រឿងដីធ្លីនៅបាក់ធ្លុក មានចំនួន១០គ្រួសារ ប៉ះជាមួយក្រសួងការពារជាតិ នាយកដ្ឋានអភិវឌ្ឍន៍ វរសេនីយ៍ ឃិន សុខៃ នាយការិយាល័យ បច្ចេកទេស និងគ្រប់គ្រងសម្ភារៈ ។ លោក ឃិន សុខៃ បានទិញដីពីប្រជាពលរដ្ឋ ពីឈ្មោះ សៅ អឿន ភេទប្រុស នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ក្បាលដីលោក ឃិន សុខៃ ៦០០មគុណ៤០០ម ។ គាត់បានទិញប្រជាពលរដ្ឋ ពីឆ្នាំ ២០០៧ ។ លោកមេឃុំ សាក់ ស៊ី(មេឃុំចាស់) ទិញរួចហើយ គាត់ទុកចោល រហូតអស់រយៈពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០១៣ ដល់២០១៤ ត្រូវបានក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងជួន ឲ្យប្រជាពលរដ្ឋនៅថ្ងៃទី១៧ ខែ០៧ ឆ្នាំ២០១២ ស្រាប់តែលោក ឃិន សុខៃ ទើបចេញមុខមកមើលដីរបស់គាត់ ស្រាប់តែប្រជាពលរដ្ឋយកដី។ ក្រោយមកគាត់(ឃិន សុខៃ) បានដាក់ពាក្យ បណ្ដឹង ទៅសាលាស្រុកគូលែន មានលោកអភិបាលស្រុក ប៉ែន ជឹង និងលោកអភិបាលរងស្រុក គូលែន នៃខេត្តព្រះវិហារ លោក ថោង ប៊ុនធាង បង្ខិតបង្ខំឲ្យប្រជាពលរដ្ឋផ្ដិតមេដៃ ទៅឲ្យលោក ឃិន សុខៃ ក្រោយមកទៀត មិនយល់ព្រម តាមសំណូមពរលោក អភិបាលស្រុកគូលែន ថោង ប៊ុនធាងទេ ប្រជាពលរដ្ឋអាស្រ័យ ផលលើដីនេះ កន្លងយូទៅហើយ តាំងពីឆ្នាំ២០១១-២០១២ ។ លោកអភិបាលស្រុក គូលែន ជុំ ពុយ បានមានប្រសាសន៍ថា ដីនេះមិនឲ្យទៅអ្នកណាឈ្នះ ឬចាញ់ ។ គាត់ឲ្យស្មើគ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ បើកវេទិកាសារធារណៈ នៅស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លោកអភិបាលខេត្ត អ៊ុំ ម៉ារ៉ា បាននិយាយឡើងថា ‘‘អ្នកឯងទិញដីអ្នកណា ទៅយកលុយ ពីអ្នកនោះ’’ ។ ប្រជាពលរដ្ឋ អាស្រ័យផលរួចហើយ មិនអាចយកពី ប្រជាពលរដ្ឋទេ ប្រជាពលររដ្ឋខំតវ៉ា ចំនួន១០គ្រួសារ នៅភូមិស្រយ៉ង់ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ឈ្មោះ សាំង គឹមឈាន ភេទប្រុស អាយុ ៣៩ ឆ្នាំ ឈ្មោះ ហេង សំបាល និងឈ្មោះ ពៅ ឈ្មោះ ជា សុធា ឈ្មោះ មុត ផល ឈ្មោះ ចាំ ឈ្មោះ ស្រី មុំ ភេទស្រី អាយុ ៤៣ ឆ្នាំ ឈ្មោះ ហ៊ុយ ស៊ីថា ភេទស្រី អាយុ ៤២ឆ្នាំ លោក ឃិន សុខៃ បានយកត្រាក់ទ័រ ទៅភ្ជួរនៅលើដីប្រជាពលរដ្ឋ ។ ឯកឧត្ដម មាស ភា បានបើកវេទិកាសារធារណៈ នៅភូមិស្រយង់ ប្រជាពលរដ្ឋនិយាយមួយម្នាក់ម្តងៗ ចំនួន១៨នាក់ ឲ្យឯកឧត្តម មាស ភា ដោះស្រាយដីធ្លី របស់គាត់ផង ៕