មហា​​ឯកឧត្តមសួនសិទ្ធីអាង​​ស្បែក​​មន្ត្រីCPP រំលោភយក​​ផ្លូវ​​សាធារណៈ សង្កត់​ក​​ម្ចាស់​ឆ្នោត បន្ត​កំចាយ​​អាសនៈបក្ស​​ប្រជាជន ឱ្យអស់​​រលីង​​នៅក្រោម​​កណ្តាប់ដៃ​បក្ស​សង្គ្រោះ​ជាតិ នៅ​នីតិកាល​​ទី ៦ ខាង​​មុខ

ក្រោយពីបានទទួលដំណឹងពី ប្រជាពលរដ្ឋថា ពួកគាត់ត្រូវទទួលរងនូវ អំពើអយុត្តិធម៌ ដោយសម្តេចនាយករដ្ឋមន្ត្រី ឯកឧត្តម សួន សិទ្ធី ដ៏មហិមា និងគូកនកំពុងរំលោភយកផ្លូវ សារធារណៈ សម្រាប់ពលរដ្ឋធ្វើដំណើរ ថែមទាំងបន្តកំទេចសន្លឹកឆ្នោតបក្សប្រជាជន នៅនីតិកាលឆ្នាំ២០១៨ខាងមុខនេះ ។ បន្ទាប់ពីចុះផ្សាយរួចមក ស្រាប់តែមានការប្រតិកម្ម ចេញពីបក្ខពួក ឬខ្សែស្រឡាយបានហៅទូរស័ព្ទមក ហើយពេលនោះអ្នក ជាប់ខ្សែ ស្រឡាយជាមួយ ឯកឧត្តម សួន សិទ្ធី បាននិយាយថា “ឯកឧត្តមអត់មាន ពាក់ព័ន្ធ រឿងនេះឡើយ” ។ ប៉ុន្តែបើមិនពាក់ព័ន្ធ ម៉េចក៏ម្ចាស់ឆ្នោតប្តឹង ! ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែទទួលរងគ្រោះ ពីឯកឧត្តម សួន សិទ្ធី ដែលមានឥទ្ធិពល និងប្រាក់កំពុងតែរំលោភ យកផ្លូវសាធារណៈ ដែលពលរដ្ឋ ធ្វើដំណើរទៅស្រែចំការ និងដឹកជញ្ជូន កសិផល សូមអំពាវនាវដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមមេត្តាជួយទប់ស្កាត់ នូវទង្វើ ដែលបានរៀបរាប់ ខាងលើនេះផង ។ ទីណាមានទុក្ខ ទីនោះមានសម្តេចតេជោ! ។ ដូចសម្តេចធ្លាប់បាន មានប្រសាសន៍ នៅអាណត្តិនេះថា កែទម្រង់ឱ្យបានស៊ីជម្រៅ ។
គួររំលឹកផងដែរថា កាលពីបោះឆ្នោតកន្លងផុតទៅថ្មីៗនេះ នៅខេត្តកំពង់ចាម មានទាំងអស់ ១៨អាសនៈ CNRP បាន ១០, CPP បាន ៨អាសនៈ ចាញ់សង្គ្រោះជាតិ ។ ប្រសិនបើសម្តេច ហ៊ុន សែន មិនមានវិធានការទប់ស្កាត់ មហាឯកឧត្តម សួន សិទ្ធី នោះទេ បក្សប្រជាជន និងបាត់បង់អាសនៈអស់រលីង នៅនីតិកាលទី ៦ ខាងមុខនេះជាក់ជាពុំខាន ក្រោមកណ្តាប់ដៃបក្សសង្គ្រោះជាតិ កុំថាឡើយ៨អាសនៈ ដូចអាណត្តិនេះ ។
សូមភ្ជាប់នូវពាក្យបណ្តឹងដូចខាងក្រោមនេះ ៖

kjgk

 

Filed in: ព្រឹត្តិការណ៏នយោបាយ
© 8654 La Presse Nationale. All rights reserved. XHTML / CSS Valid.