះ រូចមកហើយ គឺសុំឲ្យលក់តម្លៃសំបុត្រ ធម្មតាតែប៉ុណ្ណោះ បើសិនជាក្រុមហ៊ុនណា លក់ខុសតម្លៃពីសៀវភៅបន្ទុកទេនោះ គឺទទូលខុសត្រូវចំពោះមុខច្បាប់ ។ លោកបន្តថា ចំពោះរថយន្តតាក់ស៊ីវិញនោះ មិនអាចគ្រប់គ្រងបានទេ ពីព្រោះវាឋិតក្រៅប្រព័ន្ធ សារធារណៈ ។ ការសុំឲ្យពលរដ្ឋខ្មែរទាំងអស់ មិនថាពលករនោះទេ គឺចួលរួមរាយការណ៍ ផ្ដល់ព័ត៌មានស្ដីពីរថយន្តក្រុង លក់សំបុត្រថ្លៃមកអាជ្ញាធរ ដើម្បីមានវិធានការ ទប់ស្កាត់ភ្លាមៗ ។
អ្នកប្រម៉ាញជាយដែន
ពលករចំណាកស្រុកវិលត្រលប់មកស្រុកកំណើតក្នុងរដូវបុណ្យចូលឆ្នាំ