រដ្ឋបាល​សាលា​ស្រុក​វាលវែង​កោះ​ហៅ​ភ្នាក់ងារ​សារព័ត៌មាន​«ជាតិ»​ក្នុងន័យ​គំរាម

រដ្ឋបាល​សាលា​ស្រុក​វាលវែង​កោះ​ហៅ​ភ្នាក់ងារ​សារព័ត៌មាន​«ជាតិ»​ក្នុងន័យ​គំរាម

ដោយ ៖ រ៉ាយ ភុន
បន្ទាប់ពីសារព័ត៌មានជាតិ ចុះផ្សាយអត្ថបទ ក្រោមចំណង់ជើង “សេចក្តីជូនដំណឹងសាលាស្រុកវាលវែងរឹបអូសយកដី ពលរដ្ឋ ៦គ្រួសារ គឺបានរំលោភលើការសម្រេច របស់សម្តេចនាយក រដ្ឋ មន្ត្រី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន” រួចមក ត្រូវបានលោក អ៊ុំ ស៊ីម ហៅរ៉ន ប្រធានរដ្ឋបាលសាលាស្រុក ទូរស័ព្ទមកកាន់ ចាង ហ្វាងកាសែត «ជាតិ» ដើម្បីសុំលេខភ្នាក់ងារសារព័ត៌មានជាតិ ឈ្មោះ  រ៉ាយ ភុន ។

លោក អ៊ុំ ស៊ីម បានបញ្ជាក់ថា ការសួររកលេខទូរស័ព្ទរបស់ រ៉ាយ ភុន គឺក្នុងគោលបំណងសុំឱ្យមានកិច្ចសហការគ្នាជា មុន បន្ទាប់ពីសម្រេចចិត្តចុះផ្សាយ ទៅលើអត្ថបទដែលពាក់ព័ន្ធ ទៅនឹងសកម្មភាពសាលាស្រុកវាលវែង ។

បន្ទាប់ពីទទួលបានលិខិតកោះអញ្ជើញលោក រ៉ាយ ភុន បានទៅកាន់សាលាស្រុកដោយ លោក អ៊ុំ ស៊ីម ណាត់ជួបតែ ពីរនាក់នៅក្នុងបន្ទប់ រួចបញ្ជាក់ប្រាប់ថា មុននឹងធ្វើការចុះផ្សាយអ្វីមួយពាក់ព័ន្ធទៅនឹងសាលាស្រុក ត្រូវមានកិច្ចសហការ សួរនាំជាមុនសិន ។ ក្រោយមក លោក អ៊ុំ ស៊ីម ហៅរ៉ន បានសម្តែងអការៈមិនសមរម្យដោយជេរប្រមាថថា ប្រជា ពលរដ្ឋនៅ ឃុំអូរសោម ជាពួកអាសរសៃប្រសាទចេះត្រឹមបង្កបញ្ហាចលាចលក្នុងសង្គម ចូលទៅជារឿងនយោបាយ ទៅ វិញ ។

ថ្វីត្បិតថា ប្រជាពលរដ្ឋ ៦គ្រួសារ ដែលរងគ្រោះគាត់ស្រែកឡូឡាក៏ពិតមែន ប៉ុន្តែពួកគាត់មិនមែនជាមនុស្សសរសៃ ប្រសាទ និងបង្កចលាចលក្នុងសង្គមដែលពាក់ព័ន្ធទៅនឹងរឿងនយោបាយដូចការអះអាងរបស់ លោក អ៊ុំ ស៊ីម បាន អះអាងនៅ ពីមុខភ្នាក់ងារសារព័ត៌មានជាតិឡើយ ។ ព្រោះហេតុផលពិត គឺសេចក្តីជូនដំណឹងរបស់សាលាស្រុកវាល វែង ដែលបានដាក់ ឱសានវាទឱ្យពួកគាត់រុះរើលំនៅដ្ឋានក្នុងរយៈពេល ១៥ថ្ងៃ ទើបពួកគាត់សម្រេចចិត្តកាន់បដា តវ៉ាស្រប ពេលវត្តមាន ឯកឧត្តម ហេង ចាន់ជួន ជំនួយការឯកឧត្តម ស៊ុយ សែម ចុះមូលដ្ឋានដើម្បីចង់ដឹងពីសុខទុក្ខប្រជាពលរដ្ឋ ។

ចំពោះករណីដែលចោទថា ប្រជាពលរដ្ឋទាំង ៦គ្រួសារ លោកសរសៃប្រសាទបង្កចលាចលសង្គមពាក់ព័ន្ធទៅនឹងរឿង នយោបាយ គឺគ្រាន់តែជាការលើកឡើងរបស់ លោក អ៊ុំ ស៊ីម ក្នុងនាមមន្ត្រីរដ្ឋបាលសាលាស្រុក ដែលចូលចិត្តលាភ ពណ៌ស ឱ្យទៅជាខ្មៅ ក្នុងគោលបំណងដើម្បីស្វែងរកផលប្រយោជន៍តែប៉ុណ្ណោះ ។ ហើយនៅក្នុងជំនួបជាមួយ ឯកឧត្តម ហេង ចាន់ជួន លោកក៏បានពិនិត្យទៅលើស្ថានភាពទីតាំងផ្ទះប្រជាពលរដ្ឋទាំង ៦គ្រួសារ គឺពិតជាពុំបានប៉ះពាល់ ដល់ដី បរិស្ថាន ឬដីរដ្ឋ អ្វីឡើយទើបលោកសម្រេចឱ្យប្រជាពលរដ្ឋចូលទៅរស់នៅ ក្នុងផ្ទះបងប្អូនជាធម្មតាឡើងវិញ ដោយរង់ ចាំអាជ្ញាធរជាតិដោះ ស្រាយវិវាទដីធ្លីចុះមករៀបចំធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនឱ្យរស់នៅស្របច្បាប់ថែមទៀតផង ។

ព័ត៌មានចុងក្រោយនេះ បន្ទាប់ពីមានអន្តរាគមន៍ពី ឯកឧត្តម ហេង ចាន់ជួន សាលាស្រុកវាលវែងក៏ហាក់បញ្ឈប់ សកម្ម ភាពរបស់ខ្លួនតាមរយៈ ស.ជ.ណ ស្រុកផងដែរ ។ ប៉ុន្តែព័ត៌មានមិនផ្លូវការមួយចេញពីសាលាស្រុកវាលវែង ត្រូវ បានគេ អះអាងឱ្យដឹងថា សាលាស្រុកកំពុងបើកកិច្ចប្រជុំរៀបចំកម្លាំងដើម្បីចុះរុះរើផ្ទះប្រជាពលរដ្ឋទាំង ៦គ្រួសារ ដោយមិនចាំ បាច់ ជូនដំណឹងនាំដឹងឮដល់អ្នកកាសែតទៀតនោះទេ ។ ប្រសិនបើជាផែនការសាលាស្រុកវាលវែង ពិតមែនដោយ សូម្បីតែ សំណូមពររបស់ ឯកឧត្តម ហេង ចាន់ជួន ក៏អភិបាលស្រុក ឆេ ឈីវ ហ៊ានអនុវត្តរំលោភដែរនោះ សង្ស័យថា ដីប្រជាពលរដ្ឋទាំង ៦គ្រួសារ ត្រូវបានគេទទួលលុយកាក់អស់ហើយទេដឹងទាន ។ ព្រោះអារឿងទាយអត់ក្បួន គឺច្រើន ឆុតណាស់ បើឆ្លើយមិនច្បាស់សូមរង់ចាំអាននៅលេខក្រោយទៀតទាន !… ៕

cheat_001w

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.