ដោយ ៖ វណ្ណា
ប៉ោយប៉ែត ៖ ហ្គាសនិងទំនិញគេចពន្ធគ្រប់ប្រភេទ ដែលចូលមកកម្ពុជា តាមច្រករបៀងទន្សាយអើត ស្ថិតក្នុងភូមិទន្សាយរអឺត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលឆ្លងតាមភូមិសែនសុខ ស្រុកអារញ្ញ ខេត្តស្រះកែវ (ថៃ) ដូចឃើញក្នុងរូបភាពនេះស្រាប់បានដឹកនាំចូលស្ទើរតែរៀងរាល់យប់ ពុំដែលឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា មួយមានវិធានការ សង្ស័យសមត្ថកិច្ចជំនាញទាំង នេះបានផលពីក្រុមឈ្មួញ ។ ដោយសារតែការផ្សំ គំនិតគ្នា ជាមួយសមត្ថកិច្ចដែលប្រចាំនៅទីនោះ ជា មួយក្រុមឈ្មួញ ធ្វើឱ្យបាត់បង់ថវិកាចូលរដ្ឋមួយខែៗ រាប់លានរៀល មិនតែប៉ុណ្ណោះ ធ្វើឱ្យខូចផ្លូវ របស់ប្រជាពលរដ្ឋទៀតផង ។
បើតាមប្រភពព័ត៌មានពីទាហានម្នាក់ ដែលប្រចាំការទីនោះសុំមិនបញ្ចោញឈ្មោះប្រាប់ថាហ្គាសនិង ទំនិញគេចពន្ធ ចេញតមាច្រកខាងលើ គ្រប់គ្រងដោយទៅហានសឹករងស្រុកម៉ាឡៃ ប្រធានប៉ុស្តិ៍ គឺ លោក វី វណ្ណៈ មេល្បាតប្រចាំទីនោះ ហើយការនាំហ្គាសចេញតាមច្រករបៀងនោះ គឺជាក្រុមហ៊ុន ចាន់ណា ផល្លាគ្រុប បានសហការគ្នាជាមួយមេប៉ុស្តិ៍ខាងលើដើម្បីនាំហ្គាសចេញ មិនមែនតែហ្គាស ប៉ុណ្ណោះទេ គឺនៅពេលយប់ មានច្រករបៀងមួយទៀត នៅចម្ងាយពីច្រកខាងលើប្រមាណជាជិតមួយគីឡូម៉ែត្រ ច្រកបៀងមានដើមម៉ៃសាក់គឺការនាំចូលជ្រូកពីប្រទេសថៃ ចូលមកកម្ពុជាផងដែរ ដោយគ្មានមន្ត្រីណាមួយត្រួតពិនិត្យឡើយ ។ ចំណែកហ្គាសទាំងនោះ ពួកក្រុមហ៊ុនគេអះអាងថាមានពន្ធ តែបើសិនជាមានពន្ធ គឺមានតែ ៤០% ក្រៅពីនោះ អត់ពន្ធទាំងអស់ ។ ម៉្យាងទៀត បើមានពន្ធត្រឹមត្រូវ គឺ មានមន្ត្រីជំនាញត្រួតពិនិត្យ មិនមែនហ្គាសទាំងនោះចេញពេលយប់ មានការបិទបាំងរបៀបលួចលាក់យកតង់គ្រប ហើយនិងឃ្លាំងស្តុបដាក់ទុករាប់រយធុង សម្រាប់ដឹកចេញចែកចាយពេញទូទាំងខេត្ត នៅតាមបណ្តាខេត្តផ្សេងៗ ។
លោក វី វណ្ណៈ ទាហានសឹករងម៉ាឡៃ ជានាយប៉ុស្តិ៍ប្រចាំច្រកខាងលើ ប្រាប់តាមទូរស័ព្ទថា ចំពោះហ្គាសចេញតាមច្រករបស់លោក ម្ចាស់អ្នកនាំហ្គាសប្រាប់ថាជារបស់មានពន្ធត្រឹមត្រូវ លោកមិនសូវដឹងទេ តែហ្គាសទាំង អស់នោះ ទើបតែចេញបានបួនដប់រថយន្តតែប៉ុណ្ណោះ ហើយក្នុងមួយរថយន្ត គាត់ទទួលបានប្រាក់ពីម្ចាស់ហ្គាសមួយ រថយន្ត ១ ម៉ឺនរៀល ទៅ ២ ម៉ឺនរៀល ប៉ុណ្ណោះ ។ ចំណែកម្ចាស់ហ្គាស ដែលគេអះអាងថាបានបង់ពន្ធត្រឹមត្រូវតាមច្បាប់ នេះ អ្នកសារព័ត៌មាន យើងទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺដែរ តែពុំអាចទទួលការហៅចូលបាន ៕