ផ្ទុះជម្លោះរវាងអ្នកប្តូរប្រាក់ចល័ត និងទីតាំងសាខាលក់សំបុត្ររថយន្តក្រុង

ផ្ទុះជម្លោះរវាងអ្នកប្តូរប្រាក់ចល័ត និងទីតាំងសាខាលក់សំបុត្ររថយន្តក្រុង

ប៉ោយប៉ែតៈ ស្រ្តីប្ដូរប្រាក់ចលត័ម្នាក់ បានផ្ទុះជម្លោះជាមួយ សាខាលក់សំបុត្រ រថយន្តក្រុងយីហោ (លីហុង) គ្រាដែលអ្នកដូរលុយរូបនោះ ទៅប្ដូរប្រាក់ក្បែរទីតាំង ឲ្យពលករចំណាកស្រុក មកពីប្រទេសថៃ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។ កាលពី វេលាម៉ោង ៨ និង៣៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិលេខ៥ ឋិតក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្រ្តីដែល មានជម្លោះ ខាងលើមានឈ្មោះ ធៀម ធីតា អាយុ៣៤ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងខាងលើ ។ បើតាមការអះអាង របស់ស្រ្តីរូបនោះ ប្រាប់ថា មុនកើតហេតុរូបនាង បានមកប្ដូរប្រាក់ឲ្យពលករ ចំណាកស្រុក ដែលមកពីប្រទេសថៃ ដែលមានឈ្មោះ ទុយ តុលា ភេទប្រុស អាយុប្រហែលជាង២៩ឆ្នាំ ជាម្ចាស់ទីតាំង សាខាខាងលើ លក់សំបុត្ររថយន្ត ដែលមានចរិកច្រងេងច្រងាង មិនឲ្យរូបគាត់ ប្ដូរប្រាក់ឲ្យពលករ ចំណាកស្រុកដែលវិលពី ប្រទេសថៃមកកម្ពុជាវិញ ម្យ៉ាងទៀត ឈ្មោះ ទុយ តុលា តែងតែកិបកេងប្រវ័ញ្ច លក់សំបុត្ររថយន្តក្រុង ឲ្យពលករ ចំណាកស្រុក ធ្វើដំណើរទៅភ្នំពេញ មានតម្លៃខ្ពស់សំបុត្រ១ ក្នុងតម្លៃ៤៥០បាត ស្មើលុយខ្មែរជិត៦ម៉ឺនរៀលទៅហើយ ហើយលុយខ្មែរមិនយកទេ យកតែប្រាក់បាត ។ ស្រ្តីរូបនោះបន្តថា ចំពោះពលករចំណាកស្រុក ដែលវិលត្រលប់មកពី ប្រទេសថៃ ចូលប្រទេសរបស់ខ្លូនវិញនោះ ត្រូវក្រុមបក្ខពួក ដឹកពីព្រំដែនតាមម៉ូតូឌុប យកមកចូល ក្នុងទីតាំង ខាងលើតែងតែ យកអ៊ីវ៉ាន់ចូលក្នុងផ្ទះ មិនឲ្យចេញទិញសំបុត្រ កន្លែងផ្សេង ឡើយ ហើយក៏មិនឲ្យប្ដូរប្រាក់ កន្លែងផ្សេងដែរ ម្យ៉ាងធ្វើឲ្យផ្លូវជាតិលេខ៥ មានការតូច ចង្អៀត បង្ករការកកស្ទះ ខណៈរថយន្តមកចត  ដាក់ពលករពាសពេញផ្លូវ ធ្វើឲ្យសមត្ថកិច្ច ឈឺក្បាល ។ នេះជាទង្វើមួយ ដែលធ្វើឲ្យមានអសន្តិសុខ លើដងផ្លូវ ។ ពាក់ព័ន្ធរឿងរ៉ាវខាងលើ លោក ទុយ តុលា រងនូវការចោទប្រកាន់ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានឡើយ ព្រោះមិនស្គាល់ លេខទូរស័ព្ទ ។ បញ្ជាក់ៈ ម្ចាស់ទីតាំងខាងលើ ពេលអ្នកសារព័ត៌មាន ទៅថតផ្ដិតយករូបភាពជនរូបនោះ តែងតែថតអ្នកសារព័ត៌មានវិញជារឿយៗ ៕

អ្នកប្រម៉ាញជាយដែន

 k;o ;pj

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.