មន្ត្រីប៉ូលីសបុស្តិ៍ ច្រករបៀង១៩ ឃុបឃិតជាមួយឈ្មួញ រកស៊ីបទល្មើសឈើ ប្រណិតខុសច្បាប់

មន្ត្រីប៉ូលីសបុស្តិ៍ ច្រករបៀង១៩ ឃុបឃិតជាមួយឈ្មួញ រកស៊ីបទល្មើសឈើ ប្រណិតខុសច្បាប់

ខេត្តរតនគិរីៈ មន្ត្រីប៉ូលីសប្រចាំការ នៅប៉ុស្តិ៍ច្រករបៀង១៩  បាននឹងកំពុងសប្បាយចិត្ត ក្នុងការប្រមូល យកលុយ បានយ៉ាងច្រើនពីមួយថ្ងៃទៅថ្ងៃ ពីអ្នករកស៊ីបទល្មើស ដឹកឈើប្រណិត​ខុសច្បាប់ដែលឆ្លងកាត់ តាមប៉ុស្តិ៍​ច្រករបៀង១៩នេះ  ហើយដោយសារតែ ពូកែខាងរកលុយ ជូនចៅហ្វាយនាយ របស់ខ្លួន ដូចនេះហើយទើប គេ​អាចឈរជើង នៅប៉ុស្តិ៍ច្រករបៀង១៩នេះ បានយ៉ាងដុះស្លែ ។

បើតាមប្រភព ពីក្រុមឈ្មួញមួយចំនួន បានបង្ហើបឲ្យដឹងថា​ ពួកគាត់សង្កេតឃើញថា មានម៉ូតូ ​និងរថយន្ត ដែលប្រព្រឹត្តបទល្មើស ដឹកឈើប្រណិតខុសច្បាប់ យ៉ាងអាណាធិប្បតេយ្យ គគ្រឹកកកគ្រេងមិនឃើញ ប៉ូលីស​ប៉ុស្តិ៍ច្រករបៀង១៩ ធ្វើការទប់ស្កាត់ រឺបង្ក្រាបឡើយ  មានតែដាក់ប៉ុស្តិ៍អង្គុយ រឺចងអង្រឹងចាំ រាប់ក្បាលឡាន ​ដែលដឹកឈើប្រណិត ខុសច្បាប់ឆ្លងកាត់ យកតែលុយប៉ុណ្ណោះ ។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ វេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ក្រុមសារពត៌មាន​បានតាម ថតឡាន ដែលប្រព្រឹត្តនូវបទល្មើស ដឹកឈើប្រណិតដល់ ចំណុចត្រង់ច្រករបៀង១៩ ហើយប៉ូលីស ប៉ុស្តិ៍ច្រក​របៀង១៩  មិនបានសហការ ជាមួយក្រុមសាព័ត៌មានទេ  បែរជាបើកភ្លើងខៀវ ឲ្យឡានដឹកឈើ ប្រណិត​ខុសច្បាប់ ចេញទៅប្រទេសវៀតណាម យ៉ាងរលូន ៕

ដោយៈ  តាំង ឧស្សា

klko

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.