អគ្គីភ័យលេបត្របាក់ ឃ្លាំងស្តុកខោអាវគីប បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់

អគ្គីភ័យលេបត្របាក់ ឃ្លាំងស្តុកខោអាវគីប  បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់

បន្ទាយមានជ័យៈ  ​នៅវេលាម៉ោង៣: ៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែ​មីនាឆ្នាំ២០១៤   មានអគ្គីភ័យឆាបឆេះ ឃ្លាំងស្តុកខោអាវគីបមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ និងក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះមានឈ្មោះ ចែ មុំ អាយុ២៩  ឆ្នាំ  និង  ប្ដីឈ្មោះ ប្រុស ។ ក្នុងហេតុការណ៍ឆេះនេះ បណ្ដាលឲ្យខូចខាតឆេះអស់  ចំនួនជាង១០០  ដុំ ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ការឆេះនេះបណ្ដាលមកពី  ទុស្សសេរ៏ចរន្ត អគ្គីសនី ។ ប្រភពបន្តថា ឲ្យតែដល់ម៉ោងស្មើរហ្នឹង ម៉ោង៣ជាង តែងតែមានការដាច់ភ្លើង  បណ្ដាលមកពីមានក្មេង លួចកាត់ខ្សែរភ្លើង   ខណៈពេលដាច់ភ្លើង លើកនេះក៏ស្រាប់តែ  មានភ្លើងឆាបឆេះតែម្ដង ដឹងដោយសារអ្នករស់នៅជិតខាង ចេញមកបត់ជើង ទើបដឹងក៏  មានការផ្អើលឆោឡោឡើង ។ ក្នុងហេតុការណ៏ឆេះនេះ ត្រូវបានរថយន្តពន្លត់អគីភ័យចំនួន  ២គ្រឿង ជារបស់ក្រុមហ៊ុន កាស៊ីណូត្រូពីកាណា១គ្រឿង និង   របស់ក្រុមហ៊ុន គ្រេនដាយម៉ន ១គ្រឿង ទើបជួយធ្វើ  អន្តរាគមរលត់ទៅវិញ នៅវេលាម៉ោង ៤:១០នាទី ដោយប្រើទឹកអស់ចំនួន ១ធុងកន្លះ  ។  រីឯទំហំនៃការខូចខាត  នៅមិនទាន់ទទួល បានព័ត៌មាន ពិតប្រាកដទេ ៕

jhkl kjlo

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.