គោយន្តកែច្នៃ ដឹកដំឡូងបើកលឿន កៀរម៉ូតូក្រឡាប់ផ្ងារជើង

គោយន្តកែច្នៃ ដឹកដំឡូងបើកលឿន កៀរម៉ូតូក្រឡាប់ផ្ងារជើង

រតនគិរីៈ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងកាលពី វេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី​២៦ ខែមិនា ឆ្នាំ២០១៤ នៅត្រង់ចំណុចផ្លូវចុះទួល បឹងកំសាន្ត ដែលហេតុការណ៍នេះ បណ្តាលមកពី គោយន្តកែច្នៃ គ្មានស្លាកលេខ មួយគ្រឿង  ដឹកដំឡូងបើកបរ ទិសស្របគ្នាជាមួយម៉ូតូ  ពីផ្លូវស្រុកអូរជុំ  ចូលមក​ក្រុងបានលុង  ហើយមកដល់ ត្រង់ចំណុចកើតហេតុ ផ្លូវចុះទួល ហើយកែងទៀតផង ជាហេតុ ធ្វើឲ្យគោយន្តកែច្នៃ ដឹកដំឡូងទៅប៉ះម៉ូតូ ដែលកំពុងតែជិះ ទិសដៅស្របគ្នា បណ្តាលឲ្យ រងបួសធ្ងន់ និង​ស្រាលចំនួន៦នាក់ ។ បើតាមអ្នកឃើញ ហេតុការណ៍ក្រឡាប់ គោយន្តកែច្នៃដឹកដំឡូងនេះ បានឲ្យដឹងថា  គោយន្តបើក​ក្នុង ល្បឿនលឿន​ ហើយផ្លូវចុះទួល  និងកែងផងបណ្តាលឲ្យ ក្រឡាប់មកលើម៉ូតូ ម៉ាកស៊ីរ៉ូសគ្មានស្លាកលេខ​ដែលជិះទិសដៅស្របគ្នា  ធ្វើឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បាក់ជើងនិងបាក់ចង្កេះ ចំណែកឯតៃកុងគោយន្ត  រួមនិងកម្មករចំនួន៥នាក់ រងក៏របួសធ្ងន់  ស្រាលផងដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល ការិយាល័យចរាចរ ផ្លូវគោកខេត្តសហការ ជាមួយប៉ូលិសមូលដ្ឋាន ដឹកយកអ្នករងរបួស ទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសង្គ្រោះ បន្ទាន់ភ្លាមៗផងដែរ ៕

ដោយៈ តាំង ឧសារ

jkl l;[

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.