ផ្លូវជាតិលេខ៤គឺជា ប្រភពសេដ្ឋកិច្ចដ៏ធំផងដែរ ក្នុងប្រទេសកម្ពុជា ដែលលោក ជុន លឹមហាន ដេញថៃ្លបាន ដើម្បីបានសិទ្ឋិក្តោបក្តាប់ផ្លូវជាតិលេខ៤នេះ ហើយមានមន្រ្តីជាច្រើន ស្រក់ទឹកមាត់ចង់មកកាន់កាប់ ផ្លូវជាតិលេខ៤នេះផងដែរ។
លោកជុន លឹមហាន បានដឹកកម្លាំងរបស់ខ្លួនមានឈ្មោះគង្គារផងដែរក្នុងការប្រដេញ ចាប់ឡានដឹកឈើ ដល់ទៅផ្លូវជាតិលេខ២១បេ ក្នុងស្រុកស្អាង ខេត្តកណ្តាល បំពានទៅលើលិខិតបេសកម្ម របស់អគ្គស្នងការនគរបាលជាតិ ។ក៏ព្រោះលោកជុនលឹមហានចង់បានមុខមាត់និ ងការជឿទុកចិត្តពីថ្នាក់លើ។
លោកជុន លឹមហាន បានឡើងតំណែងជាប្រធានប្រតិបត្តិ នៃក្រសួងមហាផៃ្ទ ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ និងកំពង់ស្ពឺ បានចាប់តាំងមន្រ្តី ក្រោមឳវាទ ដើរជម្រិតទារប្រាក់ ពីអ្នករកស៊ីទំនិញគេចពន្ឋ និងដាក់កុងត្រូលជជុះនៅចំណុចភ្នំស្រួច ចាប់រាប់ក្បាលឡាន ដឹកទំនិញទាំងតូច-ធំ ឲ្យចូលបង់លុយមិនខ្វល់ពីការកែទម្រង់ ដ៏ស៊ីជម្រៅរបស់តេជោឡើយ ។ សេចក្តីរាយការណ៏ បានឲ្យដឹងថា ទំនិញមកពីខេត្តកោះកុង និងព្រះសីហនុ សម្រាប់រថយន្តតូចប្រភេទកាមរី តូរីស ឬរថយន្តកូរ៉េ ចំណុះពីរតោនកន្លះ ក្រុមនគរបាលក្រសួងមហាផៃ្ទ ដែលដឹកនាំដោយលោក ជុន លឹមហាន បានបង្ខំឲ្យពួកគេ បង់លុយចាប់ពី៣០០០០ ទៅ៤០០០០រៀល ហើយបើប៉ះចំរថយន្តដឹកជញ្ជូនម្ហូបអាហារ មានជាតិពុលដូចជាជង្គង់មាន់ សាច់មាន់ដែលដឹកជញ្ជូន ម្ហូបអាហារមកពីប្រទេសថៃ តាមខេត្តកោះកុង ជាប្រភេទទំនិញខុសច្បាប់ ត្រូវមន្រ្តី នគរបាល សេដ្ឋកិច្ចក្រោមបញ្ជារបស់លោក ជុន លឹមហាន ធើ្វការគាបសង្កត់ ឲ្យបង់លុយ ទៅតាមតែអំពើចិត្ត របស់ពួកគេមិន ដែលមានការលើកលែងឡើយ ។កូនចៅលោក ជុន លឹមហាន បានដាក់កុងត្រូល ជជុះនៅតាមផ្លូវជាតិលេខ៤ យ៉ាងហោចណាស់២ទៅ៣កន្លែង គឺស្ថិតនៅភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ និងក្នុងភូមិសាស្រ្តខេត្ត ព្រះសីហនុ ទីដែល មានសកម្មភាព ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថៃ្ង ។ ហើយនៅ តាមប៉ុស្តិ៏ ជជុះទាំងពីរបីកន្លែងនេះ មានរថយន្តត្រៀម ប្រដេញឡានដឹកទំនិញ ដែលភ្លេច ចូលបង់លុយ ឬបើកហួសប៉ុស្តិ៏។ លោកជុន លឹមហាន មានទំនាក់ទំនងជាមួយ ឈ្មួញធំៗដែលមានរថយន្ត ដឹកទំនិញប្រភេទខែ្ស មកពីច្រកស្រែអំបិល កែវផុស ស្ទឹងហាវ ទំនប់រលក និងទំនិញមួយចំនួនទៀត ដែលនាំចូលមកពីច្រកអន្តជាតិចាំយាម ខេត្តកោះកុង ឬច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ដែលមានភាពមិនប្រក្រតីបង់ពន្ឋ មិនគ្រប់ចូល ថវិកាជាតិ ។ ពពួកក្រុមឈ្មួញ ត្រូវតែទំនាក់ទំនង សុំការយោគយល់ ឬចរចារ បញ្ហាផលប្រយោជន៏ណាមួយ ដើម្បីកុំឲ្យលោក ជុន លឹមហាន ចាប់កំហុស ឬរំខាន ដល់ការដឹកទំនិញ របស់ពួកគេ(ឈ្មួញ) ។លោក ជុន លឹមហាន ក្នុងមួយខែៗ រាប់ម៉ឺន ដុល្លារ ដែលទទួលលាភសក្ការៈពីពួកឈ្មួញ ដឹកទំនិញគេចពន្ឋ និងខូចគុណភាព ។ ក្រោយពីការរឹតបន្តឹង លើការប្រមូលពន្ឋ គេសង្កេតឃើញ ក្រុមឈ្មួញធំៗនៅតែមាន ឱកាស នាំចូលទំនិញបង់ពន្ឋ មិនគ្រប់យ៉ាង គគ្រឹក គគ្រេងដដែល ជាហេតុនាំឲ្យ មតិជាតិ-អន្តរជាតិ អស់ជំនឿលើការកែទម្រង់ របស់រដ្ឋាភិបាល អាណត្តិទី៥នេះ ក្រោមការដឹកនាំ របស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ៕