គ្រោះថ្នាក់ចរាចររថយន្តក្រុមហ៊ុនOSPដឹកភ្ញៀវបរទេសបុកម៉ូតូស្កុបពីរបួស ធ្ងន់ម្នាក់

គ្រោះថ្នាក់ចរាចររថយន្តក្រុមហ៊ុនOSPដឹកភ្ញៀវបរទេសបុកម៉ូតូស្កុបពីរបួស ធ្ងន់ម្នាក់

បន្ទាយមានជ័យៈ  វេលាម៉ោង ៨.០០នាទីយប់ ថ្ងៃទី១០ ​ខែមីនា ឆ្នាំ២០១៤ មានគ្រោះ ថ្នាក់ចរាចរមួយ កើតឡើងលើកំណាត់ ផ្លូវជាតិលេខ៥  ត្រង់ចំណុចខាងមុខ សណ្ឋាគារនាគ  មាសចាស់ ​ស្ថិតក្នុងភូមិ អូជ្រៅ សង្កាត់និងក្រុង(ប៉.ប៉) ខេត្ត(ប.ជ) បង្កឡើងដោយសារ រថយន្ត របស់ក្រុមហ៊ុន អូអេសភី ដឹកភ្ញៀវបរទេស ពាក់ផ្លាកលេខ ភ ព.៣ក៦៧៧៨ ​បានបុកគ្នាជា មួយម៉ូតូស្កុបពី ពត៌ស សេរីឆ្នាំ២០១១  គ្មានផ្លាកលេខ ក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្ដាល  ឲ្យអូសម៉ូតូ២០ម៉ែត្រ   អ្នកបើកបរម៉ូតូរងរបួសធ្ងន់  ។                                              ​​​​​​​​​  អ្នកបើករថយន្ត មានឈ្មោះ  ប៊ុន  ឡេង  ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅផ្សារដើមថ្កូវ ខ័ណ្ឧចំការមន ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅ ក្នុងបេនឡាន  ។                                                    ​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​  ជនរងគ្រោះអ្នកបើកម៉ូតូ មានឈ្មោះ សាំង  សេងហុង  ភេទប្រុសអាយុ២០ឆ្នាំ ​រស់នៅភូមិ ​បាលិលេយ្យ​២  សង្កាត់និងក្រុងប៉ោយប៉ែត   មុខរបរធ្វើការក្នុងក្រុមហ៊ុនអគ្គីសនី អ៊ាន់កូ   ។     ​​​​​​​​​​​​​​​​​​​​​​​​​​​​​   ប្រភពពីកន្លែងកើតហេតុ  មុនពេលកើតហេតុ គេឃើញរថយន្ត ខាងលើបើកក្នុងល្បឿនល្មម  ក្នុងទិសដៅពីលិចទៅកើត  ដល់ចំណុចកើតហេតុ  ស្របពេលម៉ូតូមកពីទិសខាងកើត ទៅលិច  បានឡើងវ៉ារថយន្តមួយពីមុខ  ក៏វ៉ាក់អ៊ើរថយន្តមកពីមុខ បានចាប់ហ្វ្រាងដួលចូលក្រោម រថយន្តភ្ញៀវខាងលើតែម្ដង   ម៉ូតូជាប់ក្រោមឡាន ទៅមុខលេងរួច  ចំណែកជនរងគ្រោះ  អ្នកបើកម៉ូតូបានពលរដ្ឋឃើញ ហេតុការណ៍ ក៏ជួយចាប់អូសចេញពីក្រោមឡាន បង្កឲ្យរងរបួស ប្រអប់ដៃស្ដាំជាទម្ងន់   និងរបួសខ្លួនប្រាណយ៉ាងខ្លាំង   ក្រោយហេតុការណ៍ ត្រូវបានបងប្រុស បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក(ប៉.ប៉)  រីឯរថយន្តនិងអ្នកបើកបរ ព្រមទាំងម៉ូតូ  ក្រោយពីសមត្តកិច្ចវាស់វែងរួច បានអូសទៅរក្សារទុកនៅ  អធិការដ្ឋាននគរបាល ក្រុងរងចាំ  ការដោះស្រាយតាមច្បាប់ នៅពេលក្រោយ ៕

kjjk kl;

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.