ថៃបិទច្រករបៀងខ្លាងាប់ ព្រោះខឹងនឹងបុគ្គលម្នាក់ កាត់ដើមឈើ ទាលមួយដើម នៅមាត់អូរព្រំដែន

ថៃបិទច្រករបៀងខ្លាងាប់ ព្រោះខឹងនឹងបុគ្គលម្នាក់ កាត់ដើមឈើ ទាលមួយដើម នៅមាត់អូរព្រំដែន

បន្ទាយមានជ័យ៖ ភាគីថៃបានបិទច្រករបៀងខ្លាងាប់ ស្ថិតក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ តាំងពី ព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៤មកទល់នឹង ព្រឹកថ្ងៃទី១០នេះ នៅមិនទាន់ឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ ព្រំដែន នៅឡើយ បន្ទាប់ពីខឹងនឹងបុគ្គលម្នាក់ កាត់ដើមឈើទាលមួយដើម នៅមាត់អូរព្រំដែន ខាងកម្ពុជា កាលពី វេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី០៨ ខែឆ្នាំដដែល ។ តាមប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា ការបិទ ច្រករបៀងខាងលើ ពីសំណាក់ភាគីថៃ គឺដោយសារភាគីថៃ ខឹងនឹងបុគ្គលម្នាក់ បានកាត់ដើមឈើ ទាលមួយដើម នៅមាត់អូរព្រំដែន ប្រវែងជិត១០ម៉ែត្រ ប៉ុន្តែខាងទឹកដីកម្ពុជា ។ លោកអនុសេនីយ៍ទោល ម៉ាន់ ហេន មេប៉ុស្តិ៍ខា្លងាប់ នៃនគរបាល ការពារព្រំដែនគោក លេខ៨១៥ ប្រចាំការនៅចំណុច កើតហេតុបានឲ្យដឹងថា ភាគីថៃបានបិទ ច្រករបៀងខ្លាងាប់ បន្ទាប់ពីមានបុគ្គលម្នាក់ បានកាត់ដើមឈើ ទាលមួយដើម នៅមាត់អូរព្រំដែន នាល្ងាចថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៤ ។ លោកមេប៉ុស្តិ៍បន្តថា ក្រោយហេតុការណ៍ កើតឡើងកម្លាំងជួរមុខ របស់ថៃបានចុះមក មើលចំណុចកើតហេតុ ហើយបានខឹងសម្បា ព្រមទាំងនិយាយថា ពួកគេបានហាមប្រាម មិនឲ្យកាត់ទេ ប៉ុន្តែបុគ្គលម្នាក់នោះ នៅតែលួចកាត់ទៀត ។ ដោយសារបញ្ហា ដើមឈើមួយដើមនេះ លោកថា សមត្ថកិច្ចថៃឈានដល់ ការបិទព្រំដែន អស់រយៈពេល ២ថ្ងៃមកហើយ មិនទាន់បើកឲ្យ ដំណើរការនៅឡើយទេ សូម្បីតែពលរដ្ឋខ្មែរ ធ្លាប់ចេញចូលទៅធ្វើការ ព្រឹកវិលល្ងាច ពិសេសអ្នកចូលទៅ ទិញម្ហូបអាហារ ដូចសព្វដងក៏ភាគីថៃ មិនអនុញ្ញាតិដែរ ដោយគេនិយាយថា ដរាបណាជួបនិយាយគ្នា ឲ្យចប់សិន ។ មេប៉ុស្តិ៍ខាងលើបន្តថា បុគ្គលម្នាក់ដែលកាត់ ដើមឈើទាលនោះឈ្មោះ ពៅ មិនស្គាល់ត្រកូល ប៉ុន្តែលោកបង្ហើបថា ជាអាវុធហត្ថស្នាក់ការ សន្តិសុខ៩៩៩ ប្រចាំការនៅស្រុម៉ាឡៃ ។ ជុំវិញការកាត់ដើមឈើ មួយដើមនេះ ត្រូវបាន លោកមេប៉ុស្តិ៍ បា្រប់ថាពេលកើតហេតុ លោកមិនបាននៅកន្លែងទេ គឺរវល់ទៅញ៉ាំការគេ ប៉ុន្តែលោក ប្រាប់ថាឈ្មោះ ពៅ បាន ទូរស័ព្ទទៅសុំកាត់ ដើមឈើទាលនោះដែរ តែលោកមិនអនុញ្ញាតិ ដោយ និយាយថា វាជាសម្បត្តិធម្មជាតិ ព្រំដែនលោកមិនហ៊ានទេ ខ្លាចមានរឿងមិនតែប៉ុណ្ណោះ លោកមេប៉ុស្តិ៍ ប្រាប់ថា ក្រោយហេតុការណ៍កើតឡើង ភាគីថៃក៏ បានប្រាប់លោក តាមទូរស័ព្ទថា ឈ្មោះ ពៅ បានទៅសុំពួកគេ ដើម្បីកាត់ដើមឈើទាលនោះ តែពួកគេមិន អនុញ្ញាតិផង បែជាបុគ្គលនោះ នៅតែបន្តលួចកាត់ ។ ដើមឈើទាលមួយដើមនោះ លោកមេប៉ុស្តិ៍ប្រាប់ថា ក្រោយពី ឈ្មោះ ពៅ កាត់រួចបានដឹកចេញ តាមរ៉ឺម៉កគោយន្ត កន្ត្រៃទៅបាត់ ។ ឈ្មោះ ពៅ ដែលរងការចោទប្រកាន់ថា បានកាត់ដើមឈើ ទាលមួយដើម ធ្វើឲ្យភាគីថៃបិទព្រំដែន អ្នកយកព័ត៌មានយើង មិនអាចទំនាក់ទំនង រកការបំភ្លឺ បានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ហើយខណ:ធ្វើការ ទាក់ទង ទៅលោក គឹម ចំរើន មេបញ្ជាការអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសុំលេខទូរស័ព្ទ របស់ឈ្មោះ ពៅ ត្រូវលោកប្រាប់ថា កំពុងជាប់ប្រជុំ បន្ទាប់មកក៏បិទ ទូរស័ព្ទ តែម្ដង ។ ជុំវិញព័ត៌មានខាងលើនេះ លោក ខាត់ យីម អភិបាលរងស្រុកម៉ាឡៃ ប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០នេះថា បញ្ហាហ្នឹង លោកមិនទាន់បានដឹងនោះទេ ព្រោះគ្មានអ្នករាយការណ៍ជូន ។ ទោះជាយ៉ាងណា លោកម៉ាន់ ហេន មេប៉ុស្តិ៍ខ្លាងាប់ នៃនគរបាលការពារ ព្រំដែនគោកលេខ៨១៥ និយាយថា ពេលនេះកម្លាំងជួរមុខ កម្ពុជានិងថៃកំពុងណាត់ជួប ចចារគ្នា ដើម្បីបន្ធូរភាពតានតឹង នេះហើយ ៕

ដោយៈ   ដុំសំបូរ

lio

jkhi

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.